លោក សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងជាប្រធានគណបក្ស សង្គ្រោះ
ជាតិ ដែលកំពុងតែជាប់បំពេញបេសកកម្មការងារនៅក្រៅប្រទេស កំពុងតែទទួលបានការគាំទ្រពីគ្រប់មជ្ឈដាន
ព្រោះដោយសារតែពួកគេទាំងអស់គ្នាយល់ឃើញថា មានតែគណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។
លោក សម រង្ស៊ី ក្នុងនាមជាប្រជាធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងក្នុងនាមលោកជាប្រធានគណបក្ស សង្គ្រោះជាតិ ផងដែរនោះ
គឺកំពុងតែមានភាពមមាញឹកក្នុងការងាររបស់លោក យ៉ាងខ្លាំងជាមួយអន្តរជាតិ
ដើម្បីធ្វើយ៉ាងណាឲ្យលោកបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា វិញឲ្យបានឆាប់
ដោយគ្មានលក្ខណ័្ឌ ព្រោះជាតិនិងប្រជាពលរដ្ឋខ្មែរកំពុងតែត្រូវការលោកឲ្យមក
ជួយសង្គ្រោះ ។ ហើយមួយវិញទៀត លោកក៏បាននឹងកំពុងតែស្វែងរកអន្តរាគមន៏ឲ្យអន្តរជាតិ ដាក់សម្ពាធមកលើរដ្ឋាភិបាលសព្វថ្ងៃ
ធ្វើយ៉ាងឲ្យមានការកែលំអរ និងកែប្រែនីតិវិធីដ៏ស្មុកស្មាញសំរាប់ការបោះឆ្នោតនៅកម្ពុជាផងដែរ
។
លោក សម រង្ស៊ី ត្រូវបានប្រជពលរដ្ឋខ្មែរដាក់ងារឲ្យថាជា វីរជនស្នេហាជាតិ
ព្រោះលោកហ៊ានធ្វើ អ្វីៗគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ និងមិនគិតពីសុខទុក្ខរបស់ខ្លួនឡើយ
ដោយធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋរស់នៅបានសុខ
និងជាតិមានកេរ្តិ៏ឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិតែប៉ុណ្ណោះ ។ លោក សម រង្ស៊ី បានតស៊ូរជំនះគ្រប់ឧបសគ្គដើម្បីស្វែករកការរួមគ្នាជាសម្លេងតែមួយរវាអ្នកប្រជាធិបតេយ្យ
និងអ្នកប្រជាធិបតេយ្យ ដែលនេះគឺជាជំហ៊ររបស់លោកឥតងាករ៉េតាំងពីដើម្បរៀងមក ។
ការតស៊ូររបស់លោក សម រង្ស៊ី រកអ្នកប្រជាធិបតេយ្យមករួមគ្នាជាសម្លេងតែមួយនេះ
គឺជួបទៅនិងព្យុះភ្លៀងមិនតិចនោះឡើយ ទាំងការវាយប្រហារតាមបែបចិត្តសាស្រ្ត និង
ការវាយប្រហារ ចាត់វិធានការដោយត្រង់ៗពីសំណាក់រដ្ឋាភិបាលសព្វថ្ងៃ ដោយយកតុលាការជាអាយ៉ាងមកដាក់សម្ពាធមកលើរូបលោក
ដើម្បីផាត់លោកចេញពីឆាកនយោបាយនៅក្នុងប្រទេសកម្ពុជា ដោយសារតែពួកគេបានមើលឃើញថា
លោក សម រង្ស៊ី ពីមួយថ្ងៃទៅមួយថ្ងៃកំ
ពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយសន្ទុះនៃការគាំទ្រមកលើរូបលោកក៏កាន់តែហក់ឡើងខ្ពស់ឥតឈប់ឈរនោះ
។
ការខិតខំប្រឹងប្រែងតស៊ូររបស់លោក សម រង្ស៊ី
គឺពិតជាទទួលបាននូវភាពជោគជ័យប្រាកដមែន
ក្នុងការស្វែងរកអ្នកប្រជាធិបតេយ្យមករួមកម្លាំងគ្នាជាសម្លេងតែមួយ
បើទោះបីលោកកំពុងតែរស់ នៅនិរទេសខ្លួននៅក្រៅប្រទេសយ៉ាងណាក៏ដោយ ។ ដោយគណបក្ស
សិទ្ធិមនុស្ស របស់លោក កឹម សុខា
បានធ្វើការសម្រេចចិត្តជាថ្មីនៅបន្ទាប់ពីការចរចារបង្រួបបង្រួមអ្នកប្រជាធិបតេយ្យបរា
ជ័យមួយលោករួចមក ហើយបានដឹកដៃគ្នាទៅប្រជុំជាថ្មីនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ដោយបានសម្រេចជោគជ័យជាប្រវត្តិសាស្រ្តជូនពលរដ្ឋកម្ពុជា និងប្រទេសជាតិ ដោយគណបក្ស
ទាំងពីបានធ្វើការប្រកាសជាសារធារណៈកាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២
នៅទីក្រុងម៉ា នីល ប្រទេសហ្វីលីន ដោយបានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា
ហើយជាជំហ៊ានដំបូងគឺបង្កើត ចលនាប្រជាធិបេយ្យសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី
ជាប្រធាន លោក កឹម សុខា ជាអនុ ប្រធាន លោកស្រី មូរ សុខហួរ
ជាប្រធានអគ្គលេខាធិការដ្ឋាន លោក យ៉ែម បុញ្ញាឬទ្ធិ ជាអគ្គលេខាធិការដ្ឋាន លោក យឹម
សុវណ្ណ និងលោក ប៉ុល ហំម ជាអ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ។
ជាមួយគ្នានោះគណបក្សទាំងពីរ ក្នុងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏បានចេញនូវសេចក្តីថ្លែងការណ៏រួមគ្នាមួយដែលមានចំនួន៥ចំណុចសំខាន់ៗផងដែរ ។
នៅបន្ទាប់ពីប្រជាពលរដ្ឋទទួលដំណឹងថា គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បានរួម បញ្ចូលគ្នាជាសម្លេងតែមួយនៅក្នុង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងគ្រោងទៅបង្កើតគណបក្សរួមគ្នាដើម្បីចូលរួមប្រគួតប្រជែងជាមួយគណបក្សប្រជាជន
បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ ស្រលាញ់លិទ្ធិប្រជាធិបតេយ្យ
រួមជាមួយនិងឥស្សរជននយោបាយមកពីគណបក្សផ្សេងៗមួយចំនួន បាននាំគ្នាមកចូលរួមជាមូយនិង
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ យ៉ាងច្រើន ជាមួយគ្នានោះសូម្បីតែអន្តរជាតិក៏បានសម្តែងការស្វាគមន៏ដែលគណបក្សប្រឆាំងទាំងពីររួមគ្នាជាកម្លាំងតែមួយនោះ
។
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្រោមការគ្រប់គ្រងរបស់លោក សម រង្ស៊ី ជាប្រធាន
និងលោក កឹម សុខា ជាអនុប្រធាន បាននឹងកំពុងតែបំពេញបេសកកម្មយ៉ាងមមាញឹកនៅអន្តរជាតិ
ហើយក្រុមការងារនៅក្នុងស្រុកវិញក៏ដូចគ្នានោះផងដែរ
ពីមូយថ្ងៃទៅមួយថ្ងៃបានចេញទៅគ្រប់បណ្តាខេត្ត-ក្រុង-ស្រុ-ខណ្ឌ-ឃុំ-សង្កាត់-ភូមិ
និងរាជធានី ដើម្បីធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ពីគោលជំហ៊ររបស់
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងការសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។
ការខិតខំប្រឹងប្រែងរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
គឺទទួលបានភាពជ័គជ័យយ៉ាងធំ ធេងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២
ដោយក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យគណបក្ស សង្គ្រោះជាតិ បង្កើតជាផ្លូវការហើយ ។
ហើយនៅថ្ងៃស្អែកទី១១ ខែកញ្ញា ឆ្នាំ២០១២ ចាប់ពីវេលា ម៉ោង១និង៣០នាទីរសៀលតទៅ និងមានពិធីបើកសម្ភោធទីស្នាក់ការកណ្តាលរបស់គណបក្ស
សង្គ្រោះជាតិ ។
នៅថ្ងៃនេះផងដែរលោក សម រង្ស៊ី ក្នុងនាមជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
លោក កំពុងតែមានវត្តមាននៅប្រទេសហ្វីលីពីន ដើម្បីចូលរួមធ្វើជាវាគ្មិននៅក្នុងកិច្ចប្រជុំ គណកម្មាធិការសភាអន្តរជាតិ ស្តីពី « ស្ថានភាពនយោបាយ និងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា » ។ សូមជំរាបថា គណកម្មាធិការសភាអន្តរជាតិ
ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា IPCDEC
គឺជាបណ្តាញនៃការរួបរួមគ្នារវាងសមាជិកសភានៅទូទាំងពិភពលោក
ក្នុងគោលបំណងជំរុញឲ្យមានការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមរបៀបប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ឲ្យស្របទៅតាមស្តង់ដាអន្តរជាតិ ។ ហើយនៅក្នុងកិច្ចប្រជុំនៃគណកម្មាធិការសភាអន្តរជាតិនេះ នឹងធ្វើការជជែកពិភាក្សាគ្នាដោយ ជំរុញឲ្យប្រទេសកម្ពុជាទទួលយកនូវការរៀបចំការបោះឆ្នោតនៅពេលខាងមុខនេះ
ប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលគ្រប់គណបក្សនយោបាយអាចទទួលយកបាន និងត្រូវតែមានការចូលរួមដោយស្មើភាពគ្នាពីគ្រប់គណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោត ។ ជាមួយគ្នានោះនៅក្នុងកិច្ចប្រជុំនេះផងដែរ លោក សម រង្ស៊ី ក៏នឹងធ្វើបទបង្ហាញដោយសម្តែងពីកង្វល់របស់ប្រជាពលរដ្ឋខ្មែរ បញ្ហាប្រឈម និងការចង់បានដើម្បីកែលំអរប្រព័ន្ធបោះឆ្នោតក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងតែគ្រប់គ្រងផ្តាច់មុខដោយគណបក្សកាន់អំណាចបច្ចុប្បន្ននោះ ។ នៅបន្ទាប់ពីនេះ លោកនៅមានកម្មវិធីជាបន្តបន្ទាប់ទៀត
ដើម្បីចូលរួមជាមួយអង្គការអន្តរជាតិនានានៅលើពិភព លោក ហើយនៅថ្ងៃទី២២ ខែកញ្ញា
ឆ្នាំ២០១២ លោក សម រង្ស៊ី និងអញ្ជើញទៅកាន់ប្រទេសស្វីស
ដើម្បីចូលរួមក្នុងកម្មវិធីជួបជុំសំណេះសំណាល ដែលបានរៀបចំឡើងដោយសាខាគណបក្ស សម រង្ស៊ី
នៅប្រទេសស្វីស ដែលកម្មវិធីចាប់ពីម៉ោង៣រសៀលតទៅ ។
សូមជំរាបជូនផងដែរថា នៅក្នុងកម្មវិធីជួបជុំគ្នានោះលោក សម រង្ស៊ី
លោកនិងធ្វើការជំរាបជូនពី ស្ថានការណ៏នយោបាយថ្មីៗនៅក្នុងប្រទេសកម្ពុជា
និងការរួមបញ្ចួលគ្នាជាកម្លាំងតែមួយរវាង គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ជូនទៅដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេស ស្វីស ក៏ដូចជាសមាជិករបស់គណបក្ស សម រង្ស៊ី
នៅប្រទេសស្វីសឲ្យពួកគាត់បានជ្រាបផងដែរ ។ គួរបញ្ជាក់ជូនថា
នៅក្នុងកម្មវិធីនោះក៏មានការសួរដេញដោល និងឆ្លើយដោយផ្ទាល់ពី សំណាក់លោក សម រង្ស៊ី អំពីការវិវត្តន៏នយោបាយថ្មីៗនៅក្នុងប្រទេសកម្ពុជាផងដែរ
៕
No comments:
Post a Comment
yes