សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 20, 2012

ក្បួន​ឈើ​ជាង​៨០​ម៉ែត្រគូប​បណ្ដែត​ខ្លួន​តាម​ដង​ស្ទឹង​ត្រូវ​ជំនាញ​មេព្រៃ​ចាប់​ជាប់​


កំពង់ធំ ​៖ ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ទំរីង​ចេញ​ប្រតិបត្តិការ​ស្ទាក់​ចាប់​ក្បួន​ចំនួន​៣​កាត់​បង្កប់​ឈើ​អារ​ជាង​៨០​ម៉ែត្រ​គូ​បណ្ដែត​ខ្លួន​តាម​ដឹង​ស្ទឹង​ចេញពី​ស្រុក​សណ្ដាន់​តម្រង់​ឆ្ពោះទៅ​ខេត្តកំពង់ចាម។
​ ​សកម្មភាព​ចាប់​ក្បួន​ឈើ​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១២​ត្រង់​ចំណុច​ភូមិ​ត្បែង ឃុំ​បឹងល្វា​លើ ​ស្រុក​សន្ទុក ​ខេត្តកំពង់ធំ​ ក្រោម​ការ​តាម​ប្រមាញ់​របស់​មន្ត្រី​ជំនាញ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំរីង​។ ក្រោយ​ពេល​ចាប់​ក្បួន​ឈើ​ខុសច្បាប់​នេះ​បាន​ហើយ​ មន្ត្រី​ជំនាញ​ខាងលើ​បន្ត​ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ដឹកជញ្ជូន​ឈើ​ទាំង​អស់នេះ​រក្សាទុក​កន្លែង​ផ្នែក​នៅ​កៀក​ក្បែរ​នេះ​ស្រាប់​។ រីឯ​ក្រុម​ឈ្មួញ​ទុច្ចរិត​​ហាក់​បាន​ដឹងខ្លួន​មុន​រួចគេចខ្លួនបាត់អស់៕

No comments:

Post a Comment

yes