សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 11, 2012

ស្ត្រី​​ម្នាក់​បើក​រថយន្ត​រ៉េវ​ហ្វ័រ​​ទៅលោត​ទឹក​សម្លាប់​ខ្លួន​លើស្ពាន​ជ្រោយ​ចង្វា

ស្ត្រី​រងគ្រោះ​ត្រូវបាន​សង្គ្រោះ
ទិដ្ឋ​ភាព​នៅកន្លែងកើតហេតុ

រាជ​ធានី​ភ្នំពេញ ៖ កាលពី​វេលាម៉ោង​​១១ ​និង​៤៣​នាទី​យប់​ថ្ងៃទី​១០ ​កញ្ញា ២០១២ ​​នៅ​លើ​ស្ពាន​​​ជ្រោយចង្វា​​​ ក្នុងសង្កាត់​​ស្រះចក ​​ខណ្ឌ​ដូន​ពេញ ​​មានការ​ផ្អើលឆោឡោ​​​ដោយសារ​ស្ត្រី​​ម្នាក់​បើក​រថយន្ត​រ៉េវហ្វ័រ​​​ ពណ៌​ទឹកប្រាក់ ទៅ​លោត​ទឹកសម្លាប់​​ខ្លួន ។ លុះ​ពេល​​​​ជាង​មួយ​ម៉ោង​ក្រោយ​មក ត្រូវ​ប៉ូលិសស្រង់​​បាន​នៅ​ខាង​ក្រោយ​ស្ថានីយទូរ​ទស្សន៍​​​ CTN ​​​ស្ថិត​ក្នុង​ភូមិ​ក្រោល​គោ សង្កាត់​​គីឡូម៉ែត្រ​​លេខ៦ ​ខណ្ឌ​​ប្ញស្សី​កែវ ។ ​​​​ស្ត្រី​លោត​ទឹក​សម្លាប់​ខ្លួនឈ្មោះនួន ថា​វី ​អាយុ៣៤​ឆ្នាំ ​ស្នាក់​នៅម្តុំ​​​អូឡាំពិក ​ខណ្ឌចំការមន ។ ​​
​ប្រភព​ព័ត៌មានពី​ប៉ូលិសឱ្យ​ដឹង​ថា ​មុន​ពេលកើតហេតុ ​​គេ​ឃើញ​ស្ត្រី​​​ម្នាក់​បើក​រថយន្ត​រ៉េវហ្វ័រ ​​ពណ៌​ទឹកប្រាក់ ​ពីលិច​ទៅ​កើត ​​មកឈប់​អែប​ខាង​ស្តាំនៅលើ​ស្ពាន​​​ជ្រោយចង្វា​​​ រួច​ចុះ​​ទៅ​ឈរ​ស្រែកយំ​​មួយសន្ទុះ ​ ក៏​លោត​​​ចូលទៅក្នុងទឹកសម្លាប់ខ្លួនតែម្តង ​ដោយ​បន្សល់ទុក​​រថយន្តនៅលើ​​​ស្ពាន ។ ​បន្ទាប់​មក​ស្រាប់​​តែឮ​សំឡេង​​​ស្រែក​ឱ្យ​ជួយ​ល្វើយៗ ទើបប៉ូលិស​​តាមរកសំឡេង​​នោះ​ លុះ​ជាងមួយ​ម៉ោង​ក្រោយមក ទើប​​​ប្រទះ​​ឃើញស្ត្រី​រងគ្រោះ​កំពុង​​​ហែលបណ្តែត​​​ខ្លួនខ្វៃៗ​នៅ​ក្រោយស្ថានីយ​​ទូរទស្សន៍ CTN ​ទើប​ប៉ូលិស​​នាំគ្នា​​ចុះទៅ​​​ជួយស្រង់​​រួច​ផុតពី​សេចក្តីស្លាប់​ ។ ​

បច្ចុប្បន្ន​​ស្ត្រីរងគ្រោះ ​កំពុង​សម្រាក​ព្យាបាលនៅគ្លីនិក​​ឯកជន ​​ចំណែក​ការប៉ុនប៉ង​សម្លាប់ខ្លួន​នេះ មិន​ទាន់ដឹង​ថា ​​បណ្តាលមកពី​​​មូលហេតុ​អ្វី​ពិតប្រាកដ​ឡើយេ ដោយ​សារ​ស្ត្រីរងគ្រោះ​ស្ថិត​ក្នុង​សភាព​អស់កម្លាំង​​ខ្សោយ​​មិនទាន់អាច​និយាយ​បានច្រើនទេ ។

No comments:

Post a Comment

yes