គណបក្ស សង្គ្រោះជាតិ ជាញជ័យ ដែលប្រសូត្រចេញពីគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស បានធ្វើពីធីសម្ភោធទីស្នាក់ការកណ្តាល និងលើកស្លាកហើយកាលពីរសៀលថ្ងៃទី១១
ខែកញ្ញា ឆ្នាំ២០១២ ក្រោមអធិបតីភាពរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខាប្រធានគណបក្ស
សិទ្ធិមនុស្ស និងជាអនុប្រធានរបស់គណបក្ស សង្គ្រោះជាតិ ថ្ងៃអនាគត់ ក៏ដូចជាថ្នាក់ដឹកនាំនៃគណបក្សទាំងពីក៏បានអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ
ហើយអ្វីដែលជាការចាប់អារម្ភគឺមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានមកចូលរួមក្នុងពិធីសម្ភោធទីស្នាក់ការកណ្តាល
និងការលើកស្លាករបស់គណបក្ស សង្គ្រោះជាតិ ។
លោក ប៉ុល ហំម អនុប្រធានគណកម្មាធិការបណ្តោះអាសន្នរបស់គណបក្ស សង្គ្រោះជាតិ បាន
មានប្រសាសន៏ថា ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ដែលបានចូលរួមក្នុង
ពិធីសម្ភោធទីស្នាក់ការគណបក្ស សង្គ្រោះជាតិ គឺមានចំនួនរហូតទៅដល់ជិត១ពាន់នាក់ លោក
បន្តថាជាមួយគ្នានោះក៏មានអ្នកនយោបាយ និងសមាជិករបស់គណបក្សផ្សេងក៏បានមកចូលរូមជាមួយនិងគណបក្ស
សង្គ្រោះជាតិ នៅពេលនេះផងដែរ ព្រោះដោយសារតែពួកគាត់យល់ថាមានតែគណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមចុងក្រោយរបស់ពួកគាត់ ។
ពីប្រទេសហ្វីលីពីន ស្នាមញញឹមយ៉ាងក្រឡៅ ពោពេញទៅដោយក្តីសង្ឃឹមរបស់លោក សម រង្ស៊ី
តាមេយៈវីដេអូ ខនហ្រ្វរិន បានដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋ អ្នកស្នេហា
ជាតិគ្រប់រូបក្រោមសម្លេងហ៊ូរកញ្ជ្រៀវពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្របង្ហាញឲ្យឃើញថាក្តីសង្ឃឹមរបស់គណបក្ស
សង្គ្រោះជាតិ ស្ថិតនៅនិងមុខរបស់យើងគ្រប់គ្នាហើយ ។ ការដឹកនាំប្រទេសតាមរបៀបផ្តាប់ការរបស់គណបក្សកាន់អំណាចសព្វថ្ងៃនិងបញ្ចប់នៅឆ្នាំ២០១៣
ខាងមុខនេះហើយ ។ ជាមួយគ្នានោះលោក សម រង្ស៊ី បានមានប្រសាសន៏មកកាន់ប្រជា ពករដ្ឋដែលជាអ្នកគាំទ្រគណបក្ស
សង្គ្រោះជាតិ លោកបានបញ្ជាក់ឲ្យដឹងថានៅពេលឆាប់ៗខាង មុខនេះលោកនិងមានវត្តមានពិតប្រាកដទាំងវិញ្ញាណនិងរូបកាយនៅលើទឹកដីប្រទេសកម្ពុជា
ដើម្បីចូលរួមក្នុងការបោះឆ្នោត ក៏ដូចជាការដឹកនាំគណបក្ស សង្គ្រោះជាតិ
ដោយផ្ទាល់ផងដែរ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់មានសង្ឃឹមចុះលើគណបក្ស សង្គ្រោះជាតិ
ចាប់ពីពេលនេះទៅ មានគណបក្ស សង្គ្រោះជាតិ និងមានអ្វីៗទាំងអស់
ដែលផ្តល់ក្តីសង្ឃឹមថ្មីដល់ប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើង ។
រីឯលោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស និងជាអនុប្រធាន ចលនាប្រជាធិបតេយ្យ
សង្គ្រោះជាតិ និងជាអនុប្រធានគណបក្ស សង្គ្រោះជាតិ នៅពេលខាងមុខលោកបានបញ្ជាក់ជំរាប
ជូនទៅប្រជាពលរដ្ឋអ្នកគាំទ្រ និងសមាជិករបស់គណបក្ស សង្គ្រោះជាតិ ថាចាប់ពីពេលនេះតទៅអ្នកប្រជាធិបតេយ្យគឺគ្មានការបែកបាក់គ្នានោះឡើយសូមឈប់ចាក់រុក
និងអុចអាលប្រជាពលរដ្ឋ ទៀតទៅ ហើយលោកយល់ថាប្រជាពលរដ្ឋឥឡូវក៏លោកបានយល់ច្បាស់ផងដែរចំពោះ
ការច្របាច់បញ្ចូលគ្នាជាកម្លាំងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ហើយលោកសូមបញ្ជាក់ថ្មីម្តងទៀតថា លោកសូមគាំទ្រលោក សម រង្ស៊ី ធ្វើជាប្រធានរបស់លោកជានិច្ចល្មមដល់ពេលឈប់ឆ្កឹះឆ្គាលអុចអាលប្រជាពលរដ្ឋ
និងញុះញង់ដើម្បីឲ្យអ្នកប្រជាធិបតេយ្យ បែកបាក់គ្នាអីព្រោះជាការអត់អំពើនោះទេ ។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋអ្នកស្រលាញ់ជាតិ
ស្នេហាប្រជាធិបតេយ្យសូមចូលរួមជាមួយនិង គណបក្ស សង្គ្រោះជាតិ
ឲ្យបានច្រើនឡើងបន្ថែមទៀតព្រោះមានតែគណបក្ស សង្គ្រោះជាតិ តែ មួយប៉ុណ្ណោះដែលអាចរំដោះប្រទេសជាតិ
និងប្រជាពលរដ្ឋកម្ពុជាដ៏អភ័យពីកណ្តាប់ដៃរបស់គណបក្សកាន់អំណាចសព្វថ្ងៃដែលដឹកនាំប្រទេសបានឈានទៅដល់មាត់ជ្រើមរណៈហើយនោះ
។ ដូច្នេះមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមចុងក្រោយរបស់ប្រជាពលរដ្ឋខ្មែរ
និងប្រទេសជាតិរបស់យើង ៕
No comments:
Post a Comment
yes