សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 21, 2012

សមត្ថកិច្ចកំពង់ធំ ឡោម ព័ទ្ធចាប់ រថយន្ដឡង់រ៉ូវ៉ែ មួយគ្រឿង សង្ស័យផ្ទុកឈើ គ្រញូង

www.dap-news.com
កំពង់ធំ ៖ កម្លាំងសមត្ថកិច្ចជាច្រើននាក់ របស់ខេត្ដកំពង់ធំ ក្នុងនោះរួមមានកម្លាំង អាវុធហត្ថ និងកម្លាំងរដ្ឋបាលព្រៃឈើ នៅ វេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី២១ ខែសីហា នេះ បាននឹងកំពុងឡោមព័ទ្ធចាប់ រថយន្ដឡង់រ៉ូវ៉ែ ពណ៌ខ្មៅមួយគ្រឿងអត់ ស្លាកលេខ ដោយសង្ស័យថា រថយន្ដនេះ ផ្ទុកឈើគ្រញូង ។
លោកប៊ុន ឃី អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មាននិងយុត្ដិធម៌នៃទីបញ្ជាការអាវុធហត្ថខេត្ដកំពង់ធំ បានប្រាប់ដើមអម្ពិលឱ្យដឹងថា កម្លាំងសមត្ថកិច្ចអាវុធហត្ថ និង រដ្ឋបាលព្រៃឈើបាននិងកំពុងឡោមព័ទ្ធចាប់រថយន្ដឡង់រ៉ូវ៉ែ ពណ៌ខ្មៅអត់ស្លាកលេខ មួយគ្រឿងស្ថិត នៅទល់មុខអាហារដ្ឋានយីហោឡាយគឹម សេង កណ្ដាល ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ដោយសង្ស័យថា រថយន្ដនេះលួចដឹកឈើគ្រញូង ដោយធ្វើដំណើរចេញមកពីខេត្ដសៀមរាប ហើយឆ្លងកាត់ខេត្ដកំពង់ធំ ។

លោកប៊ុន ឃី បានបន្ដថា តាមព័ត៌មាន ដែលលោកទទួលបានរថយន្ដស៊េរីទំនើបមួយ គ្រឿងនេះ បានធ្វើដំណើរចេញពីខេត្ដសៀមរាប ហើយបើគេចនៅ ម្ដុំស្ថានីយប្រេងឥន្ធនៈទល់មុខស្ដាតថ្មី ក្នុងឃុំត្រញំងឫស្សី ស្រុកកំពង់ស្វាយ ហើយនៅវេលាម៉ោង១២ថ្ងៃត្រង់ រថយន្ដនេះបានមកដល់ហាងម្លប់ស្វាយធំ ក្នុងក្រុងស្ទឹងសែន ប៉ុន្ដែអ្នកបើករថយន្ដបានបើកបកក្រោយ បន្ទាប់ពីដឹងថា សមត្ថកិច្ចតាមពីក្រោយ ។
មន្ដ្រីអាវុធហត្ថរូបនេះ បានបញ្ជាក់ទៀត ថា រួចហើយអ្នកបើករថយន្ដបានបើកចូលក្រុងស្ទឹងសែន ហើយនៅពេលដឹងថា សមត្ថកិច្ច តាមជិតដល់ ក៏បើកទៅឈប់ មុខអាហារដ្ឋានយីហោឡាយគឹមសេង ដោយធ្វើជាទិញផ្កា ។
យោងតាមមន្រ្តីអាវុធហត្ថ បានឲ្យដឹងទៀតថា រថយន្តខាងលើនេះត្រូវបាន បញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើ នៅថ្នល់បែក ដែលមានទីតំាងចំងាយ ៥ទៅ៦ គីឡូម៉ែត្រ ពីទីដែលត្រូវឡោមព័ន្ធរថយន្ត៕

No comments:

Post a Comment

yes