សហមេធាវីអន្តរជាតិរបស់អតីតបងធំទី២របបខ្មែរក្រហម នួន ជា បានជំរុញអោយអោយតុលាការខ្មែរក្រហមស្តីបន្ទោសរដ្ឋមន្ត្រីកាបររទេសកម្ពុជា លោក ហោ ណាំហុងចំពោះការជ្រៀតជ្រែកចូលកិច្ចការសវនាការ។ សំណើរបស់ក្រុមសហមេធាវីអន្តរជាតិត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៣ សីហា ដោយយោងតាមវិធាន៣៥របស់សាលាក្តីខ្មែរក្រហម។
សហមេធាវីអន្តរជាតិការពារក្តីអោយលោក នួន ជា បានធ្វើសំណើទៅសាលាដំបូងនៃតុលាការខ្មែរក្រហមដើម្បីស្នើអោយចៅក្រមសម្រេចចាត់វិធានការបន្ទាន់ប្រឆាំងលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ សំណើរបស់ក្រុមមេធាវីងន្តរជាតិរបស់នួន ជាកាលពីថ្ងៃទី១៣សីហានេះ ត្រូវបានធ្វើឡើង ដោយយោងទៅលើការអត្ថាធិប្បាយខ្លីជាលិខិតរបស់លោកហោ ណាំហុងកាលពីថ្ងៃទី២សីហា។
ក្រោយពីសាក្សីមួយរូបបាននិយាយនៅក្នុងសវនាការកាលពីថ្ងៃទី៣១កក្កដាថា លោកឧបនាយករដ្ឋមន្ត្រីបានគ្រប់គ្រងជំរំបឹងត្របែក លោកប្រមុខការទូតកម្ពុជាធ្វើការអត្ថាធិប្បាយតាមលិខិតជាភាសាអង់គ្លេស ថាលោកសោកស្តាយដែលអ្នកការពាររបបខ្មែររក្រហមបានបង្វែរការចាប់អារម្មណ៍ទៅលើអតីតមេដឹកនាំខ្មែរក្រហមមកលើឥស្សរជនសាធារណៈដូចរូបលោកទៅវិញ។
នៅក្នុងលិខិតអត្ថាធិប្បាយដដែលនោះ លោកហោ ណាំហុងបានសរសេរថា តុលាការខ្មែរក្រហមគឺជាតុលាការច្បាប់។ មិនមែនជាវេទិកានយោបាយទេ។ លោកបន្តថា ការធ្វើនយោបាយទៅលើសវនាការ ឬការបង្កអោយមានភាពខ្វែងគំនិតគ្នានៅក្នុងតុលាការនោះ គឺជារឿងមិនត្រឹមត្រូវឡើយ។
ចំពោះក្រុមសហមេធាវីអន្តរជាតិរបស់នួន ជា ការអត្ថាធិប្បាយរបស់លោកហោ ណាំហុង មានគោលដៅធ្វើអោយមានឥទ្ធិពលទៅលើការធ្វើសក្ខីកម្មក្រោយៗទៀត ហើយថា នេះគឺជាការជ្រៀតជ្រែករបស់លោកហោ ណាំហុងចូលទៅក្នុងកិច្ចការរបស់សាលាក្តីផងដែរ។
សហមេធាវីអន្តរជាតិការពារក្តីអោយលោកនួន ជាចំនួន៣រូបបានស្នើអោយសាលាដំបូងនៃតុលាការខ្មែរក្រហមស្តីបន្ទោសជាសាធារណៈលោករដ្ឋមន្ត្រីការបរទេស និងព្រមានជាផ្លូវការមិនអោយលោកឧបនាយករដ្ឋមន្ត្រីធ្វើអត្ថាធិប្បាយបែបនេះទៀត។
គួរបញ្ជាក់ថា ករណីរបស់លោកហោ ណាំហុងទាក់ទងនឹងការទទួលខុសត្រូវរបស់លោកនៅក្នុងជំរំបឹងត្របែកក្នុងរបបខ្មែរក្រហមនោះ គឹជាប្រធានបទនៃក្តីក្តាំមួយដង ជាពីរដងរួចមកហើយ។ សម្តេចឪនរោត្តមសីហនុ និងលោកសម រង្ស៊ីសុទ្ធតែត្រូវហោ ណាំហុងប្តឹងពីបទបរិហាកេរ្តិ៍៕

No comments:
Post a Comment
yes