កំពង់ធំ
៖ ទិដ្ឋភាពការប្រឡងបាក់ឌុបឆ្នាំ២០១២ នៅក្នុងខេត្តកំពង់ធំ
ដែលបានប្រឡងនៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១២ មានសិស្សានុសិស្ស
ជាច្រើនរូបពឹងផ្អែកទៅលើប្រ៊ុយយ៉ុង ទោះជាមានការឆែកឆេរ
ពីសំណាក់គណៈកម្មការប្រឡងក្តី ក៏នៅតែមានប្រ៊ុយយ៉ុង
យកចូលក្នុងមណ្ឌលប្រឡងតាមជើងខោ និងតាមខោក្នុង ស្បែក ជើង...។
កាលពីរសៀលថ្ងៃទី ៦ ខែ
សីហាឆ្នាំ ២០១២ កូនសិស្សនៃសាលាវិទ្យាល័យ កំពង់ធំ បាននាំ
យកប្រ៊ុយយ៉ុងលាក់តាមរបង និងមានអ្នកខ្លះត្រូវបានអាណាព្យាបាល
ឬមិត្តភ័ក្ត នាំយកប្រ៊ុយយ៉ុងទៅហុច ឲ្យតាមរបងសាលា
ដោយសារនាំយកប្រ៊ុយយ៉ុងនេះ ហាក់បីដូចជាពុំមានភាពតឹងរ៉ឹង
និងជាការធូរលុង របស់ គណៈកម្មការ
ដោយសារតែមានអ្នកយកប្រ៊ុយយ៉ុងដើរយកទៅហុចឲ្យសិស្សនៅនឹងរបង
សាលាយ៉ាងរំភើយ។ រីឯសមត្ថកិច្ចមិនបានហាមនោះទេ
ដែលជាឱកាសធ្វើឲ្យកូនសិស្សមិនមានការជឿជាក់លើការរៀនសូត្ររបស់
ខ្លួន។
សិស្ស
ម្នាក់បានប្រាប់ឲ្យដឹងថា ប្រ៊ុយយ៉ុងនេះ ត្រូវបានគេលក់ដូរ
ដូចផ្សារត្រី ហើយក៏នាំគ្នាយកមកថតចម្លងចែកគ្នា
ដោយសុទ្ធតែមិនដឹងថា ចេញវិញ្ញាសារអ្វីនោះទេ
និយាយឲ្យចំគឺផ្សងសំណាង ជួនកាល ១០ វិញ្ញាសារ ត្រូវមួយផ្នែក។
ជួនកាលមានគេនាំយកមកពីខេត្តសៀមរាប
អ្នកខ្លះយកមកពីភ្នំពេញក៏មានដែរ។
លោក
ឡាយ លត នាយកសាលាវិទ្យាល័យកំពង់ធំ បានប្រាប់ឲ្យដឹងថា
សម្រាប់វិញ្ញាសារប្រឡង មិនអាចធ្លាយបែកចេញទៅក្រៅនោះទេ។
ការបើកវិញ្ញាសារប្រឡងក៏សុទ្ធតែមានអភិបាលស្រុក
ឬក៏អភិបាលរងស្រុកចូលរួម ហើយក៏ត្រូវបានលាក់ការសម្ងាត់។
រីឯព្រុយយ៉ុង កូនសិស្សតែងតែនាំគ្នាជឿតាមគ្នា
រហូតបានក្លាយទៅជាប្រពៃណីទៅហើយនៅពេលប្រឡងម្តងៗ
ជាពិសេសគឺជាការឆ្លៀតឱកាសរបស់មនុស្សមួយចំនួនតែងតែបង្កើតភាព
ភ្ញាក់ផ្អើលឲ្យជឿថា វិញ្ញាសារប្រឡងចេញយ៉ាងនេះចេញយ៉ាងនោះ
ដើម្បីលក់វិញ្ញាសារ
តែការពិតមិនអាចបែកធ្លាយចេញទៅក្រៅបានជាដាច់ខាត៕
No comments:
Post a Comment
yes