សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 16, 2013

ភរិយាម៉ម សូណង់ដូ​អំពាវ​នាវ​​​ដោះ​លែង​ស្វាមី​ឆាប់ៗ

130116_05a
លោក ម៉ម សូណង់​ដូ ​ពេល​នាំ​ខ្លួន​មកកាន់​សវនាការ​សាលា​ឧទ្ធរ​ណ៍

ភ្នំពេញៈ ភរិយា​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​និង​សមាគម​អ្នក​ប្រជាធិបតេយ្យ​ដែល​កំពុង​ជាប់ ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ពី​បទ​ញុះញង់​ឲ្យ​បង្កើត​តំបន់​អបគមន៍​ នៅ​ក្នុង​ខេត្ត​ក្រចេះ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​ស្វាមី​ឲ្យ​បាន​ឆាប់ ព្រោះ​អី​គាត់​កំពុង​ធ្លាក់​ខ្លួន​ឈឺ​។
អ្នក​ស្រី​ឌិន សុផាណារ៉ា ភរិយា​របស់​លោក​ម៉ម សូណង់ដូ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ស្វាមី​គាត់​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ ដូច​ជា​ ក្រពះ​ ភ្នែក​ ធ្មេញ​និង​ជំងឺ​ចាស់​ជរា។ នៅ​ពេល​នេះ​អ្នក​ស្រី​កំពុង​តែ​ស្នើ​សុំ​ការ​អនុញ្ញាត​ដើម្បី​ព្យាបាល​ធ្មេញ​ឲ្យ​គាត់​។ អ្នក​ស្រី​ថ្លែង​ថា៖«​ក្នុង​នាម​ខ្ញុំ​ជា​ភរិយា​ ហើយ​រូប​គាត់​ចាស់​ផង​នោះ​ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​គាត់​ឲ្យ​បាន​ឆាប់ និង​អនុញ្ញាត​ឲ្យ​គាត់​ទៅ​ព្យាបាល​ធ្មេញ​ដែល​កំពុង​ឈឺ»។
អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​ អ្នក​ស្រី​គាំទ្រ​នូវ​យុទ្ធនាការ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល បាន​ធ្វើ​យុទ្ធនាការ​ប្រតិទិន​យុត្តិធម៌ លោក ម៉ម សូណង់ដូ ដើម្បី​ជា​កិច្ច​គម្រប់​រយៈ​ពេល​ប្រាំ​មួយ​ខែ ឬ​១៨៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​គាត់​ផ្តន្ទាទោស​មក​។ អ្នក​ស្រី​បន្ត​ទៀត​ថា​ ៖«ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​កុំ​ឲ្យ​គេ​ភ្លេច​គាត់​ ហើយ​ក៏​ដូច​ជា​ការ​រំឭក​ឲ្យ​ពលរដ្ឋ​ទូ​ទៅ​ចងចាំ​ថា គាត់​កំពុង​តែ​នៅ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ»។

សេចក្តី​ប្រកាស​ព័ត៌មាន របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ឲ្យ​ដឹង​ថា យុទ្ធនាការ​ប្រតិទិន​យុត្តិធម៌ លោក ម៉ម សូណង់ដូ មាន​គោល​បំណង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទៅ​លើ​ចំនួន​ថ្ងៃ​ដែល​លោក ម៉ម សូណង់ដូ ត្រូវ​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​នឹង​ដាក់​បង្ហាញ​ប្រតិទិន​យុត្តិធម៌​នោះ នៅ​មុខ​ការិយាល័យ​មជ្ឈមណ្ឌល ហើយ​រាប់​ចំនួន​ថ្ងៃ ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួន និង​អំពាវនាវ​ឲ្យ​បណ្តា​អង្គការ​សង្គម​ស៊ីវិល និង​សាធារណជន ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ផង​ដែរ​។
សេចក្តី​ថ្លែង​ការណ៍​ដដែល​ឲ្យ ដឹង​ថា​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​ប្រកាស​អំពី​ការ​ប្រកួត​រចនា​កាត​ប៉ុស្តិ៍​ស្តាល់ ដែល​នឹង​បើក​ចំហ​ជា​សាធារណៈ​។ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា​ឆ្នាំ​២០១៣ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ជ្រើសរើស​កាត​ដែល​ស្អាត​បំផុត​ចំនួន​បី​សន្លឹក ហើយ​បោះពុម្ព​ចែក​ជូន​ទៅ​សាធារណជន ដែល​គាំទ្រ​លោក​ម៉ម សូណង់ដូ​។ កាត​ប៉ុស្តិ៍​ស្តាល់​នេះ តម្រូវ​ឲ្យ​មាន​ទំហំ ៥៧,២៩ x៣៦,៨៣ ស.ម​។​
ក្នុង សេចក្តីថ្លែង​ការណ៍​បញ្ជាក់​ដែរ​ថា៖«កាត​ដែល​រចនា​ស្អាត​បំផុត​ចំនួន​បី សន្លឹក​ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ផ្តល់​ជូន​ជា​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​៥០​ដុល្លារ ម្នាក់ៗ ហើយ​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ»។
លោក ម៉ម សូណង់ដូ ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ និង​ត្រូវ​ចោទ​ប្រកាន់​ថា បាន​ញុះញង់​ឲ្យ​មាន​ការ​បង្កើត​តំបន់​អបគមន៍ ក្នុង​ភូមិ​ប្រមា ខេត្ត​ក្រចេះ​។ នៅ​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​២០១២ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​លោក​២០​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​។​ នៅ​ថ្ងៃ​ទី១៤ ខែ​ធ្នូ ឆ្នាំ​២០១២ ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​រក្សា​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ និង​មិន​ដោះ​លែង​លោក​ឲ្យ​នៅ​ក្រៅ​ឃុំ​ឡើយ។
សាលក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​និង​សាល​ដីកា​សាលា​ឧទ្ធរណ៍​នេះ ធ្វើ​ឲ្យ​អង្គការ​ជាតិ​-​អន្តរជាតិ គណបក្ស​ប្រឆាំង និង​សហភាព​អឺរ៉ុប ជាដើម បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់ ដោយ​បាន​រិះគន់​មក​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ថា មិន​ឯករាជ្យ​និង​ចាត់​ទុក​ការ​សម្រេច​ក្តី​នោះ ថា ជា​រឿង​នយោបាយ៕

No comments:

Post a Comment

yes