សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 30, 2012

សេដ្ឋ​កិច្ច​អាមេរិក​ស្ទុះ​ងើប​បន្តិច​នៅ​ត្រី​មាស​ទីពីរ

0823_FedQE3_630x420

សេដ្ឋ​កិច្ច​អាមេរិក មាន​កំណើន​ល្អ​ប្រសើរ​ជាង​ការ​ព្យាករ​បន្តិច​នៅ​ត្រីមាស​ទីពីរ​នេះ តែ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នេះ នៅ​តែ​មាន​កម្រិត​ទាប​ខ្លាំង​ ដើម្បី​បញ្ឈប់​ការ​បន្ធូរ​បន្ថយ​គោល​នយោបាយ​សារ​ពើពន្ធជា​បន្ត​ពី​សំណាក់​ធនាគារ​កណ្តាល​។ ​
ក្រសួង​ពាណិជ្ជកម្មអាមេរិក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅនេះ​ថា កំណើន​ ផ.ស.ស  បាន​កើន​ឡើង ១,៧​ភាគ​រយ​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​ ដោយ​សារ​កំណើន​នាំ​ចេញ​ខ្ពស់ បាន​ប៉ះប៉ូវ​ការ​ធ្លាក់​ចុះ​នៃ​ការ​បំពេញ​ស្តុក​ឡើង​វិញ​របស់​ក្រុម​ហ៊ុន​នានា ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​តម្រូវ​ការ​ក្នុង​ស្រុក​ទាប​។
ទន្ទឹមនឹង​នោះ​ដែរ កំណើន​ ផ.ស.ស​នេះ គឺ​ជា​ការ​វិវត្តន៍​មួយ​ស្តីពីការ​ព្យាករ​លើក​ដំបូង​របស់​រដ្ឋាភិបាល​ ដែល​ថា ផ.ស.ស នឹង​មាន​កំណើន​១,៥​ភាគ​រយ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន ហើ​យ​ធាតុ​ផ្សំ​នៃ​កំណើន​នេះ មាន​អំណោយ​ផលគួរ​សម​ តែ​វា​មិន​គ្រប់គ្រាន់ ដើម្បី​កាត់​បន្ថយ​អត្រា​គ្មាន​ការ​ងារ​ធ្វើ​ ដែល​បាន​កើន​ឡើង ៨,៣​ភាគ​រយ​កាល​ពី​ខែ​កក្កដា​។

កំណើន​ការ​ងារ​មិន​សូវ​ល្អ រួម​ផ្សំ​ជាមួយ​នឹង​ភាព​មិន​ប្រាកដ​ប្រជា​ក្នុង​ការ​បញ្ជប់​វិបត្តិ​បំណុល​នៅ​តំបន់​អឺរ៉ុប ព្រម​ទាំង​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ចំណាយ​ច្រើន​របស់​រដ្ឋាភិបាល​អាមេរិក និង​ការ​ដំឡើង​ពន្ធ​នៅ​ឆ្នាំ​២០១៣ អាច​ជំរុញ​ឲ្យ​ធនាគារ​កណ្តាល​អាមេរិក អនុវត្ត​គោល​នយោបាយ​​ជំរុញ​បន្ថែម​ទៀត​នៅ​ចុង​ឆ្នាំ​នេះ។​

No comments:

Post a Comment

yes