យុវជនម្នាក់មកជួយរំដោះនារីរងគ្រោះ
ទិដ្ឋភាពក្នុងពិធីបុណ្យសាចទឹកដាក់គ្នា
យោងតាមប្រភពគេហទំព័រឆាយណាប៊ើស ចេញផ្សាយឱ្យដឹងថា កាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០១២ នៅតំបន់ស្វយ័ត Qixi Square របស់ជនជាតិភាគតិច Miao ស្ថិតនៅភាគខាងលិចខេត្តហៃណាន ប្រទេចិន មានប្រារព្ធពិធីបុណ្យសាចទឹកដាក់គ្នាដែលជាបុណ្យប្រពៃណីប្រចាំឆ្នាំរបស់ពួកគេ។
ប្រភពបន្តថា នៅក្នុងទី១នៃការប្រារព្ធពិធីបុណ្យនេះ គេឃើញយុវវ័យសាចទឹកដាក់គ្នាក្នុងន័យគោរព និងជូនពរគ្នាទៅវិញទៅមកតាមប្រពៃណី និងទំនៀមទម្លាប់របស់ពួកគេ។ ប៉ុន្តែក្នុងពេលនោះ ក៏មានយុវជនមួយចំនួនបានឆក់ឱកាសកេងចំណេញលើយុវនារី ដោយចាប់ពួកនាងផ្តួលនៅលើដី រួចដោះខោអាវពួកនាងតែម្តង ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ភ្លាមៗនោះអ្នកឃើញហេតុការណ៍ក៏បានទូរស័ព្ទទៅប៉ូលិសមកអន្តរាគមន៍ដើម្បីរំដោះពួកនាងចេញទីកន្លែងកើតហេតុ ៕
No comments:
Post a Comment
yes