ទារិកាដែលបានស្លាប់
ម្តាយរបស់ទារិកា
ប៉ោយប៉ែត៖ នៅក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ ដោយសារតែក្រុមគ្រួពេទ្យនៅទីនោះមានការធ្វេសប្រហែស មិនបានយកចិត្តទុកដាក់ ធ្វើខុសបច្ចេកទេស និងខ្វះការទទួលខុសត្រូវ បានបណ្ដាលឲ្យទារិកាម្នាក់ស្លាប់។
ស្ត្រីឈ្មោះ ផាន់ សុភ័ណ អាយុ៣៣ឆ្នាំរស់នៅក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានថ្លែងប្រាប់វិទ្យាសាស្ត្រខ្មែរថា មុនចូលទៅសម្រាលកូននៅក្នុងមន្ទីរពេទ្យបង្អែកខាងលើ គឺរូបគាត់បានទៅពិនិត្យសុខភាពជារៀងរាល់ខែ មិនដែលខកខានឡើយ លុះថ្ងៃសម្រាល គាត់មានសុខភាព ល្អជាធម្មតា។
ផាន់ សុភ័ណ បន្តទៀតថា គ្រាដែលរូបគាត់កំពុងសម្រាលកូន រូបគាត់បានបែកទឹកភ្លោះ ហើយកូនមិនព្រមកើតសោះ ធ្វើឲ្យគ្រូពេទ្យបង្ខំចិត្តប្រើវិធីបូមវិញម្ដង ក្រោយពីធ្វើការបូមពីរបីដងកូន នៅតែមិនព្រមកើតទៀត ខណៈនោះទារិកាបានប៉ោងក្បាល ហើយស្លាប់ភ្លាមៗ នៅពេលដែលចេញពីផ្ទៃម្ដាយ ។ ក្រោយពីសម្រាលកូនរួច នាងផាន់ សុភ័ណ ទទួលបានសាកសពកូនម្នាក់ទាំងក្ដីឈឺចាប់បំផុត នាងបានបីកូនស្រីស្រែកយំ ផ្អើលពេញមន្ទីរពេទ្យយកទៅបូជានៅវត្តប្រជាធម្ម យ៉ាងអាឡោះអាល័យបំផុត ដោយគ្មានបានសំណងមួយរៀល ពីលោកគ្រូពេទ្យនៅទីនោះឡើយ។
លោក ស៊ុត កំសាន្ត ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបាន ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា លោកពិតជាទទួលស្គាល់ ថាពិតជាមានទារិកាស្លាប់ នៅក្នុងមន្ទីរពេទ្យរបស់លោកពិតប្រាកដមែន។
អ្នកគ្រូពេទ្យ ឆោម ឆន និងអ្នកគ្រូពេទ្យ ធា ដែលជាអ្នកទទួលខុសត្រូវ ផ្នែកបង្កើតកូនខាងលើបានប្រាប់ដែរថា ទារិកាខាងលើបែកទឹកភ្លោះកូនមិនកើត ហើយពួកគាត់ក៏បូមបីបួនដង តាមបញ្ជាពីលោក ស៊ុត កំសាន្ត ជាប្រធានមន្ទីរពេទ្យ ទើបបណ្ដាលឲ្យកូននោះស្លាប់តែម្ដង៕
No comments:
Post a Comment
yes