អនុប្រធាន និង ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងអ្នកគាំទ្រ
ថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ពីមួយថ្ងៃទៅមួយថ្ងៃកំពុងតែចុះបំពេញបេសកកម្មការងាររបស់ខ្លួននៅតាមមូលដ្ឋានពុំមានពេលសំរាកនោះឡើយ
ដើម្បីធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស ពីការរួមច្របាច់បញ្ចូលគ្នាជាសម្លេងតែមួយក្នុង
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងការដាក់បញ្ជីឈ្មោះរួមតែមួយនៅពេលខាងមុខសម្រាប់ចូលរួមបោះឆ្នោតថ្នាក់ជាតិ
ដែលមានគណបក្ស សង្គ្រោះជាតិ
សម្រាប់ការប្រគួតប្រជែងជាមួយគណបក្សកាន់អំណាចសព្វថ្ងៃដែលប្រសូតចេញពី ចលនាប្រជា
ធិបតេយ្យសង្គ្រោះជាតិ ។
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
មកដល់ពេលនេះគឺទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងអ្នកនយោបាយយ៉ាងច្រើនលើសលប់
ដែលមិននឹកស្មានដល់ ហើយបើយោងតាម
ការអះអាងរបស់ប្រធានអគ្គលេខាធិការដ្ឋាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ លោកស្រី មួរ សុខហួរ បានឲ្យដឹងថា សមាជិក និងថ្នាក់ដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា គណបក្ស នរោត្តមរណឬទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងខេត្តកំពតជាច្រើននាក់
បានបន្តចូលរួមជាមួយនឹង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដែលបង្កើតឡើងដោយគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។
សូមជំរាបថាការអះអាងជាថ្មីនេះរបស់ប្រធានអគ្គលេខាធិការដ្ឋាន
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបែបនេះ គឺនៅបន្ទាប់ពីមានថ្នាក់ដឹកនាំគណបក្ស នរោត្តមរណឬទ្ធិ មួយរូបក្នុងខេត្តកំពត បានប្រកាសដោយបាននាំសមាជិកប្រាំរយនាក់មកចូលរួមជាមួយ គណបក្ស សង្គ្រោះជាតិ កាលពីពេលកន្លងទៅថ្មីៗនេះ ។ លោកស្រី មួរ សុខហួរ បានបន្តទៀតថា ការងាកមកចូលរួមជាមួយនឹង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺដោយការយល់ឃើញត្រូវរបស់សមាជិកគណបក្សទាំងនោះ បន្ទាប់ពីពួកគេមើលឃើញពីកំលាំងដ៏រឹងមាំ និងជំហរដ៏ឥតងាករ៉េរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលពួកគាត់អាចចូលរួមសង្គ្រោះជាតិជាមួយបាន ។ ដូចនេះជាការមើលឃើញជាក់ស្តែង កំលាំងរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីកធំទៅៗ។ លោកស្រី មួរ
សុខហួរ បានបន្តថា លោកស្រីបានទៅកាន់ស្រុកជុំគិរី និង
ស្រុកមួយចំនួនទៀតក្នុងខេត្តកំពត
មានទាំងក្រុងកំពតផង ឃើញមានសមាជិកថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានរបស់គណបក្សប្រជាជន
គណបក្សនរោត្តមរណឬទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច មួយចំនួនទៀត បានប្រកាសចូលរួមជាមួយ
ចលនាប្រជាធីបតេយ្យសង្គ្រោះជាតិ ។ លោកស្រីថា នេះបង្ហាញកាន់តែច្បាស់ថា កំលាំងរបស់យើងកាន់តែរឹងមាំ
និងកាន់តែមានការគាំទ្រពីពលរដ្ឋ ដែលជាសញ្ញាមួយដ៏វិជ្ជមានសំរាប់ការបោះជំហ៊ានទៅរកការប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំខាងមុខ ។
លោកស្រី មួរ សុខហួរ ប្រធានអគ្គលេខាធិការដ្ឋាន របស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានបន្តទៀតថា ចរន្តនេះមិនមែនកើតមានតែនៅក្នុងខេត្តកំពតប៉ុណ្ណោះទេ ប៉ុន្តែវាកើតមាននៅទូទាំងប្រទេស
ពិសេសក្នុងខេត្តបាត់ដំបង ព្រៃវែង កំពង់ចាមជាដើម ។ លោកស្រីថាពេលវេលាមកដល់ហើយ ពលរដ្ឋខ្មែរ
បានយល់ច្បាស់ ពីស្ថានភាពប្រទេសជាតិយើងបច្ចុប្បន្ន ដែលមានទាំងការបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លី ការបំផ្លាញធនធានធម្មជាតិ
វិបត្តិគ្មានការងារធ្វើរបស់យុវជន ប្រជាពលរដ្ឋគ្មានចំណូលសមរម្យ
និងប្រជាពលរដ្ឋនៅតែរងគ្រោះដោយប្រព័ន្ធតុលាការ ។
ដូចនេះប្រជាពលរដ្ឋចង់ឲ្យមានការផ្លាស់ប្តូរ ដើម្បីជីវភាពរស់នៅរបស់ពួកគាត់សមរម្យ
និងដើម្បីអនាគតកូនចៅរបស់ពួកគាត់ ។ មានការតែការចូលរួមជាមួយ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលនឹងក្លាយទៅជាគណបក្ស សង្គ្រោះជាតិ ប៉ុណ្ណោះទេ ទើបអាចសម្រេចគោលដៅផ្លាស់ប្តូរ និងអាចធ្វើឲ្យប្រទេសជាតិមានការរីកចំរើនពិតប្រាកដ
យ៉ាងឆាប់រហ័សបាន ។ លោកស្រីមានប្រសាសន៏បន្ថែមទៀតថា វាអយុត្តិធម៌សំរាប់ប្រជាពលរដ្ឋ
ដែលមានរហូតដល់ជាង៩០ភាគរយ ដែលទទួលបានផលតិចតួច ឬពុំបានទទួលផលពីការអភិវឌ្ឍ
ហើយមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះ
ដែលកំពុងក្តោបក្តាប់ផលសេដ្ឋកិច្ចរបស់ប្រទេស ។ ដូចនេះហើយទើបយើងត្រូវជួយសង្គ្រោះពលរដ្ឋជាង៩០ភាគរយនោះ
ដើម្បីឲ្យបានទទួលផលសេដ្ឋកិច្ច មានជីវភាពសមរម្យ កុំឲ្យជនខិលខូច និងក្រុមរបស់គេបន្តលេបយកទ្រព្យសម្បត្តិជាតិតែម្នាក់ឯង
ហើយទុកឲ្យប្រជាពលរដ្ឋនៅតែក្រីក្រ។
សូមជំរាបជូនផងដែរថា កាលពីថ្ងៃទី២៦ ខែសីហា
ឆ្នាំ២០១២ ថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលដឹកនាំដោយលោកស្រី មួរ សុខហួរ ប្រធានលេខាធិការដ្ឋាននៃ ចលនាប្រជា ធិបតេយ្យ និងលោក ប៉ុល ហំម អ្នកនាំពាក្យរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ រួមទាំងថ្នាក់ដឹកនាំ តំណាងគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស មួយចំនួនទៀត បានចូលរួមក្នុងពិធីជួបជាមួយប្រជាពលរដ្ឋរស់នៅស្រុកចំនួន៤ ក្នុងខេត្តកំពត មានស្រុកជុំគិរី
ស្រុកឈូក ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ។ ហើយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ គណៈប្រតិភូរបស់
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយ
ប្រជាពលរដ្ឋ និងអ្នកគាំទ្រទាំងពីរគណបក្សនៅក្រុងកំពត ស្រុកទឹកឈូ ស្រុកដងទង់ និងស្រុកកំពង់ត្រាច ។
សូមជំរាបជូនផងដែរថា ការចុះជួបដោយផ្ទាល់របស់ថ្នាក់ដឹកនាំ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ជាមួយប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត ក៏ដូចជានៅតាមបណ្តាខេត្តផ្សេងទៀត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
នឹងធ្វើឲ្យប្រជាពលរដ្ឋ យល់កាន់តែច្បាស់ពីសារៈសំខាន់នៃការផ្លាស់ប្តូររបៀបដឹកនាំប្រទេសសព្វថ្ងៃ
គោលជំហរដ៏រឹងមាំរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ឬគណបក្ស សង្គ្រោះជាតិ
ដើម្បីផ្តល់នូវទំនុកចិត្តដល់ប្រជាពលរដ្ឋ ស្របពេលដែលគណបក្សកាន់អំណាច
កំពុងបើកយុទ្ធនាការឃោសនាអកុសលលើ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ។ ជាមួយគ្នានោះនៅចំពោះមុខប្រជាពលរដ្ឋ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នឹងបង្ហាញឲ្យឃើញកាន់តែច្បាស់ពីភាពស្និទ្ធស្នាល
ភាពជាដៃគូ និងភាពជាបងប្អូន របស់គណបក្សសម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ក្នុងការពុះពារឧបសគ្គ ដើម្បីសំរេចគោលដៅស្រោចស្រង់ជាតិនៅក្នុងឆ្នាំ២០១៣ខាងមុខនេះ ៕
No comments:
Post a Comment
yes