លោក ឈឹម សៀកឡេង
លោក ឈឹម សៀកឡេង ប្រធានស្តីទីគណបក្សនរោត្តមរណប្ញទ្ធិ ដែលបានដង្ហែសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ អស់រយៈពេលជាង២៨ឆ្នាំមកហើយនោះ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២នេះ ក៏បានប្រកាសឈប់ធ្វើនយោបាយ និងមិនទទួលខុសត្រូវរាល់កិច្ចការ និងសេចក្តីសម្រេចផ្សេងៗរបស់គណបក្សនរោត្តមរណប្ញទ្ធិ ផងដែរ។
ជាមួយគ្នានេះ លោក ប៉ែន សង្ហា ដែលជាអ្នកនាំពាក្យសមាជិកគណៈកម្មាធិការនាយកគណបក្សនរោត្តមរណប្ញទ្ធិ ក៏បានប្រកាសឈប់ពីតួនាទីផងដែរ។
ការប្រកាសឈប់ពីឆាកនយោបាយ និងពីតួនាទី របស់មន្រ្តីជាន់ខ្ពស់គណបក្សនរោត្តមរណប្ញទ្ធិទាំងពីររូបនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ បានប្រកាសឈប់ធ្វើនយោបាយ ដោយវិលទៅធ្វើកិច្ចការមនុស្សធម៌ និងសង្គមកិច្ច ជាមួយព្រះអនុជរបស់ព្រះអង្គ គឺសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃប្រទេសកម្ពុជានោះ៕
No comments:
Post a Comment
yes