លោក យឹម សុវណ្ណ អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ជារៀងរាល់ថ្ងៃបានធ្វើសកម្មភាពយ៉ាងសកម្មដោយចុះទៅតាមមូលដ្ឋានដើម្បីជួបជាមួយនិងសកម្មជនរបស់គណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ក៏ដូចជាការចុះទៅជួបជាមួយនិងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ ដើម្បីធ្វើការជំរាបជូនពីគោលបំណងរបស់
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដល់ពួកគាត់ឲ្យបានជ្រាបបន្ថែមលើអ្វីដែលថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរនៅតាមមូលដ្ឋានដែលធ្លាប់បានធ្វើការជំរាបជូនដល់ពួកគាត់នាពេលកន្លងមកនោះ
ហើយសន្ទុះនៃការគាំទ្រគឺបានហក់ឡើងក្នុងកំរិតមួយខ្ពស់ ខួសពីការព្យាករណ៏របស់ថ្នាក់ដឹកនាំចលនាមួយនេះទៅទៀត
។
លោក យឹម សុវណ្ណ អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានមានប្រសាសន៏ជំរាបជូនទៅប្រជាពលរដ្ឋអ្នកគាំទ្រ
និងសមាជិក សមាជិការ នៃគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស
កាលពីពេលកន្លងទៅថ្មីៗឲ្យដឹងថា ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរបានបង្ហាញយ៉ាងច្បាស់ថាប្រសិនបើគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ធ្វើសកម្មភាពផ្សេង គ្នាគឺយូរណាស់ទើបអាចដណ្តើមបានជ័យជំនះពីគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
ហើយប្រជាពលរដ្ឋខ្មែរ មិនដឹងជាប៉ុន្មានម៉ឺនសែន លាននាក់ទៀតទេដែលទទួលរងនូវការធ្វើបាបពីសំណាក់គណបក្សប្រជាជនរបស់លោក
ហ៊ុន សែន ។
ហេតុដូចនេះហើយ ដោយសិក្សាលើគោលនយោបាយ និងការបំពេញបេសកកម្មរបស់គណបក្សទាំងពីរជារៀងរាល់ថ្ងៃគឺមានចិត្តគំនិត
និង បេះដូងតែមួយដូចគ្នាក្នុងការជួយរាស្រ្ត និងប្រទេសជាតិ ដើម្បីជាការឆ្លើយតបចំពោះតំរូវការរបស់ប្រជាពលរដ្ឋដែលចង់ឲ្យគណបក្សទាំងពីររួមបញ្ចូលគ្នាជាសម្លេងតែមួយផង
ទើបកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នៅប្រទេសហ្វីលីពីន
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់គណបក្សទាំងពីរបានធ្វើសន្និសីទជាសាធារណៈដោយបានប្រកាសថា
គណបក្សទាំងពីរពេលនេះដើម្បីផ្លាស់ប្តូរទំព័រប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា គណបក្សទាំងពីរបានសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ
ដោយជាជំហ៊ានដំបូងនេះគឺបានបង្កើត ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិឡើង ដែលមានលោក សម
រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន
ហើយបន្តបន្ទាប់មក
ទៀតចលនាមួយនេះបានបង្កើតគណបក្ស សង្គ្រោះជាតិ ចេញជារូបរាងដោយមានការទទួល
ស្គាល់យ៉ាងត្រឹមត្រូវពីក្រសួងមហាផ្ទៃផងដែរ ហើយកាលពីថ្ងៃទី១១ ខែកញ្ញា
ឆ្នាំ២០១២ គណបក្ស សង្គ្រោះជាតិ បានបើកសម្ភោធទីស្នាក់ការកណ្តាលរបស់ខ្លួន ដោយអធិបតីភាពរបស់លោក
សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ដ៏ដូចជាការចូលរួមពីសំ ណាក់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រយ៉ាងច្រើនកុះកផងដែរ ។
លោក យឹម សុវណ្ណ បានមានប្រសាសន៏ឲ្យដឹងទៀតថា មាតុភូមិជាទីស្នេហារបស់យើង
ត្រូវបាន
គេដឹកនាំតាមរបៀបផ្តាច់ការ ទឹកដីដែលជាកេរ្តិ៏ដំណែលរបស់បុព្វបុរសខ្មែរយើងដ៏មានតម្លៃដែល
បានបន្សល់ទុកត្រូវបាត់បង់បន្តិម្តងៗជារៀងរាល់ថ្ងៃដោយសារតែមហិច្ឆិតានៃបរទេសឈ្លានពាន
។ ជនអន្តោប្រវេសន៏ខុសច្បាប់រាប់លាននាក់ហូរចូលមកក្នុងប្រទេសកម្ពុជា ហើយគណបក្សកាន់អំណាចសព្វថ្ងៃពុំមានការអើពើអ្វីបន្តិចសោះ
ជាមួយគ្នានោះអំពើឧក្រឹត្តពុករលួយជាលក្ខណៈប្រព័ន្ធតាំងពីថ្នាក់ជាតិមកដល់ថ្នាក់មូលដ្ឋាន
បានធ្វើឲ្យប្រជាពលរដ្ឋរបស់យើងក្រីក្រកាន់តែខ្លាំងឡើងៗ ដែលនេះគឺជាមូលហេតុតែមួយគត់នៃការប្រព្រឹត្តអំពើពុករលួយស៊ីរូងរបស់ក្រុមគណបក្សប្រជាជន
ដែលគេគិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន និងបក្ខពួករបស់គេជាធំ មិនគិតពីសុខទុក្ខរបស់ប្រជាបលរដ្ឋ
ហើយពួកគេកំពុងតែសប្បាយលើគំនរទឹកភ្នែករបស់ប្រជាពលរដ្ឋខ្មែរ ។
លោក យឹម សុវណ្ណ បានថ្លែងបន្តទៀតថា
ក្នុងនោះវិបត្តិដីធ្លីបានធ្វើឲ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់បាត់បង់ដីធ្លីរបស់ខ្លួនគ្មានអ្វីធ្វើស្រែចំការ
និងផ្ទះសម្បែងត្រូវបានគេឈូសបំផ្លាញចោលដើម្បី
យកដីធ្លីរបស់ប្រជាពលរដ្ឋទាំងនោះយកទៅលក់បន្តឲ្យក្រុមហ៊ុនទុច្ចរឹត និងឈ្មួញខិលខូច
ឬធ្វើជាសម្បទានឲ្យទៅក្រុមហ៊ុនទាំងនោះធ្វើព្រងើយដោយមិនគិតពីការលំបាករបស់ប្រជាពលរដ្ឋឡើយ
ហើយមិនតែប៉ុណ្ណោះប្រសិនបើពលរដ្ឋណាហ៊ានក្រោកឡើងតវ៉ាជាមួយពួកគេនោះ និង
ត្រូវបានគេចាប់ឃុំខ្លួន វាយធ្វើបាប
ប្រើអំពើហិង្សារហូតឈានទៅដល់ការបាញ់សម្លាប់ពលរដ្ឋ
ក្រោមចុងកាណុងកាំភ្លើងរបស់ពួកគេគ្មានញញើតដៃ ។
លោក យឹម សុវណ្ណ បានថ្លែងដោយសង្កត់ធ្ងន់ថា គណបក្ស សង្គ្រោះជាតិ និងចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះ
ដើម្បីបញ្ចប់អំណាចផ្តាច់ការ អំណាចរណបបរទេសឲ្យបាននៅកម្ពុជា លោកថាគណបក្ស
សង្គ្រោះជាតិ គឺមានគោលជំហរដដែលដោយយករាស្រ្ត និងប្រទេសជាតិជាធំ
ហើយនៅពេលឈ្នះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ យើងនិងនាំមកនូវការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ
ការពារផលប្រយោជន៏របស់រាស្រ្ត និងជាតិឲ្យបានគង់វង្សស្ថិតស្ថេរនិងពិតប្រាកដ
នេះជាអ្វីដែលយើងចង់បាន និងជាជំហរឥតងាករេតាំងពីដើមរៀងរហូតមក ។
លោក យឹម សុវណ្ណ
ថ្លែងទៅកាន់ប្រជាពលរដ្ឋអ្នកគាំទ្រចលនាប្រជាធិបតេយ្យសង្គ្រោះជាតិទៀត ថា គណបក្ស
សង្គ្រោះជាតិ យកយុត្តិសាស្រ្តការផ្លាស់ប្តូរ និងការគ្រប់គ្រងប្រទេសកម្ពុជាគឺប្រព្រឹត្តទៅដោយអហិង្សា
ហើយត្រូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងអាចទទួលយកបាន
មិនមែនការបោះ ឆ្នោតដែលគណបក្សកាន់អំណាចគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតែម្នាក់ឯងដូចជាសព្វថ្ងៃនោះឡើយ
។ លោក យឹម សុវណ្ណថា កម្លាំងរបស់គណបក្សទាំងពីរបូកបញ្ចូលគ្នា
និងអាចកែទំរង់បានភ្លាមៗ ហើយប្រព័ន្ធផ្សព្វផ្សាយត្រូវតែឯករាជ្យ ជាមួយគ្នានោះប្រជាពលរដ្ឋបីលានពីរសែននាក់បានបាត់ឈ្មោះចេញពីបញ្ជីរបោះឆ្នោត
ប្រជាពលរដ្ឋខ្លះដោយសារតែ គ.ជ.ប បង្ករបញ្ហាស្មុកស្មាញច្រើនបានបោះបង់ចោលសិទ្ធិបោះឆ្នោត
ហើយគណបក្សកាន់អំណាចគេបានប្រើប្រព័ន្ធតុលាការដើម្បីធ្វើការគាបសង្កត់អ្នកនយោបាយ
សព្វគ្រប់បែបយ៉ាង គៀបសង្កត់អ្នកការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ
ក្នុងន័យនេះហើយ ទាំងអស់គ្នាត្រូវតែរួបរួមគ្នាកែទម្រង់សមាសភាព គ.ជ.ប ឲ្យទាល់តែបាន ។
ដូចនេះយើងទាំងអស់គ្នាចាប់ពីពេលនេះតទៅត្រូវតែចាប់ដៃគ្នា និង
ចងគ្នាជាធ្លុងមួយដើម្បីការពារ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងការពារគណបក្ស
សង្គ្រោះជាតិ ដែលជាក្តីសង្ឃឹម ចុងក្រោយរបស់ប្រជាពលរដ្ឋខ្មែរ ៕
No comments:
Post a Comment
yes