តម្លៃប្រេងសាំង នាពេលបច្ចុប្បន្ន
ភ្នំពេញ: លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងដាក់លិខិតជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ សំណើសុំជួយអន្តរាគមន៍បញ្ចុះតម្លៃសាំង ប្រេងឥន្ធនៈ មកត្រឹមតម្លៃមួយសមរម្យ។
នៅក្នុងលិខិតជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញថា ចំពោះតម្លៃប្រេងឥន្ធនៈបច្ចុប្បន្ននេះ ប្រេងសាំងស៊ុបពែមានតម្លៃ ៥.៦៥០ រៀល ក្នុងមួយលីត្រ និងប្រេងសាំងធម្មតាមានតម្លៃ ៥.៤៥០ រៀល ក្នុងមួយលីត្រ ដែលនេះជាតម្លៃហក់កើនឡើងខ្ពស់ខុសពីធម្មតា។
នៅក្នុងលិខិតបានលើកឡើងថា ខណៈពេលតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ អ្នកទទួលរងផលប៉ះពាល់មុនគេនោះ គឺអ្នកដែលមានចំណូលប្រចាំថ្ងៃទាប ដូចជាបងប្អូនកម្មករ-កម្មការិនី គ្រូបង្រៀន មន្ត្រីរាជការ និងកសិករ ដែលនឹងមានការប្រឈមយ៉ាងខ្លាំងចំពោះជីវភាពរស់នៅ។

នៅក្នុងលិខិតលោក រ៉ុង ឈុន បានសំណូមពរដល់សម្ដេចនាយករដ្ឋមន្ត្រី យ៉ាងដូច្នេះថា “សហភាពសហជីពកម្ពុជា សូមសម្ដេចនាយករដ្ឋមន្ត្រី មេត្តាចាត់វិធានការទប់ស្កាត់ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងបញ្ចុះតម្លៃប្រេងឥន្ធនៈមកត្រឹមតម្លៃសមរម្យ សម្រាប់បងប្អូនកម្មករ-កម្មការិនី គ្រូបង្រៀន មន្ត្រីរាជការ និងកសិករ អាចប្រើប្រាស់ និងរស់នៅថ្លៃថ្នូរជាមនុស្ស”។
តាមសម្ដីលោក រ៉ុង ឈុន នៅព្រឹកថ្ងៃទី១៦ ខែសីហានេះ បាននិយាយថា សហភាពសហជីពកម្ពុជា បានកត់សម្គាល់ឃើញថា តម្លៃប្រេងឥន្ធនៈ ជាពិសេសតម្លៃប្រេងសាំង មានការកើនឡើងរហូតទៅដល់ ៥.៦៥០ រៀលក្នុងមួយលីត្រ (ស៊ុបពែ) ហើយប្រេងសាំងធម្មតាតម្លៃ ៥.៤៥០ រៀល ក្នុងមួយលីត្រ។
លោកបន្តថា ការដែលតម្លៃប្រេងឥន្ធនៈនៅកម្ពុជា មានការហក់ឡើងខ្ពស់ខុសពីធម្មតា ទើបសហភាពសហជីពកម្ពុជា បានធ្វើលិខិតដាក់ជូនសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យពិនិត្យមើល និងមានវិធានការធ្វើយ៉ាងណា ដើម្បីឲ្យបញ្ចុះតម្លៃប្រេងឥន្ធនៈ មកតម្លៃមួយសមរម្យ។
លោក រ៉ុង ឈុន បានបញ្ជាក់ថា “ចំពោះលិខិតដែលដាក់ទៅសម្ដេចនាយករដ្ឋមន្ត្រី ស្នើឲ្យសុំបញ្ចុះតម្លៃប្រេងសាំង ហើយបើមិនមានវិធានការទេនោះ យើងនឹងធ្វើទៅតាមនីតិវិធីដំណាក់កាលដំបូង យើងដាក់លិខិតជូនដល់នាយករដ្ឋមន្ត្រីបន្តបន្ទាប់ទៀត យើងអាចនឹងប្រមូលផ្ដុំដើម្បីធ្វើយុទ្ធនាការ ធ្វើយ៉ាងណាឲ្យការបញ្ចុះតម្លៃប្រេងមកតម្លៃមួយសមរម្យ ដែលយើងអាចរស់បានងាយស្រួលនៅក្នុងសង្គមកម្ពុជា”។
លោកបន្ថែមថា បើយើងមើលស្ថានភាពប្រទេសនៅជិតខាងរបស់កម្ពុជា តម្លៃប្រេងសាំងរបស់គេមានតម្លៃមិនខ្ពស់ ដូចនៅកម្ពុជាយើងទេ។ លោកបានគិតថា តម្លៃសមរម្យ បើមើលតុល្យភាពប្រមាណជា ៤.០០០ រៀល ក្នុងមួយលីត្រ ហើយដល់ពេលដែលតម្លៃប្រេងសាំងនៅកម្ពុជា ឡើងដល់ ៥.៦៥០ រៀល គឺខ្ពស់ជាងបណ្ដាប្រទេសនៅក្បែរខាងកម្ពុជា ដែលនេះជាតម្លៃធ្ងន់ធ្ងរមួយ៕ K
No comments:
Post a Comment
yes