ភ្នំពេញ: ទីបំផុតទៅ ក្រសួងមហាផ្ទៃ ដែលជាស្ថាប័ន ចុះបញ្ជីគណបក្សនយោបាយ បានយល់ព្រម ទទួលចុះបញ្ជីបង្កើតគណបក្សសង្គ្រោះជាតិ ដែលរួមគ្នាបង្កើតដោយគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លើយតបតាមរយៈលិខិតមួយច្បាប់ ទៅកាន់លោក ប៉ុល ហំម តំណាងស្ថាបនិកនៃគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ ដោយលើកឡើងថា “ក្រសួងមហាផ្ទៃ បានទទួលសេចក្តីជូនដំណឹង ស្តីអំពីសំណើសុំបង្កើតគណបក្សសង្គ្រោះជាតិ ដែលមានទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ៣៨ ផ្លូវលេខ១៩៧២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញហើយ។ ដើម្បីទទួលសុពលភាព គណបក្សសង្គ្រោះជាតិ ត្រូវបំពេញបែបទ និងលក្ខខណ្ឌដូចមានចែងនៅក្នុងមាត្រា២០ ជំពូកទី៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ"។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានពិនិត្យបញ្ជីបែបបទតាមជំនាញច្បាប់ ហើយបានឯកភាពឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការបង្កើតគណបក្ស ទៅតាមច្បាប់ ដោយលោកឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើលិខិតឆ្លើយតបទៅវិញហើយ។ ដូច្នេះគណបក្សសង្គ្រោះជាតិ ត្រូវមានជំហានទី២ទៀត ដើម្បីចុះឈ្មោះគណបក្ស ហើយតាមច្បាប់ ត្រូវរកឲ្យបានចំនួនអ្នកគាំទ្រឲ្យបាន ៤.០០០ នាក់។
គណបក្សសង្គ្រោះជាតិ ដែលមានលោកសមរង្ស៊ី ជាប្រធាន បានដាក់សំណុំឯកសារជាថ្មី ទៅកាន់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២។ គណបក្សសង្គ្រោះជាតិ បានដាក់លិខិតទៅក្រសួងមហាផ្ទៃ លើកដំបូង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ តែដោយខ្វះខាតចំណុចខ្លះ ទើបក្រសួងមហាផ្ទៃ ឲ្យកែតម្រូវឡើងវិញ៕
No comments:
Post a Comment
yes