សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 11, 2012

ប្រជាពលរដ្ឋ​ជីក​អណ្តូង នៅ​ស្រុក​កងមាស ស្រាប់តែ​ចេញ​ឧស្ម័ន ដែល​អាច​ដុត​ឆេះ​

​កំពង់ចាម: មាន​ហេតុការណ៍​ចម្លែក​មួយ បានកើត​ឡើង ពេល​ប្រជាពលរដ្ឋ​បាន​ខូង​អណ្តូង ដើម្បី​យក​ទឹក​មកប្រើប្រាស់ ស្រាប់តែ​ខូច​បាន​ប្រមាណ​ជាង ៣០ ម៉ែត្រ ក៏​ចេញ​ជាតិ​ឧស្ម័ន ដែល​ប្រជាពលរដ្ឋ​ទាំងនោះ សង្ស័យថា ជា ហ្គាស ដែល​តាមរយៈ ចំហាយ​ក្លិន ដែល​ប្រជាពលរដ្ឋ​ភ្លើង​អុជ ក៏​ឆេះ​ឡើង​ចេញពី​មាត់​អណ្តូង​ទៅលើ​កំពស់​ជាង​ម៉ែត្រ​។​

​លោក ឃី ទូច ជា​ម្ចាស់​អណ្តូង ដែល​ចេញ​ចំហាយ​ឧស្ម័ន អាយុ ២៩​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រែក​ប្រណាក ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្ត​កំពង​ចាម បាន​និយាយថា ហេតុការណ៍ ដែល​ផុសចេញ​ជាតិ​ឧស្ម័ន​នេះ កាលពី​វេលា​ម៉ោង​ប្រហែលជា ២ រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ ខណៈពេល​ពួកគាត់ បាន​ជីក​អណ្តូង​ជម្រៅ​ជាង ៣០​ម៉ែត្រ ក៏​ប៉ះ​ថ្ម​បុក​លែង​ចុះទៅ​ក្រោម​ទៀត ស្រាប់តែ​ដួស​ទឹក​នោះ យកមក​កាន់​ឡើង​ត្រជាក់​ស្រឹប ដូច​ទឹកកក ប៉ុន្តែ​ទឹក​នោះ​មិន​ថ្លា​ទេ គឺ​ល្អក់​ខាប់ៗ​។ 

​លោក ឃី ទូច បាន​ឲ្យ​ដឹង​ទៀតថា ក្នុងពេលនោះ ដោយមាន​សង្ស័យ ទើប​យក​ដែកកេស មក​កេស​នៅ​ចំងាយ​ប្រមាណ​ជា ១ ម៉ែត្រ ពី​មាត់​អណ្តូង​ស្រាប់តែ​ឆេះ​ចេញ​ជា​អណ្តាតភ្លើង​ឡើង ទៅលើ​កម្ពស់​ប្រមាណ ៣ ម៉ែត្រ ធ្វើ​ឲ្យ​ចុង​ដើម​រាំង នៅក្បែរនោះ​ឡើង​ខ្លោច​។ 


​លោក​បន្តថា ដី​របស់គាត់​មាន​ប្រមាណ ១ ហិច​តា សម្រាប់​ធ្វើស្រែ នៅ​ចំណុច​បឹង​នរក មាន​ចំងាយ​ជាង ១ គីឡូម៉ែត្រ ពី​ផ្ទះ​របស់គាត់ នៅ​ភូមិ​ព្រែក​ប្រណាក​។​

​លោក គឹម អី ប្រធាន​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា រឿងនេះ គាត់​បានដឹង​កាលពី​ម្សិ​ញ​មិញ ភ្លាមៗ​ម្លេះ ហើយ​បាន​រាយការណ៍ ទៅ​ថ្នាក់​រួចរាល់​អស់ហើយ ប៉ុន្តែ​លោក​មិន​ហ៊ាន​អះអាងថា យ៉ាងម៉េច​ទេ ទុក​ឲ្យ​ថ្នាក់លើ ដែលជា​អាជ្ញាធរ​ប្រេងកាត ចុះមក​ត្រួតពិនិត្យ​។​

​ម្ចាស់​អណ្តូង បាន​បញ្ជាក់ថា ទឹក​នោះ មាន​ពណ៌​ឡើង​ល្អក់​ខាប់ៗ រអិល អត់​មាន​ក្លិន​ទេ ប៉ុន្តែ​ពេល​យើង ដុត​វា​ឆេះ ឥឡូវនេះ មាន​កម្ពស់​ប្រមាណ​ជាង ១ ម៉ែត្រ មាន​ក្លិន​ដូចជា​ហ្គាស​។ 

​លោក​បញ្ជាក់ថា បើ​នៅ​ពេលយប់​ចំហាយ ដែល​ភាយ​ចេញពី​អណ្តូង​ឡើង​មកលើ ឡើង​ភ្លឺ ដូច​យើង​បើកភ្លើង​អគ្គីសនី​អីចឹង ហើយ​វា​បាន​ឆេះ​ខ្លាំង ក្នុងពេល​ពីដំបូង​ប្រហែលជា ៣​ម៉ោង មាន​កម្ពស់​ជាង​៣​ម៉ែត្រ​ទើប​ស្ងប់​ទៅវិញ ជាមួយ​ភ្លើង​ឆេះ​នោះដែរ ក៏មាន​ឮស្នូរ​សំឡេង ដូច​បាយ​ពុះ នៅក្នុង​អណ្តូងនោះ​ឮ​គុកៗ ប៉ុន្តែ​ពេល​ពន្លត់ភ្លើង​នោះ សម្លេង​ឮ​នោះ​កាន់តែខ្លាំង​ឡើងៗ​។​

​លោក ឃី ទូច បាន​និ​យា​ថា នៅ​ថ្ងៃទី​១១​សីហា ឆ្នាំ​២០១២ អណ្តាតភ្លើង ចេញពី​មាត់​អណ្តូងនោះ កំពុងតែ​ឆេះ​ដដែល ដោយមាន​កម្ពស់​ប្រហែល ១​ម៉ែត្រ​ពី​ដី​៕​

No comments:

Post a Comment

yes