លោក សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងជាប្រធានគណបក្ស
សង្គ្រោះជាតិ ជារៀងរាល់ថ្ងៃបាននិងកំពុងតែមានភាពមមាញឹកនៅក្រៅប្រទេស ជាមួយអន្តរជាតិដើម្បីរកអន្តរាគមន៏ឲ្យមានការដាក់សម្ពាធមកលើរដ្ឋាភិបាលរបស់លោក
ហ៊ុន សែន ឲ្យកែលំអរ និងកែប្រែចលនាសម្ព័ន្ធ ក៏ដូចជានីតិវិធីមួយចំនួនរបស់ គ.ជ.ប ដែលពោពេញទៅដោយភាពស្មុកស្មាញ បង្ករការលំបាកដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត
។
ជាមួយគ្នានោះគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវបានគេមើលឃើញផងដែថា ជាឧ
បករណ៏នយោបាយរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ដែលធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីឲ្យគណ មួយនេះឈ្នះរហូត
ដោយមិនខ្វល់ការរិះគន់ពីគ្រប់មជ្ឈដ្ឋាននោះឡើយ ហើយក៏មិនខ្វល់ពីអនុសាសន៏របស់អន្តរជាតិផងដែរ
ដើម្បីឲ្យមានការកែលំអរ និងកែប្រែរចនាសម្ព័ន្ធរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដែលមានលោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព នីថា ជាអគ្គលេខាធិការឲ្យមានភាពល្អប្រសើរនោះ
។
យ៉ាងណាម៉ិញបើយើងក្រលែកមើលមួយរយៈចុងក្រោយនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បាននិងកំពុងតែទទួលរងនូវសម្ពាធពីអន្តរជាតិយ៉ាងខ្លាំង
ចំពោះឲ្យមានការកែប្រែនីតិវិធីមួយចំនួន
និងឲ្យមានការដុះដូរក្បាលម៉ាស៊ីនរបស់ស្ថាប័ន គ.ជ.ប
មួយនេះ ដើម្បីឲ្យការបោះឆ្នោតនៅឆ្នាំ២០១៣ ធានាថាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌ ។
ទាក់ទងទៅនិងការជំរុញពីអន្តរជាតិឲ្យកម្ពុជាធ្វើការកែលំអរស្ថាប័ន គ.ជ.ប ដើម្បការបោះឆ្នោតនៅឆ្នាំក្រោយដំណើរការទៅដោយរលូន លោក គីមសួរ ភីរិទ្ធ
តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងថា
ការជំរុញឲ្យមានការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌
ពីអន្តរជាតិបាននិងកំពុងតែមានទំងន់ធ្ងន់ឡើងៗហើយ ជាពិសេសគឺបណ្តាប្រទេសដែលពាក់ព័ន្ធជាហត្ថលេខីនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីស
ឆ្នាំ១៩៩១ គឺគេមិនព្រលែងចោលនោះទេ ហើយកាលពីពេលកន្លងទៅថ្មីៗនេះក៏មានការបង្កើតគណកម្មាធិការអន្តរជាតិមួយដោយជំរុញធ្វើយ៉ាងណាឲ្យដំណើការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា
នាពេលខាងមុខប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ។
លោក គីមសួរ ភីរិទ្ធិ បានបន្តថា ប្រសិនបើពុំមានការកែប្រែ និងផ្លាស់ប្តូរ គ.ជ.ប នោះទេ
រដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតនៅឆ្នាំ២០១៣គឺពុំមានការទទួលស្គាល់ជាអន្តរជាតិនោះ
ឡើយ ។ លោកបន្តថា មួយវិញទៀតចំពោះចលនានយោបាយនៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះខ្លាំងណាស់
សម្រាប់ប្រជាពលរដ្ឋដែលមកចូលរួមជាមួយនិង ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ
ក៏ដូចជាគណបក្ស សង្គ្រោះជាតិ ផងដែរ ដែលបើកសម្ភោធន៏ទីស្នាក់ការកណ្តាល របស់គណបក្ស
និងការលើកស្លាកនៅថ្ងៃនេះ ហើយប្រជាពលរដ្ឋជាច្រើន និងពីគ្រប់និន្នាការ គណបក្សនយោបាយ
បានមកចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ ហើយការមកចូលរួមរបស់ ប្រជាពលរដ្ឋនេះ
បានធ្វើឲ្យគណបក្សកាន់អំណាចកាន់តែមានការភ័យខ្លាចខ្លាំងឡើង រួមផ្សុំជាមួយសម្ពាធដ៏ធ្ងន់ធ្ងររបស់អន្តរជាតិផងនោះ
។
តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី លោក គីមសួរ ភីរិទ្ធិ បានមានប្រសាសន៏បន្តថា
ប្រសិនបើមានការកែប្រែនីតិវិធី និងការកែលំអរ គ.ជ.ប
ទទួលបានជោគជ័យ នោះប្រជាពលរដ្ឋលោក ងាយស្រួលក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិខ្លាំងណាស់
ព្រោះពួកគាត់លែងព្រួយ បារម្ភចំពោះការបាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត
លែងមានការបំភិតបំភ័យការគំរាម
កំហែងពីអ្នកមានអំណាចឲ្យបោះឆ្នោតគំទ្រគណបក្សរបស់ខ្លួនដែលពួកគាត់មិនពេញចិត្ត
និងឈប់ខ្វល់ខ្វាយពីការមានឈ្មោះស្ទួនជាដើម ។ លោក គីមសួរ ភីរិទ្ធិ បន្តថា
ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែចូលរួមជាមួយ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏ដូចជាគណបក្ស សង្ក្រោះជាតិ ដើម្បីយើងរុញចលនានេះឲ្យមានសន្ទុះកាន់តែខ្លាំងឡើងបន្ថែមទៀត
ដើម្បីឲ្យអន្តរជាតិកាន់តែ
ចាប់អារម្ភចំពោះប្រជាពលរដ្ឋខ្មែរដែលចង់មានការផ្លាស់ប្តូរមួយដ៏ពិតប្រាកដ
ពេលនោះហើយគេ និងកាន់តែជុំវិញខ្លាំងឡើងបន្ថែមទៀតដើម្បីឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស
និងពិតប្រាកដ ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ គណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិ មនុស្ស ក្នុងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានចេញសេចក្តីថ្លែងការណ៏រួមគ្នាមួយដោយ
គណបក្សទាំងពីរនិងមិនបញ្ជូនតំណាងគណបក្សទៅចូលរួមសង្កេតការណ៏អំពីដំណើរការពិនិត្យ
បញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ដែលកំពុងតែដំណើរការនេះ
និងបញ្ចប់ទៅនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ឡើយ ។ មូលហេតុដោយសារតែគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស មើលឃើញថា នីតិវិធីនៃការចុះឈ្មោះ ការលុបឈ្មោះអ្នកបោះឆ្នោតនៅដដែលពុំមានអ្វីផ្លាស់ប្តូរនោះឡើយ
ពោលគឺមានភាពសាំញ៉ាំដែលបង្កការលំបាក ស្មុគស្មាញដល់ប្រជាពលរដ្ឋ
ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ។ ឯមន្រ្តីអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ
និង ចុះឈ្មោះបោះឆ្នោតនេះភាគច្រើលើសលុបជាសកម្មជនរបស់គណបក្សកាន់អំណាចបច្ចុប្បន្ន
។
ដូច្នេះគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ចាត់ទុកថាដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២
ដែលរៀបចំដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចជួយឲ្យការបោះឆ្នោតសកលឆ្នាំ២០១៣ប្រព្រឹត្តទៅដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌បាន ឡើយ ។
សូមជំរាបជូនផងដែរថា គណបក្សកាន់អំណាចសព្វថ្ងៃធ្លាប់បានអះអាងថា ខ្លួនមានសមាជិក
ចំនួនប្រាំលាននាក់
ក្នុងចំណោមប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត៩លាននាក់ ។ ដូចនេះគណបក្សកាន់អំណាចមិនត្រូវមានការភ័យខ្លាចក្នុងការឲ្យមានការកែប្រែនីតិវិធីរបស់
គ.ជ.ប និងផ្លាស់ ប្តូរក្បាលម៉ាស៊ីនរបស់ គ.ជ.ប ឡើយ ។ ព្រោះបើមានការផ្លាស់ប្តូរ គ.ជ.ប មានការកែប្រែនីតិវិធី និងធ្វើឲ្យការបោះឆ្នោតឆ្នាំក្រោយមានតម្លៃ ហើយរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដែលប្រព្រឹត្តទៅដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌បែបនេះ គឺមានការទទួលស្គាល់ជាអន្តរជាតិ
ដែលធ្វើឲ្យមានសក្តានុពលក្នុងការគ្រប់គ្រងប្រទេសរបស់ខ្លួន ៕
No comments:
Post a Comment
yes