ដើម្បីធានាការអនុវត្តដោយត្រឹមត្រូវ
និងមានឯករាជ្យភាព របស់ស្ថាប័នរៀបចំការបោះឆ្នោត នៅ ក្នុងប្រទេសកម្ពុជា
តំណាងអង្គការសហប្រជាជាតិលោកស៊ូយ៉ា សូប៊ែឌី បានផ្តល់ជាអនុសាសន៏ចំនួន១៧ចំនុច
ដែលរដ្ឋាភិបាលកម្ពុជាត្រូវអនុវត្ត ក្នុងគោលដៅ
រៀបចំការបោះឆ្នោតនៅពេលខាងមុខឲ្យមានភាពសេរី និងយុត្តិធម៌។
នៅក្នុងរបាយការណ៍របស់ខ្លួន
លោកស៊ូប៊ែឌីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជា ជាតិបានបញ្ជាក់ថាៈ
1- គជប
ត្រូវតែធ្វើការកែទំរង់ដើម្បីឲ្យមានភាពឯករាជ្យ និងមានកញ្ចប់ថវិកាដាច់ដោយឡែក
ដែលត្រូវបានអនុម័តដោយរដ្ឋសភា
2. គួរតែមានការព្រមព្រៀងគ្នាជាទូទៅខាងផ្នែកនយោបាយ
ពីក្នុងចំណោម គណៈបក្សនយោ បាយធំៗ ដែលមានតំណាងនៅរដ្ឋសភា ពីការតែងតាំងប្រធាន
និងសមាជិក គ ជ ប និងគណៈ កម្មាធិការរៀបចំ ការបោះឆ្នោតខេត្ត។
3- គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
ត្រូវតែធានាថាមានសមាសភាពគ្រប់ជាន់ថ្នាក់ មាន តុល្យ ភាពជាមួយអាសនៈរបស់គណបក្សនយោបាយដែលមានក្នុងរដ្ឋសភា
4. ប្រធាន និងសមាជិក គ ជ ប និងគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត គួរតែត្រូវបាន តែង
តាំង សំរាប់អណត្តិកំណត់មួយ និងគួរមានការធានាការពារនូវតំណែងរបស់ពួកគេផង។
5- ត្រូវបង្កើតតុលាការឯករាជ្យមួយ
ដោយឡែកសំរាប់ដោះស្រាយ រាល់វិវាទរវាងគណបក្ស នយោបាយ
និងដោះស្រាយរាល់បណ្តឹងរបស់បក្សនយោបាយ
6. គ្រប់គណៈបក្សនយោបាយធំៗ
គួរតែទទួលបានដោយយុត្តិធម៌ និងស្មើភាព គ្នានូវការប្រើ ប្រាស់ប្រព័ន្ធផ្សព្វផ្សាយ
សាធារណៈ ដើម្បីបញ្ជូនសាររបស់ខ្លួនទៅកាន់អ្នកបោះឆ្នោត និងគួរតែ មានឱកាសផ្សព្វផ្សាយសារនោះ
នៅក្នុងម៉ោងសំខាន់ៗ។ ជំហានបន្ទាប់ គួរត្រូវបង្កើតគណៈកម្មា ធិការឯករាជ្យមួយសំរាប់ការគ្រប់គ្រង
និង ការប្រើប្រាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ដែល គ្រប់ គ្រងដោយរដ្ឋ
ដោយអនុញ្ញាតឲ្យគណៈបក្សនយោបាយ ធំៗទាំងអស់ ដែលមានតំណាង នៅក្នុង រដ្ឋសភា
បានប្រើប្រាស់ដោយពេញលេញនូវប្រព័ន្ធផ្សព្វផ្សាយទាំងនេះ រហូតដល់ថ្ងៃយុទ្ធនាការ បោះឆ្នោត
ដោយឈរលើជំហរស្មើភាពគ្នា។
7- រដ្ឋាភិបាលត្រូវតែធានាថា
មន្ត្រីរាជការទាំងអស់ រួមទាំងប៉ូលីស ទាហាន
មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងសកម្មភាពរបស់បក្សនយោបាយ
ហើយជៀសវាងដាច់ខាតការប្រើប្រាស់ធនធានរបស់រដ្ឋសំរាប់បំរើសកម្មភាព របស់បក្សនយោបាយ
8. រដ្ឋាភិបាល
ត្រូវតែធានាថា គណៈបក្សប្រឆាំង មានសេរីភាពធ្វើសកម្មភាពនយោបាយរបស់ ខ្លួនដោយគ្មានការយាយី
និងការបំភិតបំភ័យណាមួយឡើយ មិនត្រឹមតែជុំវិញថ្ងៃបោះ ឆ្នោត ប៉ុណ្ណោះទេ
ប៉ុន្តែត្រូវគិតពីពេលដែល ខិតមកជិតដល់ថ្ងៃបោះឆ្នោត និងពេញមួយអណត្តិសភាផង
9. អាជ្ញាធររបស់រដ្ឋាភិបាលគួរតែផ្តល់ឯកសារ
ចាំបាច់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លង ដែន
និងឯកសារអាត្រានុកូលដ្ឋានចាំបាច់ដទៃទៀត ដល់ពលរដ្ឋទាំងអស់ក្នុងតំលៃថោក និងឲ្យ បានលឿន
ហើយគួរចុះឈ្មោះអ្នកបោះឆ្នោតសារជាថ្មី ដោយ ប្រើប្រាស់ទិន្នន័យ ពីអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរធ្វើជាមូលដ្ឋាន
ដើម្បីការចុះបញ្ចីថ្មីនៃអ្នកបោះឆ្នោត។
10. គ្រប់ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត
គួរតែត្រូវបានផ្តល់សិទ្ធិ ក្នុងការស្នើសុំចុះ ឈ្មោះ បោះឆ្នោត
នៅពេលណាមួយក៏បានពេញមួយឆ្នាំ។ អជ្ញាធរ ក៏ត្រូវតែផ្តល់នូវអត្តសញ្ញាណបណ្ណ ដល់ពលរដ្ឋ
ដែលមានសុពលភាពអស់មួយជីវិត។
11. ត្រូវបញ្ឈប់សកម្មភាពចេញទំរង់លិខិតបញ្ជាក់អត្តសញ្ញាណក្លែងក្លាយ
ដែលស្គាល់ថាជាទំរង់១០១៨ សំរាប់ឲ្យពលរដ្ឋទៅបោះឆ្នោត។
គជបត្រូវតែពិនិត្យមើលលើការចេញឯកសារបែបនេះ ដើម្បីធានាថាប្រព័ន្ធនេះមិនត្រូវបានបំពាន
ក្នុងគោលដៅបំរើផលប្រយោជន៍គណបក្សនយោបាយណាមួយ។
12. គ ជ ប
គួរបង្កើតវិធានការពិសេសនានា ដើម្បីធានាថា អ្នកគ្មានទីជំរក ឬអ្នកដែលត្រូវ បាន បណ្តេញ
ចេញពីដីធ្លីរបស់ពួកគេថ្មីៗនេះ មិនត្រូវបានដកហូតសិទ្ធិបោះឆ្នោត នៅក្នុងការបោះ ឆ្នោតដែលនឹងចូល
មកដល់នាពេលខាងមុខ។
13. ដើម្បីអោយការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី
និងត្រឹមត្រូវ បរិយាកាសនយោ បាយទាំង មូលគួរតែប្រព្រឹត្តទៅដោយមានការអនុវត្តសិទ្ធិ
និងសេរីភាពទាំងឡាយ ដែលធានាការពារ ដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
និងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជា បានផ្តល់សច្ចាប័ន។ ដូចនេះ
រាជរដ្ឋាភិបាលគួរតែធានាថា បុគ្គលគ្រប់រូបអាចប្រើប្រាស់សិទ្ធិ និង សេរីភាពនៃការបញ្ចេញមតិ
សេរីភាពនៃការជួបប្រជុំ និងសមាគម។
14. គ ជ ប
គួរតែងតាំងអភិបាលបោះឆ្នោតដែលមានវិជ្ជាជីវៈ ដែលអាចជំនួសមេភូមិ ទាំងក្នុង ពេលការ
ចុះឈ្មោះអ្នកបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ហើយដាក់មន្ត្រីបោះ ឆ្នោតឃុំ/សង្កាត់ ទាំងអស់
និងដំណើរ ការនានា ឲ្យស្ថិតនៅក្រោមយន្តការត្រួតពិនិត្យដ៏តឹងរឹងរបស់ខ្លួន។
15.គ ជ ប
គួរបិទផ្សាយជា សាធារណៈ នូវឈ្មោះមន្ត្រីនៃការិយាល័យបោះឆ្នោត និងបញ្ជី ឈ្មោះ អ្នកបោះឆ្នោត
ត្រូវផ្តល់ជូនបេក្ខជន ទាំងឡាយដែលមក ពីគ្រប់គណៈបក្សនយោបាយទៅតាម ការស្នើសុំ
ដោយផ្តល់ឲ្យពួកគាត់នូវឱកាសដើម្បី តតាំងការក្លែងបន្លំឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នក បោះឆ្នោត។
16- ត្រូវតែធានាថាពលរដ្ឋដែលកំពុងរស់នៅក្រៅប្រទេស
មានសិទ្ធិដោយស្របច្បាប់ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសតំណាងក្នុងប្រទេសកម្ពុជា
ឬយ៉ាងហោចណាស់ចំពោះពលរដ្ឋ ដែល រស់នៅលើប្រទេស ដែលមានតំណាងទូតខ្មែរកំពុងតាំងនៅ
17- ត្រូវបើកឪកាសដល់ប្រធានគណបក្សប្រឆាំង ដើម្បីបានចូលរួមដឹកនាំក្នុងយុទ្ធនាការនយោ បាយ ក្នុងឋានៈជាគូប្រជែង របស់គណបក្សគ្រប់គ្រងអំណាច ដោយត្រូវលុបចោលរាល់ការចោទ ប្រកាន់ ដែលមានចរិតនយោបាយមិនត្រឹមត្រូវទាំងអស់លើលោកសមរង្ស៊ី
17- ត្រូវបើកឪកាសដល់ប្រធានគណបក្សប្រឆាំង ដើម្បីបានចូលរួមដឹកនាំក្នុងយុទ្ធនាការនយោ បាយ ក្នុងឋានៈជាគូប្រជែង របស់គណបក្សគ្រប់គ្រងអំណាច ដោយត្រូវលុបចោលរាល់ការចោទ ប្រកាន់ ដែលមានចរិតនយោបាយមិនត្រឹមត្រូវទាំងអស់លើលោកសមរង្ស៊ី
No comments:
Post a Comment
yes