សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 11, 2012

គណបក្ស សង្គ្រោះជាតិ បើកសម្ភោធទីស្នាក់ការរបស់ខ្លួននៅថ្ងៃនេះ ដែលជាមហាជោគជ័យដ៏ធំធេងរបស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ


បើគិតមកដល់ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១២ នេះ គឺមានរយៈពេល៥៧ថ្ងៃហើយ នៃការរួម កម្លាំងគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ក្នុងការបង្កើត ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ។

ការកើតមានឡើងនូវ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនេះ ជំហ៊ានដំបូងឡើងចេញមកពីការ អំពាវនាវរបស់ប្រជាពលរដ្ឋខ្មែរ សុំឲ្យមានការរួមបញ្ចូលគ្នាជាកម្លាំងតែមួយរបស់គណបក្សប្រ​ឆាំងទាំងពីរ ព្រោះពួកគាត់ដែលជាប្រជាពលរដ្ឋគឺបានដាក់ចិត្ត ដាក់កាយ ស្រលាញ់គណបក្ស ទាំងពីរស្មើរៗគ្នា ដោយសារតែពួកគាត់យល់ឃើញថាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ មនុស្ស គឺសុទ្ធតែជាអ្នកដែលស្រលាញ់ជាតិ និងប្រជាធិបតេយ្យដូចគ្នា ដែលធ្វើឲ្យពួកគាត់មាន​ការពិបាកសម្រេចចិត្តនៅពេលបោះឆ្នោតម្តងៗ ។ បោះឲ្យគណបក្ស សម រង្ស៊ី គឺស្តាយគណបក្ស សិទ្ធិមនុស្ស បោះឲ្យគណបក្ស សិទ្ធិមនុស្ស នៅស្តាយគណបក្ស សម រង្ស៊ី ។


មួយវិញទៀតតាមបទពិសោធន៏កន្លងមកបានបង្ហាញឲ្យឃើញថា នៅពេលដែលគណបក្សទាំង​ពីរនៅដាច់ដោយឡែកពីគ្នា គឺបានបំបែកសម្លេងជាពីរ ហើយប្រជាពលរដ្ឋមួយចំនួនដោយសារ​តែពួកគាត់ពិបាកនៅក្នុងការសម្រេចចិត្តមិនដឹងត្រូវបោះឆ្នោតឲ្យគណបក្សណាមួយនោះ បានធ្វើ ឲ្យពួកគាត់មិនទៅចូលរួមបោះឆ្នោតតែម្តង ដែលធ្វើឲ្យបាត់សម្លេងការគាំទ្រមកលើគណបក្សប្រ ឆាំងទាំងពីរយ៉ាងច្រើនលើសលប់ ។ ដោយមើលឃើញពីបទពិសោធន៏ខាងលើនេះហើយបាន​ជា ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ សម្រេចធ្វើការរួមបញ្ចូលគ្នាជាសម្លេងតែមួយទៅតាមឆ្ទះរបស់ ប្រ​ជាពលរដ្ឋដែលលោកចង់បាន កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដែលឆន្ទះនៃការរួម បញ្ចួ​ល​គ្នា​រវាងអ្នកប្រជាធិបតេយ្យ និងអ្នកប្រជាធិបតេយ្យនេះ គឺឆន្ទះរបស់ប្រជាពលរដ្ឋ​បានកើតមាន​ឡើងមុនឆន្ទះរបស់ថ្នាក់ដឹកនាំទាំងពីរទៅទៀត ។

តាមការព្យាការណ៏កន្លងមកបានឲ្យដឹងថា ប្រសិនបើកម្លាំងអ្នកប្រជាធិបតេយ្យទាំងពីររួមគ្នាគឺជា
សញ្ញាបញ្ជាក់ឲ្យឃើញថា ជ័យជំនះរបស់អ្នកប្រជាធិបតេយ្យនៅនិងមុខស្រាប់ គ្រាន់តែយើង​ប្រ​មូលយកសម្លេងប្រជាពលរដ្ឋដែលមិនបានទៅបោះឆ្នោតកាលពីពេលមុនមកតែបន្តិចនោះគឺជា ការស្រេច ដែលនិងធ្វើឲ្យគណបក្សប្រជាជនចាញ់យ៉ាងអាម៉ាស់មុខជាក់ជាមិនខាននៅពេលបោះ ឆ្នោតជាតិអាណត្តិទី៥ ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។

នៅបន្ទាប់ពីមានការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិម នុស្ស រួចមកឃើញថា សន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋមកលើ ចលនាប្រជាធិបតេយ្យ
ស​ង្គ្រោះជាតិ កាន់តែខ្លាំងឡើងៗ ដែលធ្វើឲ្យគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃមានការភ័យ ខ្លាចយ៉ាងខ្លាំង ហើយខំប្រឹងរកគ្រប់វិធីដើម្បបំបែកសម្លេងរបស់គណបក្សទាំងពីរ និងធ្វើប្រជា​ភិថុតិមិនឲ្យប្រជាពលរដ្ឋគាំទ្រមកលើ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលគេបានហៅ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ថាជាព្យុះនៅក្នុងក្អម ។

ការលើកឡើងរបស់រដ្ឋាភិបាលក្នុងន័យបន្ទុចបង្អាក់មិនឲ្យប្រជាពលរដ្ឋគាំទ្រមកលើ ចលនាប្រជា ធិបតេយ្យសង្គ្រោះជាតិ បែបនេះត្រូវបានលោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី លើ កឡើងថា ការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ហើយបានបង្កើតឡើងនូវ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនេះ មិនមែនជាព្យុះក្នុងក្អមនោះ ឡើយ តែវាជាព្យុះក្រៅក្អមនោះទេ ហើយព្យុះនេះក៏មិនធ្វើឲ្យក្អមបែកដូចអ្វីដែលជាការលើកឡើង របស់រដ្ឋាភិបាលក្នុងចេតនាមិនល្អផងដែរ ។ ផ្ទុយទៅវិញព្យុះក្រៅក្អមរបស់ ចលនាប្រជាធិបតេ​យ្យសង្គ្រោះជាតិនេះ បាននឹងកំពុងតែតំរង់ទៅរកគណបក្សកាន់អំណាចហើយ ដែលធ្វើឲ្យរាស្រ្ត និងជាតិរងទុក្ខគ្មាពេលស្រាកស្រាន្តក្រោមការដឹកនាំរបស់ខ្លួនអស់រយៈពេលជិត៣០មកនេះ ដែលធ្វើឲ្យប្រទេសកម្ពុជាកំពុងតែដើរទៅដល់មាត់ជ្រោះមរណៈហើយនោះ ។

ការតស៊ូរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្រោមការជួបព្យុះភ្លៀង វាយបោកបក់យ៉ាង​ខ្លាំងមួយរយៈនេះរួចមក បានធ្វើឲ្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ មួយនេះសម្រេចបាន​ដូចអ្វីដែលជាការប៉ងប្រាថ្នារបស់ខ្លួនក្នុងការបង្កើតគណបក្ស សង្គ្រោះជាតិ ដែលបានទទួល​ស្គាល់ និងយល់ព្រមឲ្យបង្កើតពីក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ កន្លងទៅ​ថ្មីៗនេះ ។

នៅថ្ងៃនេះផងដែរគឺជាថ្ងៃមួយដ៏ពិសេសរបស់គណបក្ស សង្គ្រោះជាតិ ដែលជាប្រវត្តិសាស្រ្តរបស់ ប្រទេសកម្ពុជា ដែលគណបក្ស សង្គ្រោះជាតិ បានធ្វើការសម្ភោធន៏ទីស្នាក់ការកណ្តាលរបស់ខ្លួន ជាផ្លូវការនៅផ្ទះលេខ​៣៨ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ ក្រោមអធិបតេយ្យាភាពដ៏ខ្ពង់ខ្ពស់របស់លោក សម រង្ស៊ី ជាប្រធានតាមរយៈវីដេអូ ខនហ្វ្រ រិន ពីក្រៅប្រទេសមក ដែលកម្មវិធីនិងប្រព្រឹត្តទៅចាប់ពីម៉ោង២នាទីរសៀលតទៅ ។ បងប្អូន​ប្រ​ជា​ពលរដ្ឋ គឺអាចចូលរួមបាន​ក្នុងពិធីសម្ភោធន៏ទីស្នាក់ការកណ្តាលរបស់គណបក្ស សង្គ្រោះជាតិ ដែលគណបក្ស សង្គ្រោះជាតិ នេះគឺជាគណបក្សរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា មិនមែនជា​គណបក្សរបស់បុគ្គលណាម្នាក់នោះឡើយ ។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ ហើយនៅពេលបោះឆ្នោតឆ្នាំ២០១៣ សូមចូលរួមបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ទាំងអស់គ្នា ដែលមានលោក សម រង្ស៊ី ជាប្រ ធាន និងលោក កឹម សុខា ជាអនុប្រធាន ។ ហើយគណបក្សមួយនេះគឺមានគោលនយោបាយ ច្បាស់លាស់ក្នុងការផ្តល់ផលប្រយោជន៏ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ការពារប្រជាពលរដ្ឋ ពីការរំលោភបំពានពីសំណាក់អ្នកមានលុយ និងមានអំណាចមកលើប្រជាពលរដ្ឋក្រីក្រទុន​ខ្សោយ និងធ្វើការសើរើឡើងវិញរាល់ការធ្វើសម្បទានទាំងឡាយណារវាងរដ្ឋាភិបាលបច្ចុប្បន្ន ជាមួយនិងក្រុមហ៊ុនទុច្ចរឹត ដែលបានរឹបអូសយកដីធ្លីរបស់ប្រជាពលរដ្ឋយ៉ាងអយុត្តិធម៌ដោយ គ្មានសំណងសមរម្យដល់ពួកគាត់ ។ លប់បំបាត់ការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ លប់បំ បាត់អំពើពុករលួយ ទាក់ទងអ្នកវិនិយោគល្អៗមកបណ្តាក់ទុកនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់​ការ​ងារជូនប្រជាពលរដ្ឋដោយទទួលបានប្រាក់ខែខ្ពស់ និងតំឡើងប្រាក់ខែជូនទៅដល់មន្រ្តីរាជ ការ ប៉ូលីស ទាហ៊ាន គ្រូបង្រៀន គ្រូពេទ្យ និងកម្មការកម្មការីនីជាដើម ។

ធ្វើការសើរើឡើងវិញការបោះបង្គោលព្រំដែនដោយខុសច្បាប់រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបា លក្រុងហាណូយ រឹតបណ្តឹងច្បាប់អន្តោប្រវេសន៏ ផ្តល់លទ្ធភាពជូនប្រជាកសិករក្នុងការបង្ហាត់ បង្រៀនកសិកម្ម ដើម្បីឲ្យប្រជាពលរដ្ឋចេះពីរបៀបធ្វើកសិកម្មដែលទទួលបានទិន្នផលខ្ពស់ និង​ការបញ្ចុះការប្រាក់ពីធនាគារជាដើម រួមជាមួយនិងគោលនយោបាយសំខាន់ៗមួយចំនួនទៀត ដែលមានចែងនៅក្នុងគោលនយោបាយគណបក្ស សង្គ្រោះជាតិ ដើម្បីលើកលំកើនជីវភាពរបស់ នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងលើកតំកើនការគោរពសិទ្ធិមនុស្ស ក៏ដូចជាការដឹកនាំប្រទេស​តាមរបៀបប្រជាធិបតេយ្យ ។

ដូចនេះបង្ហាញឲ្យឃើញថា គណបក្ស សង្គ្រោះជាតិ ដែលដឹកនាំប្រទេសដោយអ្នកប្រជាធិប​តេយ្យ និងធ្វើឲ្យប្រទេសជាតិមានការរីកចំរើនជឿនលឿនយ៉ាងឆាប់លើគ្រប់វិស័យ និងធ្វើឲ្យប្រ ទេសជាតិមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ ដែលមានការទទួលស្គាល់ពីគ្រប់បណ្តា ប្រទេស ។

សូមជំរាបជូនផងដែរថា គណបក្ស សង្គ្រោះជាតិ គឺមានអក្សរកាត់ជាភាសារខ្មែរ៖ គ..ជ និង មានជាភាសាអង់គ្លេស៖ Cambodia National Rescue Party ដែលមានអក្សរកាត់ជាភាសារអង់ គ្លេស ៖ C.N.R.P ហើយសញ្ញាសំគាល់របស់គណបក្ស សង្គ្រោះជាតិ គឺមានរូប ព្រះអាទិត្យរះ មានកាំរស្មី២៤ ដែលតំណាងឲ្យ២៤ខេត្ត-ក្រុង នៅទូទាំងប្រទេសកម្ពុជា លើផ្ទៃជ្រុងស្មើ ពណ៏ផ្ទៃ មេឃ ដោយមានអក្សរ « គណបក្ស សង្គ្រោះជាតិ » នៅខាងក្រោមព្រះអាទិត្យរះ ។ រីឯបាវចនា របស់គណបក្ស សង្គ្រោះជាតិ គឺ « សង្គ្រោះ បម្រើ ការពារ » ៕  


No comments:

Post a Comment

yes