សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 29, 2012

កម្លាំងចម្រុះ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ចាំ​ប្រមូល​លុយ​ពី​ការឡើង​ភ្នំ​ទៅ​អូស​ឈើ​គ្រញូង​របស់​រាស្ត្រ​ក្រីក្រ​

kronhoung 1
kronhoung 2

ឧ​ត្ត​រ​មានជ័យ ៖ តាម​​ប្រភព​​រាយ​ការណ៍​​ពី​​ស្រុក​​ត្រពាំង​​ប្រាសាទ​​ឲ្យ​​ដឹង​ថា​​ រៀង​រាល់​ថ្ងៃ​​គេ​​សង្កេត​ឃើញ​​មាន​​ប្រជា​ពល​រដ្ឋ​​ជា​ច្រើន​ ​បាន​​ឡើង​​ភ្នំ​​អូស​​ឈើ​​គ្រញូង​ តាម​រយៈ​​មេ​​ឈ្មួញ​​ដែល​​ប្រមូល​​ទិញ​​ឈើ​​គ្រញូង​​ដែល​​ឈរ​ជើង​​នៅ​តាម​​ច្រក​​នីមួយៗ​​ដូច​ជា​ ចំបក់​កោងជប់​រុន ត្រពាំង​បី អន្ទង់អាំង ប្រទាល​ជ្រុំ ដែល​ស្ថិតនៅក្នុង ភូមិសាស្ត្រ​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ រីឯ​អស់លោក​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ដែលមាន​តួនាទី​ជា​អ្នក​បង្ក្រាប​បទល្មើស​ព្រៃឈើ បានត្រឹមតែ​ប្រមូល​ផ្តុំគ្នា​ត្រង់ចំណុច​ស្នាក់ការ​អង្គការ​ការពារ​បរិស្ថាន​និង​ពលរដ្ឋ​កម្ពុជា ចាំ​ប្រមូល​តែ​ផលប្រយោជន៍​ប៉ុណ្ណោះ​។​
​     ប្រភព​ខាងលើ​បាន​បន្តទៀតថា សមត្ថកិច្ច​ដែល​មក​ប្រ​មួល​ផ្តុំគ្នា​នៅ​ចំណុច​ខាងលើនេះ​មិនមែន​មក​បង្ក្រាប​បទល្មើស​ទេ គឺ​នាំគ្នា​មក​រាប់​ក្បាល​ឡាន​យកលុយ​ពី​ក្រុម​ឈ្មួញ​ព្រោះ​ពួកគេ​ស្គាល់ឈ្មោះ​មេ​ឈ្មួញ​ដឹកឈើ​គ្រញូង​ទាំងអស់នោះ​ហើយ​។ ប្រភព​បាន​បន្តទៀតថា រៀងរាល់​យប់​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​មានការ​ព្រួយបារម្ភ ចំពោះ​បញ្ហា​រថយន្ត​ដឹកឈើ​គ្រញូង​ដែលមាន​ល្បឿន លឿន​បើកបរ​យ៉ាង​អនាធិបតេយ្យ លើ​ដងផ្លូវ​លេខ​៦៦​ត្រង់ចំណុច​រង្វង់​មូល​ត្រពាំង​ប្រាសាទ​ទៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។​
 
​     លោក វណ្ណ កុសល អភិបាលស្រុក​ត្រពាំង​ប្រាសាទ​បាន​ប្រាប់​ឲ្យ​ដឹងថា លោក​តែងតែ​រំលឹក​ដល់​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ​ឲ្យ​ជួយ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដែល​ធ្វើ​ចរាចរណ៍​នៅ​ឆ្លងកាត់​ស្រុក​នេះ​។ លោក​បាន​បន្តទៀតថា ជាពិសេស​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ទាំងអស់​ត្រូវ​ជួយ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ដែលមាន​មេ​ឈ្មួញ​នៅ​ពីក្រោយ​ជួយឧបត្ថម្ភ​ស្បៀង​ឲ្យ​​ពួក​គាត់ ឡើង​​ភ្នំ​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​នឹង​អូស​ឈើ​គ្រញូង​នៅក្នុង​ទឹកដី​ថៃ យកមក​លក់​ឲ្យ​ឈ្មួញ​ទាំងនោះ​ហើយ​លោក​អភិបាលស្រុក​​មាន​ការ​​ព្រួយ​បារម្ភ​​ពី​​បញ្ហា​​សុវត្ថិភាព​ប្រជាពលរដ្ឋ​ទាំងនោះ ព្រោះ​ចៃដន្យ​ចំពេល​ទាហាន​សៀម​ដើរល្បាត​ជួប​អាច​បាញ់សម្លាប់​ពួកគាត់​គ្រប់​ពេល​វេលា ​។​
 
​     ជាក់ស្តែង​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១២​នេះ គេ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់ ជាច្រើន​នាក់​បាន​ឡើង​ភ្នំ​ឆ្លងដែន​ចូល​ទៅ​​កាប់​​ឈើ និង​អូស​ឈើ​គ្មាន​សមត្ថកិច្ច​ណាមួយ​ទប់ ស្កាត់​​ឡើយ​​មាន​តែ​​ចាំ​​យក​លុយ​ពី​ប្រជាពលរដ្ឋ​និង​រថយន្ត​ដឹកឈើ​គ្រញូង​តែប៉ុណ្ណោះ​។ សមត្ថកិច្ច​ទាំងនោះ​ហាក់បីដូចជា​មិន​គោរព​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​តែងតែ​ដាក់បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ឡើង​ភ្នំ​កាប់​ឈើ​និង​បទល្មើស​ផ្សេងៗ​នៅក្នុង​ភូមិសាស្ត្រ​គ្រប់គ្រង​របស់ខ្លួន​។ សូមបញ្ជាក់ថា  មាន​សមត្ថកិច្ច​មួយចំនួន​ក្នុងស្រុក​ត្រពាំង​ប្រាសាទ បាន​ជេ​ប្រមាថ​រក​វាយតប់ អ្នកកាសែត​បន្ទាប់ពី​មានការ​ចុះផ្សាយ​រឿងអាស្រូវ​មួយចំនួន​ព្រោះ​បុគ្គល​ទាំងនោះ​ខ្លាច​ខូចប្រយោជន៍​របស់ខ្លួន​៕

No comments:

Post a Comment

yes