ប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលអភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង
ព្រៃវែង: នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ៧ និង ៣០ នាទី នៅសាលាខេត្តព្រៃវែង បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង។ លោក ហាស់ សារ៉េត អតីតអភិបាលខេត្តកែប ត្រូវបានឡើងកាន់តំណែងជាអភិបាលខេត្តព្រៃវែង ជំនួសលោក អ៊ុង សាមី។
ពិធីប្រកាសតំណែងអភិបាល និងអភិបាលរង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់អភិបាល អភិបាលរង ដែលទើបតែងតាំងថ្មី ឲ្យយកចិត្តទុកដាក់សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជាពិសេសការអនុវត្តគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព។

លោក ស ខេង បានបញ្ជាក់ថា លក្ខណៈ ៥ យ៉ាង របស់ភូមិ/ឃុំ មានសុវត្ថិភាព គឺត្រូវបញ្ចូល ៤ចំនុចទៀត ១-គ្មានគ្រោះថ្នាក់ចរាចរណ៍ ២-គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣-មានវិធានការទប់ស្កាត់គ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ៤-គ្មានកុងត្រូលជជុះ៕
No comments:
Post a Comment
yes