សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 1, 2012

រោងចក្រ​មួយ​បិទ​ទ្វារ​សម្អាត​ជាតិ​ពុល ក្រោយ​កម្មករ​ដួល​សន្លប់

Worker
កម្មការិនី កំពុងសម្រាកព្យាបាលក្រោយពេលដួលសន្លប់

ភ្នំពេញៈរោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ Conpress Holding Industrial ស្ថិត​នៅ​ភូមិទួល​រកា១ សង្កាត់​ចាក់អង្រែ​ក្រោម​ បាន​សម្រេច​បិទ​ទ្វារ​ឈប់​សម្រាក​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃសុក្រ​នេះ ដើម្បី​បោស​សម្អាត​ជាតិ​ពុល​ដែល​បណ្តាល​ឲ្យ​​មាន​កម្មករ​ កម្មការិនី​ជាង​៣០នាក់​ដួល​សន្លប់​តាំង​ពី​ថ្ងៃព្រហស្បតិ៍​។
អ្នកស្រី​ នាង ស្រី កម្មការិនី​ម្នាក់នៅ​រោង​ចក្រ​ Conpress Holding Industrial ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យដឹង​ថា ថៅកែ​រោង​ចក្រ បាន​ឲ្យ​កម្មករ​ឈប់​សម្រាក ហើយ​វិល​ចូល​ធ្វើការ​វិញ​នៅថ្ងៃចន្ទ​សប្តាហ៍​នេះ ក្រោយពី​កម្មករ បាន​ដួល​សន្លប់​២៨នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​៧នាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ ក្រោយ​ពី​ធុំ​ក្លិន​ថ្នាំគីមី​ដែល​ចេញ​ភាយ​ពី​សាច់​ក្រណាត់​ខូវប៊យ​ នៅក្នុង​បន្ទប់​ដេរ អស់​រយៈ​ពេល​កន្លះខែ​មក​ហើយ។

លោក ខឹម ចំណាន មន្ត្រី​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឲ្យ​ដឹង​ថា កម្មករ​សន្លប់ភាគច្រើន​ជានារី មាន​អការៈ​ធេងធោង បែក​ពពុះ​មាត់ និង​វិលមុខ​ ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​រដ្ឋ​ជ័យ​ជំនះ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។​
លោកនិយាយថា​៖ «រោងចក្រ​នេះមាន​កម្មករ​ជាង​១ពាន់នាក់ ​មិន​ដែល​ជួប​ប្រទះ​ករណី​ដួល​សន្លប់​ដូច្នេះ​ឡើយ​។ ឥឡូវ​មន្ត្រី​ជំនាញ បាន​ចុះ​ទៅ​ធ្វើការ​អង្កេត​ករណី​នេះ»។

No comments:

Post a Comment

yes