ភ្នំពេញ
៖
បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីប្រើអំពើ
ហិង្សាស្រោចទឹកអាស៊ីតទៅលើប្រពន្ធបណ្តាលឲ្យរលាករលួយពេញខ្លួនប្រាណ
ព្រោះតែខឹងប្រពន្ធចេញពីគុកលួចមានប្រុសថ្មីដើរមិនចូលផ្ទះ។
ការចាប់ឃាត់ខ្លួនបុរសជាប្តីធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែសីហា
ឆ្នាំ២០១២នៅក្នុងមន្ទីរពេទ្យលោកសង្ឃ។
សមត្ថកិច្ច
បានឲ្យដឹងថាបុរសជាប្តីដែលប្រើអំពើហិង្សាទៅលើប្រពន្ធដោយស្រោច
ទឹកអាស៊ីតនោះ ឈ្មោះ ប៊ី សឿន ប្រុស អាយុ
៤៩ឆ្នាំស្នាក់នៅផ្ទះជួលភូមិសុខសាន្តសង្កាត់ទំនប់ទឹកខណ្ឌចំការមន
មុខរបរកម្មករសំណង់។
ចំណែក
ស្ត្រីរងគ្រោះដែលជាប្រពន្ធឈ្មោះរឿង ម៉ាប់ ហៅញឹម ស្រីដា អាយុ
៣២ឆ្នាំ មុខរបរស្ត្រីបំរើការនៅហាងខារ៉ាអូខេ ស្នាក់នៅមិនពិតប្រាកដ
រងរបួសរលាករលួយផ្ទៃមុខ.ក ដងខ្លួន ខ្នង ដៃ យ៉ាងធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។
យោង
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះនិងបុរស
ជនដៃដល់ជាប្តីប្រពន្ធនិងគ្នា មានកូនចំនួន៤នាក់នៅក្នុងបន្ទុក។
មុនពេលកើតហេតុជនរងគ្រោះនិងជនដៃរួមនិងកូនបានជួលផ្ទះគេស្នាក់នៅ
ចំនុចភូមិសុខសាន្តស្ថិតនៅក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមន
ដោយប្តីមានមុខរបរជាកម្មករសំណង់។
ប្រភព
ដដែលបន្តថានៅឆ្នាំ២០១១ស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចចាប់
ឃាត់ខ្លួនពីបទលួចវះកាបូបលុយនៅផ្សាអូឡាំពិកហើយត្រូវសាលា
ដំបូងចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃស អស់រយៈពេលប្រមាណជាង៦ខែ
ស្ត្រីរងគ្រោះបានចេញពីពន្ធនាគារវិញ ប៉ុន្តែស្ត្រីរងគ្រោះ
មិនចូលផ្ទះមើលថែកូនៗឡើយ គឺបានដើររដេកគ្រប់កន្លែងជាមួយប្រុសៗ
។ក្រោយមកបុរសជាប្តីដឹងថាប្រពន្ធចេញពីគុកវិញតែងតែព្យាយាមទំនាក់
ទំនងសួរនាំប្រពន្ធ
ប៉ុន្តែពេលខ្លះទូរស័ព្ទចូលបែរជាមនុស្សប្រុសលើកហើយប្រពន្ធ
តែងតែគេចវេសមិនចង់ជួបមុខប្តីឡើយជាហេតុធ្វើឲ្យបុរស
ជាប្តីមានកំហឹងម្តង
បន្តិចៗហើយបានទៅទិញទឹកអាស៊ីតមួយកូនដប់លឿងលាក់នៅក្រោមស្ពាន
ស្ទឹងមានជ័យ។ លុះដល់យប់វេលាម៉ោង២០និង៣០នាទីថ្ងៃទី៥ខែសីហា បុរសជាប្តី
បានតាមរកប្រពន្ធ (ស្ត្រីរងគ្រោះ)ឃើញ
នៅកំពុងលេងបៀជាមួយមិត្តភក្ត្រ័នៅចំនុចភូមិសុខសាន្តក្នុង
សង្កាត់ផ្សារដើមផ្កូវ
ស្រាប់តែបុរសជាប្តីនិយាយគ្នាជាមួយប្រពន្ធចុះឡើងរហូតដល់មាន
ទំនាស់ពាក្យសម្តីគ្នាកើតឡើងបុរសជាប្ដីខឹងក៏រត់ទៅក្រោមស្ពាន
ស្ទឹងមានជ័យយកដបទឹកអាស៊ីតដែលលាក់នៅទីនោះមកស្រោចទៅលើដង
ខ្លួនស្ត្រីរងគ្រោះបណ្ដាលឲ្យក្តៅក្រហលក្រហាយរលាក់រលួយពេញ
ដងខ្លួន ផ្ទៃមុខ.ក ខ្នង ដៃ។ ស្ត្រីរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃធ្វើការសង្គ្រោះជីវិត។
សមត្ថកិច្ច
បានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានស្រោចទឹកអាស៊ីតលើស្រ្តីរង
គ្រោះ
សមត្ថកិច្ចក៏បានចុះទៅសាកសួរស្ត្រីរងគ្រោះនៅមន្ទីរពេទ្យរហូតឈាន
ដល់ការឃាត់ខ្លួនជនដៃដល់នៅក្នុងមន្ទីរពេទ្យលោកសង្ឃខណៈពេលស្ត្រី
រងគ្រោះប្រើល្បិចហៅបុរសជាប្តីឲ្យមកជួយមើលជម្ងឺ
ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍
រដ្ឋបាលទំនប់ទឹកមុននិងបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមន។
នៅ
ចំពោះមុខសមត្ថកិច្ចបុរសជាប្តីឆ្លើយសារភាពថាគាត់ពិតជាបានធ្វើ
សកម្មភាពជះទឹកអាស៊ីតទៅស្ត្រីជាប្រពន្ធពិតមែនដោយសារតែគាត់ខឹង
និងប្រពន្ធខ្លាំងពេក
ព្រោះចេញពីគុកមកវិញដើរមិនចូលផ្ទះថែមទាំងមានប្រុសឈ្មោលនៅខាង
គ្រៅទៀត
ដោយទុកឲ្យគាត់ចិញ្ចឹមបីបាច់កូន៤នាក់តែម្នាក់ឯងយ៉ាងវេទនា
បំផុត។
ទោះបីជាបុរសជាប្តីឆ្លើយបែបនេះក៏នៅតែប្រឈមនិងការចោទប្រកាន់ពី
សាលាដំបូងរាជធានីភ្នំពេញ៕
No comments:
Post a Comment
yes