បន្ទាយមានជ័យ: ទឹកជំនន់ដែលហូរធ្លាក់មកពីប្រទេសថៃ តាមអូរជ្រៅ-អូរកៃដន មកប្រទេសកម្ពុជា បានជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅតាមមាត់អូរជ្រៅនោះ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា គឺថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០១២។
ទឹកជំនន់ហូរមកពីថៃនេះ បានជន់លិចនៅអូរជ្រៅ ដែលមានទឹកកម្ពស់ពីមាត់អូរជ្រៅ ប្រហែលជាងមួយម៉ែត្រ ឡើងលិចដល់រនាបផ្ទៈប្រជាពលរដ្ឋ ដែលសង់ទាបៗនៅតាមមាត់អូរជ្រៅនោះ ស្ថិតនៅភូមិអូរជ្រៅ ភូមិសន្តិភាព ភូមិរស្មីសាមគ្គី ពីព្រំដែនក្រុងប៉ោយប៉ែត រហូតដល់សង្កាត់និមិត្ត។
ករណីនេះ អាជ្ញាធរក្រុងប៉ោយប៉ែតបានធ្វើការប្រជុំជាបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ពីប្រទេសថៃ មកកម្ពុជានោះ។
ក្នុងហេតុការណ៍នេះ ប្រជាពលរដ្ឋបានភៀសខ្លួនចេញពីលំនៅដ្ឋានដែលលិចទឹក មកទីទួលសុវត្ថិភាពដោយខ្លួនឯង៕
No comments:
Post a Comment
yes