វរៈសេនីយ៍ទោ Trisno Rianto ជាមេប៉ុលីសប្រចាំមូលដ្ឋាន បាន មានប្រសាសន៍ថា ជនទាំងនេះត្រូវបានរកឃើញក្នុងពេល ដែលកំ ពុង ធ្វើដំណើរចាកចេញពីព្រៃនៅ Aceh កាលពីថ្ងៃទី២៦ ខែសីហា។ ពួកគេបានដឹកខ្លឹមចន្ទពេញមួយរទេះ។
តាមប្រសាសន៍លោក Rianto ជន៦នាក់ក្នុងចំណោមនោះត្រូវបានឃុំឃាំងដោយចោទពីបទលួចកាប់ឈើ ក្នុងខណៈជន១៥នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅស្ថាប័នអន្តោប្រវេសន៍ ពីព្រោះហួសទិដ្ឋាការចូលមក ទេសចរណ៍ នៅក្នុងប្រទេសឥណ្ដូនេស៊ី។
បើទោះបីជាពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋនៃប្រទេសអាស៊ានផ្សេងទៀត មិនចាំបាច់សុំទិដ្ឋាការចូល ប្រទេសឥណ្ឌូនេស៊ីក៏ដោយ តែអាចមានសិទ្ធិចូល ក្នុងប្រទេសនេះបានត្រឹមតែរយៈពេល ៣០ ថ្ងៃប៉ុណ្ណោះ។
ប៉ុលីសខេត្ត Aceh បានមានប្រសាសន៍ទៀតថា បណ្ដាជនជាតិវៀតណាម ដែលត្រូវបានចាប់ខ្លួន ពួកគេបាន លួចកាប់ដើមខ្លឹមចន្ទ នៅទីនេះតាំងពីខែមុនមកម្លេះ។ ខ្លឹមចន្ទគឺជាប្រភេទឈើប្រណិតដ៏កម្រ ត្រូវបានប្រើប្រាស់ ផលិតជាទឹកអប់ និងគ្រឿងក្រអូប។ នេះជាលើកទីមួយដែលប៉ុលីសឥណ្ឌូនេស៊ី បានចាប់ខ្លួនជនជាតិវៀតណាម យ៉ាងច្រើននាក់ ពីបទលួចឈើ ប្រណិត។
កន្លងមកជនជាតិវៀតណាម ត្រូវបានចាប់ខ្លួនជាច្រើននាក់ណាស់ដែរ ដោយចោទពីបទចូលនេសាទត្រី និង ជលផល ផ្សេងទៀតដោយខុសច្បាប់ក្នុងផ្ទៃសមុទ្រឥណ្ឌូនេស៊ី និងមានអ្នក ដែលត្រូវជាប់គុក ជាច្រើនឆ្នាំផង។
កាលពីឆ្នាំ២០០៩ ប៉ុលីសខេត្តនៃកោះ Riau របស់ឥណ្ឌូនស៊ីក៏បានប្រមូលរក្សាទុកជនជាតិវៀតណាមរាប់សិប នាក់ ពីបទរុករកផ្កាថ្មខ្មៅនៅក្នុងសមុទ្រឥណ្ឌូនេស៊ី ៕a
No comments:
Post a Comment
yes