សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 10, 2012

លោក ម៉ាត់ ហ៊ីម យក​កំពង់ចម្លង​ឆ្លូង​-​កំពង់​គរ ធ្វើ​អាជីវកម្ម​គាប​ជំរិត ពលរដ្ឋ​ និង​ក្រុម​ឈ្មួញ​


ក្រចេះ ៖ បា​តុ​ភា​ព​​ដែ​ល​​កើ​ត​មា​ន​ នៅ​​កំ​ព​ង់​ច​ម្ល​ង​​ទ​ន្លេ​មេ​គ​ង្គ​​ដែ​ល​​គេ​​ស្គា​ល់​​ថា​ ជា​​រ​ប​ស់​​ឈ្មោះ​ ម៉ាត់​ ហ៊ីម​ ជា​​មេ​ញ្ជា​​ការ​រង​​យោ​ធា​​ស្រុក​​ឆ្លូង​ និង​​ប្រ​ព​ន្ធ​​ឈ្មោះ​ សុះ រ​ហ្វី​​ម៉ាស់​ ដែល​​បាន​​ម៉ៅ​ការ​​វិនិ​យោគ​​កំ​ព​ង់​ច​ម្ល​ង​​ឆ្លូង​​-​កំ​ពង់​​គ​រ ស្ថិ​ត​នៅ​​ឃុំ​​កំ​ព​ង់​​គ​រ​ ស្រុ​ក​​ព្រែ​ក​​ប្រ​ស​ព្វ​រាប់សិប​ឆ្នាំ​មកហើយ មានការ​គាប​ជំរិត​អ្នកដំណើរ ឲ្យ​បង់លុយ​លើសពី​សៀវភៅ​បន្ទុក​ហើយ​ករណី​ដែល រថយន្ត​យី​ឌុប​ដឹក​ដំឡូង​មី​មួយគ្រឿង​បាន​ធ្លាក់​ពីលើ​សាឡាង កាលពី​វេលា​ម៉ោង ១​និង​២០​នាទី​រសៀល ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១២ ដោយសារ តែ​សាឡាង​ចត​ម្ខាង​ទឹក​រាក់ និង​ម្ខាង​ទៀត​ទឹក​ជ្រៅ រហូត​មានការ​ប្តឹងផ្តល់​ដល់​អ​ភិ​បាល​ស្រុក ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ធ្វើ​អ្វី​ឈ្មោះ ម៉ាត់ ហ៊ីម នោះទេ​។​
         ​អ្នកបើកបរ​រថយន្ត​ឈ្មោះ អុល ណារិន រស់នៅ​ភូមិ​ដីដុះ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ បាន​និយាយថា ពេលដែល​រូបគាត់​បើករថយន្ត​ឡើងលើ សាឡាង​ភ្លាម ស្រាប់តែ​សាឡាង​នោះ​ផ្អៀង​មក​ខាង​ទឹក​ជ្រៅ ហើយ​រថយន្ត​របស់លោក​ក៏​ធ្លាក់​ផ្នែក​ខាងក្រោយ​ចូល​ទឹកតែ​ម្តង​ហើយ ដំឡូង​មី​របស់គាត់ ប្រមាណ​ជា​៣០​តោន​បាន​ធ្លាក់ចូល​ទឹក​ទាំងអស់​។ អ្នកបើកបរ​រូបនោះ បាន​និយាយទៀតថា កន្លងមក ខ្លួន​បាន​បើករថយន្ត ដឹក​ដំឡូង​មី​ឆ្លង​សាឡាង​ប្រមាណ​ជាង​ដប់​ជើង​មក​ហើយដោយ​បង់លុយ​ឱ្យ​ម្ចាស់​សាឡាង​ក្នុង​មួយ​ជើង​ទៅមក​តម្លៃ​២៥​ម៉ឺន​រៀល​។
សាក្សី​ជាច្រើន​នាក់ បាន​និយាយថា ការដែល​រថយន្ត​ធ្លាក់​ពីលើ​សាឡាង​នេះ បណ្តាលមកពី​សាឡាង​នេះ​ចត​ម្ខាង​ទឹក​រាក់ ម្ខាង​ទៀត​ទឹក​ជ្រៅ ពេល​រថយន្ត​ដឹក​ធ្ងន់​ខាង​ទឹក​រាក់​កល់​នឹង​ដី ចំណែក​ខាង​ទឹក​ជ្រៅ​ត្រូវ​ទម្ងន់​ឡាន​សង្កត់​ក៏​ផ្អៀង ធ្លាក់​ទឹកតែ​តែម្តង​។​
         ​កន្លងមក ម្ចាស់​រថយន្ត​ដឹក​ដំឡូង​មី​ជាច្រើន​នាក់​បាន និយាយទៀតថា  ជាច្រើន ឆ្នាំ​មកហើយ  អ្នកម៉ៅការ​កំពង់ចម្លង​ឆ្លូង​-​កំពង់​គរ ឈ្មោះ​ម៉ាត់ ហ៊ីម ជា​មេញ្ជា​ការរង​យោធា​ស្រុក​ឆ្លូង និង​ប្រពន្ធ​ឈ្មោះ សុះ រ​ហ្វី​ម៉ាស់ បាន​ទារលុយ​ពី​រថយន្ត​ដឹក​ដំឡូង​មី​និង​កសិផល​ផ្សេងៗ យ៉ាង​ចាស់ដៃ​គឺ​កាប់ឆៅ​តែម្តង ដោយ​តម្រូវឱ្យ​រថយន្ត​ដឹក​ដំឡូង​មី​មួយគ្រឿង​បង់លុយ​ពី​២០​ម៉ឺន​រៀល ទៅ​៣០​ម៉ឺន​រៀល​ពេលយប់​បង់​៥​ម៉ឺន​រៀល​បន្ថែមទៀត​។ ម្ចាស់​រថយន្ត​ដឹក​ដំឡូង​មី​នៅ​ស្រុក​ព្រែក​ប្រសព្វ បាន​និយាយថា អ្នកម៉ៅការ​កំពង់ចម្លង​បាន​ទារលុយ​រថយន្ត​ដឹក​ដំឡូង​មី​ស្រេច តែ​នឹង​ចិត្ត​តម្លៃ​ស្រេច​តែ​ហ្នឹង​មាត់​។ កន្លងមក​ប្រជាពលរដ្ឋ​នៅ​ស្រុក​ព្រែក​ប្រសព្វ បាន​សុំឱ្យ​អាជ្ញាធរ​ខេត្តក្រចេះ ធ្វើការ​ដោះស្រាយ​របស់​ពួកគាត់​នោះ​។​
         ​គួររំលឹកថា កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១១ ប្រជាពលរដ្ឋ​ចំនួន​ជាង ២០០០​នាក់​មកពី​បី​ឃុំ​គឺ​ឃុំ ព្រែក​ប្រសព្វ ឃុំ​កំពង់​គរ​និង​ឃុំ​តា​ម៉ៅ នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បាននាំគ្នា​ផ្តិតមេដៃ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ដោះស្រាយ​ការលំបាក​របស់​ពួកគាត់ ដោយសារ​អ្នកម៉ៅការ​កំពង់ចម្លង​ឆ្លូង​-​កំពង់​គរ នេះ​ធ្វើការ​គាបសង្កត់​ពួកគាត់​។ លិខិត​របស់​ប្រជាពលរដ្ឋ​ជាង​២០០០​គ្រួសារ​នេះ ដោយមាន​ការគាំទ្រ​ពី​លោក​មេឃុំ​ទាំងបី​បាន​លើកឡើងថា អ្នកម៉ៅការ​កំពង់ចម្លង​ឆ្លូង​-​កំពង់​គរ គឺ​លោកស្រី សុះ រ​ហ្វី​ម៉ាស់ និង​ប្តី ឈ្មោះ ម៉ាត់ ហ៊ីម ជា​មេបញ្ជាការរង​ផ្នែក​សឹក​រង ស្រុក ឆ្លូង  បានធ្វើ​ដ​ចម្លង​ឆ្លូង​-​កំពង់​គរ ខេត្តក្រចេះ អស់​រយៈពេល​ជាង ១០ ឆ្នាំ​កន្លងមកហើយ​ធ្វើឱ្យ​យើងខ្ញុំ​ជា​អ្នក​ឆ្លង​ជួប​និង​ការលំបាក​ច្រើន​។​
         ​លិខិត​នោះបាន​លើកឡើង​ទៀតថា នៅពេល​ព្រឹក​ម៉ោង​៦​និង​៣០ នាទី​អ្នកលក់​ត្រី បន្លែ សិស្ស អ្នកដំណើរ យានយន្ត ត្រូវ​បានដាក់​រួមជាមួយ​គ្នា នៅលើ​សាឡាង​គ្មាន​ការរៀបចំ​សណ្តាប់ធ្នាប់​ឱ្យមាន​របៀប​រយ​បាន​ត្រឹមត្រូវ​ទេ ពេលខ្លះ​សាឡាង​កឿង​ចេញពី​កំពង់​គរ​មិន​រួច​ម្ចាស់​ដ​ស្រែក​បញ្ជា​ឡូឡា​ខ្លាំងៗ​ដោយ​ពាក្យសំដី​អសុរោះ ជួនកាល កញ្ឆក់ កញ្ច្រែង​ត្រី និង​កង់​អ្នកធ្វើដំណើរ បោះ​ទៅ​ទន្លេ​ព្រមទាំង​ស្រែក​បញ្ជូន​ជើង​ឱ្យទៅ​ប្តឹង​ជួបគ្នា​នៅ​ខេត្ត​ទៀតផង​។ ពេលខ្លះទៀត​អ្នកដំណើរ និង មធ្យោបាយ​ឡាន ម៉ូតូ ចុះ​ផ្ទុក​ពេញ​សាឡាង ហើយ​មិន​ឆ្លង​ភ្លាម​ទេ ដើម្បី​ពន្យា​ពេល​ឱ្យ​យឺតយូរ ទុក​ឆ្លង​ពេលយប់ ព្រោះ​តម្លៃ​ឆ្លង​យប់​យក​ថ្លៃ​ជាង​ឆ្លង​ថ្ងៃ​ដោយពេល​ថ្ងៃ មនុស្ស​១ នាក់ ១០០០ រៀល ម៉ូតូ​១ គ្រឿង​១០០០ រៀល ឡានតូច​១ គ្រឿង ថ្លៃ ១០.០០០ រៀល ឡានធំ​១​គ្រឿង ថ្លៃ ៥០.០០០​រៀល ឡាន​ដឹកទំនិញ​ទំងន់ ១៥ តោន ថ្លៃ ៤៥ ដុល្លា ត្រាក់ទ័រ​១ គ្រឿង ថ្លៃ ៧០.០០០​រៀល អេ​ស្កា​១ គ្រឿង​ថ្លៃ ២៥០ ដុល្លារ សព្វ​មនុស្ស​១​នាក់​ថ្លៃ ១០០ ដុល្លារ​អាមេរិក​យកលុយ​មុន​។​
         ​នៅ​ពេលយប់​ចាប់ពី​ម៉ោង ៥​រសៀល​ល្ងាច​មនុស្ស​ម្នាក់​ម៉ូតូ​១​គ្រឿង​ថ្លៃ ១០.០០០​រៀល ឡានតូច​១ គ្រឿង ថ្លៃ​៥០.០០០ រៀល ឡានធំ​១​គ្រឿង​ថ្លៃ ២៥ ដុល្លា ឡាន​ដឹក​កសិផល ១៥ តោន​ថ្លៃ ៥៥​ដុល្លារ ត្រាក់ទ័រ ១​គ្រឿង​ថ្លៃ ២៥​ដុល្លារ សព​មនុស្ស​ម្នាក់​ថ្លៃ ២០០​ដុល្លារ​គឺ​យកលុយ​មុន ត្រូវឱ្យ​កម្មករ ២០.០០០​រៀល​ទៀត​។ លិខិត​របស់​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ម្ចាស់​ដរ​នេះ​បាន​ដេញថ្លៃ យក​ដ​មួយកន្លែង​ទៀត​ពី​ឃុំ​កញ្ជរ ស្រុក​ឆ្លូង មក​វត្ត​ដីដុះ​លើ​ចម្ងាយ ១០ គីឡូម៉ែត្រ ខាងលើ​ដរ​ឆ្លូង​-​កំពង់​គរ ការទិញ​យក​ដ​កញ្ជរ​ដីដុះ​លើ​នេះ គឺ​គ្រាន់តែ ជា​មធ្យោបាយ​ទប់ស្កាត់​មិនឱ្យ​យ​អ្នកដទៃ​ទៀត​ដេញ​បាន តែប៉ុណ្ណោះ ឯ​ការឆ្លង​គឺ​ឆ្លង​ត្រឹមតែ​ម៉ូតូ ហើយ​មួយថ្ងៃ​ឆ្លង​តែ​ពីរ ឬ​បី​ជើង តែប៉ុណ្ណោះ​។ រហូតមកដល់​ពេលនេះ គេ​មិនទាន់​ឃើញ អាជ្ញាធរ​ខេត្តក្រចេះ ចាត់ វិធានការ​សមស្រប​ណាមួយ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​៕

No comments:

Post a Comment

yes