បើទៅបីជាពុំទាន់មានការលប់ចោលភ្លាមៗពីបញ្ជីឈ្មោះគណបក្សនយោបាយនូវឈ្មោះ គណបក្សនរោត្តម រណប្ញទ្ធិ ដោយសារតែខ្លាចបាត់បង់តួនាទីសមាជិករដ្ឋសភា និង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្ដី ក៏សមាជកាលពីព្រឹកមិញនេះបានលើកដៃសម្រេចរួចហើយ ចំពោះការផ្លាសប្ដូរឈ្មោះគណបក្សនេះទៅជាគណបក្ស ” ជាតិនិយម” ហើយបានជ្រើសតាំងលោក សៅ រ៉ានី ជាប្រធាន ។
ដោយមានការចូលរួមពីសមាជិកជាង៤រយនាក់ និង មានវត្តមានលោក កែវ ពុទ្ធិរស្មី ប្រធានកិត្តិយសគណបក្សហ្វ៊ុនស៊ិនប៉ិច ជាភ្ញៀវកិត្តិយសផង គណបក្សទាំងពីរគឺគណបក្ស ជាតិនិយមនិងគណបក្សហ្វ៊ុនស៊ិនប៉ិច នឹង ធ្វើសមាជច្របាច់បញ្ចូលគ្នានៅថ្ងៃទី២៥ សីហា ស្អែកនេះ ។
បើតាមលោក សៅ រ៉ានី ថា បន្ទាប់ពីការច្របាច់បញ្ចូលគ្នាគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សដើមរបស់ក្រុមអ្នករាជានិយមនឹងផ្ដើមធ្វើសកម្មភាពដើម្បីប្រមូលការគាំទ្រសម្រាប់ការបោះឆ្នោតសកល នាខែ កក្កដា ឆ្នាំ ២០១៣ ខាងមុខ ។
គួរបញ្ចាក់ថា សមាជនេះ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសលាឈប់ជាលើកទីពីរ ពីសង្វៀនយោបាយរបស់ទ្រង់រណប្ញទ្ធិកាលពីថ្ងៃទី១០ ខែ សីហា ក្រោយពីទ្រង់នឹងមន្ត្រីសិ្នទ្ធមួយចំនួនត្រូវបានជាប់ចោទក្នុងពាក្យបណ្ដឹងរបស់លោក សៅ រ៉ានី ទាក់ទងសំណុំរឿងផ្ទៃក្នុងដ៏ចម្រូងចម្រាស ។ ប៉ុន្តែក្រោយមកពាក្យបណ្ដឹងត្រូវបានដក បន្ទាប់ពីទ្រង់យល់ព្រមលាលែងពីឆាកនយោបាយ ៕
No comments:
Post a Comment
yes