លោក Omar Al Bashir។ រូបថត Reuter លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូបថត លីណា
ភ្នំពេញៈ ទីប្រឹក្សានយោបាយការបរទេសជាន់ខ្ពស់ របស់បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកលោក មីត រ៉ូមនី (Mitt Romney)បានប្រដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងជនផ្ដាច់ការ នៃប្រទេសស៊ីមបាវ៉េ គឺលោក Robert Mugabe និងអតីតប្រធានាធិបតីស៊ូដង់ ដែលគេបានចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ គឺលោក Omar Al Bashir ខណៈមិនបាននិយាយឲ្យចំឈ្មោះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងពេលពិភាក្សាមួយ ដែលបង្ហាញដោយទីប្រឹក្សារបស់លោក រ៉ូមនី គឺលោក រីច វីលៀមសុន (Rich Williamson) ធ្វើឡើងនៅឯវិទ្យាស្ថាន Brookings របស់ក្រុមអ្នកវិភាគ មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២៥ ខែកក្កដា ជំនួយការរូបនេះ បានដាក់បញ្ចូលលោក «ហ៊ុន សែន» ជាមួយនឹងក្រុម«មនុស្សមិនសូវពេញចិត្ត»ផ្សេងទៀត ដែលលោកបានលើកឡើង។ លោក វីលៀមសុន ថ្លែងថា៖ «តើលោក ហ៊ុន សែន ឬលោក រ៉ូប៊ើត មូហ្គាបេ ឬក៏លោក អូម៉ារ អាល់បាសៀ មួយណាល្អជាង ឬមួយណាអាក្រក់ជាងមួយណានោះទេ ខ្ញុំគ្រាន់តែចង់និយាយ ពីមនុស្សមិនសូវពេញចិត្តមួយចំនួនប៉ុណ្ណោះ។
លោក វីលៀមសុន បានធ្វើការអធិប្បាយលើកដំបូង ស្ដីពីវេទិកាខ្មែរ ៤៤០(Khmer 440) តាមប្រព័ន្ធអ៊ីនធឺណិត នៃប្រជាជន នៅក្នុងកិច្ចពិភាក្សា គោលនយោបាយការបរទេសជាមួយលោក Michele Flournoy សហប្រធាន នៃគណៈកម្មាធិការប្រឹក្សាយោបល់អំពីសន្តិសុខជាតិរបស់លោក បារ៉ាក់ អូបាម៉ា សម្រាប់សហរដ្ឋអាមេរិក។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា វាគឺជាការស្ថាបនាបន្ថែមទៀត សម្រាប់លោក វីលៀមសុន ក្នុងការខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនង ជាមួយប្រទេសមួយចំនួន មានកម្ពុជាជាដើម ដូចដែលលោក បារ៉ាក់ អូបាម៉ា បានធ្វើ ជាជាងការនិយាយបែបនេះ។ លោកបានថ្លែងថា៖«ខ្ញុំគិតថា នោះគឺជាពាក្យសម្ដី ដែលគ្មានមូលដ្ឋាន ហើយខ្ញុំមិនគិតថា នោះជាគំនិតល្អ ដែលនឹងអាចជួយដល់គោលនយោបាយការបរទេសសហរដ្ឋអាមេរិកនោះទេ»។
អ្នកវិភាគនយោបាយឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ បានហៅការអធិប្បាយនេះថា«ចម្លែក» ដោយហេតុថា កម្ពុជា យ៉ាងហោចណាស់ ក៏មានមូលដ្ឋានប្រជាធិបតេយ្យ នៅតាមស្ថាប័នពាក់ព័ន្ធមួយចំនួនដែរ។ លោកថ្លែងថា៖«ខ្ញុំគិតថា វាអយុត្តិធម៌ ចំពោះលោកនាយករដ្ឋមន្ត្រី របស់យើង»។
គោលនយោបាយការបរទេស របស់លោក រ៉ូមនី ស្ថិតនៅក្រោមការពិនិត្យពិច័យយឺតយ៉ាវ ដោយសារតែមានអំពើខុសឆ្គង ដែលគេធ្វើជាបន្តបន្ទាប់ នៅបរទេស។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចោទប្រកាន់លោក អូម៉ារ អាល់ បាសៀពីបទឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមនុស្សជាតិនិងការចោទ ប្រកាន់ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ៣ ទៀត ដែលគេសង្ស័យថា បានប្រព្រឹត្ត ទៅលើក្រុមកុលសម្ព័ន្ធ នៅក្នុងតំបន់ដាហ្វឺរ ប្រទេសស៊ូដង់។
ទោះបីជាលោក មូហ្គាបេ ត្រូវបានចោទប្រកាន់ជាទូទៅ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិផងដែរក៏ដោយ ក៏ពុំមានចំណាត់ការណាមួយ ត្រូវបានគេចាត់ ទៅលើគាត់ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលត្រូវធានានូវសេចក្ដីសម្រេចក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ ដើម្បីចោទប្រកាន់ប្រធានាធិបតីស៊ីមបាវ៉េនោះទេ។
ឯកសារដែលគាំទ្រការចោទប្រកាន់ លោក ហ៊ុន សែន ពីបទប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ដោយសារការបណ្ដេញពលរដ្ឋមួយចំនួនទាំងបង្ខំ ឲ្យចេញពីដីធ្លីផ្ទះសម្បែង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានគេដាក់ជូនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ តែក្រុមអ្នកច្បាប់និយាយថា សំណុំរឿងនេះ នឹងមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ៕ PN
No comments:
Post a Comment
yes