ទីប្រជុំជនរ៉េដប្ល៊ូហ្វៈ អភិបាលរដ្ឋកាលីហ្វ័នីញ៉ា លោកជើរី ប្រោន បានប្រកាសភាពអាសន្ន នៅក្នុងស្រុកបី នៅរដ្ឋកាលីហ្វ័នីញ៉ាភាគខាងជើងពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីភ្លើងឆេះព្រៃមួយដែលបានបំផ្លាញអគារ៥០ខ្នងរួចហើយ បានឆាបឆេះយ៉ាងសន្ធោរសន្ធៅជាមួយនឹងអណ្តាតភ្លើងកម្ពស់ប្រមាណ២៣ម៉ែត្រ នៅក្នុងសហគមន៍តូចមួយនៅច្រកចូលឧទ្យាន្តជាតិមួយ។
ក្រុមពន្លត់អគ្គីភ័យ បានប្រញ៉ាប់ប្រញាល់ធ្វើដំណើរទៅកាន់ភ្លើងឆេះព្រៃ ប៉ុនដឺរ៉ូសា ដែលបានដុតកម្លោចដី៩៧០០ហិតតារួចហើយ មុនពេលវា បានឆេះមកដល់ជាយក្រុង Mineral ជាសហគមន៍មួយដែលមានមនុស្សមិនដល់២០០នាក់ នៅខាងត្បូងឧទ្យាន្ តភ្នំភ្លើងជាតិ Lassen ។
អាជ្ញាធរ បានចេញការព្រមានជម្លៀសមួយ សម្រាប់សហគមន៍ Mineral ខណៈអណ្តាតភ្លើង បានឆាបឆេះដល់កម្ពស់២៣ម៉ែត្រ នៅម្ខាងផ្លូវហាយវេ៣៦ ជាផ្លូវធំចូលទៅទីប្រជុំជន និងបានឆេះបំផ្លាញឆ្លងកាត់ជ្រោះធំជាទីដែលក្រុមអ្នកពន្លត់អគ្គីភ័យ ពិបាកពន្លត់។
No comments:
Post a Comment
yes