សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 13, 2012

សមាគម​សង្គ្រោះ​ជន​ពិការ​បង្ក​ភាព​ភ័យខ្លាច​ដល់​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ​


កំពង់ស្ពឺ៖ប្រជាពលរដ្ឋ​៤៥​គ្រួសារ សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​បង្កើត​ឡើងវិញ នៃ​សមាគម​សង្គ្រោះ​ជន​ពិការ​ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ។
ពលរដ្ឋ​បាន​ឲ្យ​ដឹង​ ថា ការបោះឆ្នោត​បើក​សមាគម​សង្គ្រោះ​ជន​ពិការ​ឡើងវិញ អាច​នឹង​ធ្វើឲ្យ​ពួកគាត់​រងគ្រោះ​ដោយសារ​ការ​រំលោភ​បំពាន​របស់​សមាគម​រឹប អូស​យក​ដី​ពួកគាត់​ជាថ្មី​ម្ដងទៀត ព្រោះ​កន្លងមក​សមាគម​នេះ មិន​បាន​សង្គ្រោះ​ជន​ពិការ ឬ​ជួយ​អ្នក​ក្រីក្រ​នោះ​ឡើយ​។ ជាង​នេះ​ទៅ​ទៀត សមាគម​មានតែ​ឆ្លៀតឱកាស​ជិះជាន់​ជន​ពិការ និង​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ចំណេះដឹង ដើម្បី​រំលោភ​យក​ដីធ្លី​ពួកគេ មិនទាន់​បាន​ប៉ុន្មាន​ផង​ក្រុម​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​ដូច​មេ​របស់​ខ្លួន​កាលពីមុន។
សមាគម​សង្គ្រោះ​ជន​ពិការ​កោះហៅ​សមាជិក​នៃ​សមាគម​របស់​ខ្លួន​មក​ជួប​ប្រជុំ គ្នា នៅ​ភូមិ​វាល​ធំ ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច នៅ​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១២ ដើម្បី​បង្កើត​សមាគម​ឡើងវិញ បន្ទាប់​ពី​ប្រធាន​សមាគម​នេះ គឺ​លោក ទូច សឿ​លី ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​នា​ពេល​កន្លងមក​នៅ​ខេត្ត​កំពត​។ សកម្មភាព​របស់​សមា​គម​បាន​ផ្អាក​មួយ​រយៈ បន្ទាប់​ពី​ប្រធាន​របស់​ខ្លួន​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់គុក​នោះ​។​

ក្រុម​ពលរដ្ឋ​បាន​លើកឡើង​ថា នា​ពេល​កន្លង​មក សមាគម​នេះ​មាន​សិទ្ធិ​អំណាច​ដកហូត​ដី​ពលរដ្ឋ​តាម​អំពើ​ចិត្ត យក​ទៅ​លក់ដូរ​ឲ្យ​ឈ្មួញ ដោយ​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រជាពលរដ្ឋ​ក្នុង​ការ​យក​រូបភាព​ជា​សមាគម​កាន់ កាប់​ដីធ្លី​របស់​ពលរដ្ឋ ហើយ​សមាគម​ហាក់​មាន​អំណាច​ច្រើន ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​ក៏​មិន​ហ៊ាន​ប៉ះពាល់​ផង​ដែរ​។​ហើយ​នៅតែ​មាន​ចម្ងល់​ថា ហេតុ​អ្វី​ទើប​សមាគម​នេះ មានឈ្មោះ​ជា​សមាគម​សង្គ្រោះ​ជន​ពិការ តែ​បែរជា​មាន​សិទ្ធិ​ចាត់ចែង​រឿង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នា​ពេល​កន្លង មក​នោះ​ពួកគាត់​សំណូមពរ​កុំ​ឲ្យ​បង្កើត​សមាគម​ហ្នឹង​ទៅ​ទៀត ព្រោះ​សមាគម​ហ្នឹង​ធ្វើឡើង វា​អត់​មាន​ផ្ដល់​ផល​ប្រយោជន៍​អី​ប្រជាពលរដ្ឋ​នៅ​នេះ​ទេ​។ វា​បាន​តែ​អ្នក​មាន​អំណាច​មួយ​ចំនួន អ្នក​មាន​បុណ្យស័ក្ដិ​មួយ​ចំនួន អ្នកមាន​លុយ​មួយ​ចំនួន ហើយ​និង​ក្រុម​សមាជិក​មួយ​ចំនួន​តូច​តែប៉ុណ្ណោះ​ទេ ដែល​បាន​ប្រយោជន៍ ៕

No comments:

Post a Comment

yes