ដោយរំជួលចិត្តពេកលោក ជា ឡេង ដែលបង្ហាញមុខក្នុងបន្ទប់សវនាការសាលាឧទ្ធរណ៏អំឡុងថ្ងៃទី៤កាលពីម្សិលមិញបានសម្រក់ទឹកភ្នែក ហើយនិយាយថា ការចាប់ខ្លួនលោក និង លោក ម៉ឹក ដារ៉ា អតីតប្រធាននាយកដ្ឋានប្រឆាំងការជួញដូរគ្រឿងញៀនថា បណ្ដាលមកពីរឿងនយោបាយ ។
អតីតមន្ត្រីនគរបាលប្រឆាំងការជួញដូរគ្រឿងញៀនរូបនេះបាននិយាយថា មានជម្លោះកាច់កុងប៉េងជើងគ្នាដ៏រ៉ាំរ៉ៃ រវាងលោក ម៉ឹក ដារ៉ា និងអនុប្រធានរបស់គាត់គឺលោក ខៀវ សាម៉ុន ដែលបច្ចុប្បន្នជាប្រធាននាយកដ្ឋានប្រឆាំងការជួញដូរគ្រឿងញៀន។
លោក ជា ឡេង បានលើកឡើងថា ” ខ្ញុំឈឺចាប់ណាស់ជំពោះរឿងនេះ ពីព្រោះវាជារឿងអយុត្តិធម៌ណាស់ចំពោះខ្ញុំ , អ្នកទាំងអស់ដឹងទេថា នៅពេលនោះ លោក ខៀវ សាម៉ុន មានជម្លោះជាមួយលោក ម៉ឹក ដារ៉ា..”។
គួរបញ្ជាក់ថា លោក ម៉ឹក ដារ៉ា និងលោក ជា ឡេង ដែលត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវជាប់ចោទជាច្រើនករណីទាក់ទងសំណុំរឿងគ្រឿងញៀន ដែលត្រូវបានតុលាការខេត្តបន្ទាយមានជ័យ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីអំឡុងខែ មករា ដើមឆ្នាំ នេះ ៕
No comments:
Post a Comment
yes