សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 13, 2012

ឌួង ហ្សូរីដា ឡើង​តុលាការ​ថ្ងៃ​ទី១៤ ពី​បទ​បរិហារកេរ្តិ៍

120913_28b
ពិធី​ការិនី​នាង ឌួង ហ្សូរីដា​​​

ភ្នំពេញៈ ពិធី​ការិនី​ជ្រក​ក្រោម​ទ្រនំ​ទូរទស្សន៍​ជា​ច្រើន និង​ប្រធាន​ក្រុម​ដើរ​ម៉ូដ Cambodia Super Models ​នាង ឌួង ហ្សូរីដា នឹង​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា នេះ តាម​ការ​កោះ​ហៅ​របស់​តុលាការ​ក្រោម​ពាក្យ​បណ្តឹង​របស់​ម្ចាស់​ហាង​ខ្មែរ​ ឌីហ្សាញ​ពី​បទ​បរិហារកេរ្តិ៍​។
ដើម​ចម​នៃ​ការ​ប្តឹង​ប្តល់​គ្នា​ឡើង​ តុលាការ​នេះ ត្រូវ​បាន​គេ​ដឹង​ថា កើត​ឡើង​ដោយ​សារ​នាង ឌួង ហ្សូរីដា បាន​សរសេរ​ពាក្យ​សម្តី​អសុរោះ​មួយ​ចំនួន​ទៅ​លើ​ម្ចាស់​ហាង​ច្នៃម៉ូដ​សម្លៀក ​បំពាក់​ស្លាក​យីហោ ខ្មែរ​ឌីហ្សាញ នៅ​លើ​ប្រព័ន្ធ​ហ្វេសប៊ុក បន្ទាប់​ពី​ពិធី​ការិនី​រូប​នេះ មិន​អាច​អត់​ទ្រាំ​នឹង​ទង្វើ​ម្ចាស់​ហាង​រូប​នោះ​អូស​ទាញ​មេ​ជាង​ច្នៃម៉ូដ ឈ្មោះ វាសនា ដែល​ជា​មេ​ដំបូល​ក្នុង​ហាង​នាង​ដើម្បី​បើក​ហាង​ច្នៃម៉ូដ​ខ្លួន​ឯង​នោះ​។ ពាក្យ​អសុរោះ​ទាំង​នោះ​ហើយ ដែល​ម្ចាស់​ហាង​ខ្មែរ​ឌីហ្សាញ​គិត​ថា​ជា​ការ​ប្រមាថ ហើយ​ក៏​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ភ្នំពេញ​ប្តឹង ឌួង ហ្សូរីដា ពី​បទ​បរិហារកេរ្តិ៍​។
ម្ចាស់​ហាង​ច្នៃម៉ូដ​ហ្សូហ្វាស្សិន បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​អំពី​រឿង​រ៉ាវ​ថា៖« ពេល​ខ្ញុំ​មិន​ទាន់​ជ្រើស​យក​ឈ្មោះ​ស្នា​នោះ​មក​ធ្វើ​មេ​ជាង តើ​ស្នា​នេះ​នៅ​ឯ​ណា មាន​អ្នក​ណា​ចង់​បាន​គាត់ ហើយ​អ្នក​ណា​ខ្លះ ​ទទួល​យក​បាន នៅ​ពេល​ដែល​មនុស្ស​ដែល​យើង​ខំ​ឡង់​សេ ឲ្យ​ស្គាល់​អ្នក​តូច​អ្នក​ធំ​ស្ទើរ​តែ​គ្រប់​គ្នា បូក​រួម​ទាំង​នាំ​យក​ទៅ​ឡង់សេ​ដល់​ប្រទេស​ថៃ​ អស់​លុយ​​ម៉ា​គំនរ​ផង ​ស្រាប់​តែ​ទៅ​រូម​ដៃ​ជា​មួយ​អ្នក​ផ្សេង ហើយ​មក​បើក​មុខ​របរ​ដូច​យើង​អ៊ីចឹង​នោះ​»។

នាង​បាន​បន្ត​ថា៖​«បើ ស្នា​នោះ ទៅ​ធ្វើ​ការ​ជា​មួយ​អ្នក​ដែល​យើង​មិន​ស្គាល់​តើ​វា​មាន​រឿង​ទេ? ប៉ុន្តែ​នេះ​គឺ​គេ​ទៅ​ធ្វើ​ជាមួយ​មនុស្ស​ដែល​យើង​ធ្លាប់​ស្គាល់ ដែល​កន្លង​មក​ម្នាក់​ហ្នឹង​គ្មាន​ហាង​កាត់​ដេរ​អីសោះ ស្រាប់​តែ​មក​បើក​ជំនួញ​ដូច​យើង ហើយ​មាន​មេជាង​ដែល​ធ្លាប់​ជា​អាយុ​ជីវិត​របស់​ហាង​យើង ទៅ​ធ្វើ​ឲ្យ​គេ​ទៀត តើ​អ្នក​ណា​ទប់​ចិត្ត​មិន​ខឹង​បាន​ ហើយ​ខ្ញុំ​សារភាព​ថា​កាល​នោះ​ខ្ញុំ​ពិត​ជា​ឆេវឆាវ​មែន​មួយ​ពេល​មែន ទើប​ជ្រុល​ដៃ​សរសេរ​ពាក្យ​ខ្លះ​នៅ​លើ​Facebook រហូត​មាន​រឿង​អ៊ីចឹង»។
តាម ពាក្យ​បណ្តឹង​នោះ ឌួង ហ្សូរីដា នឹង​ត្រូវ​ចូល​រួម​អង្គ​សវនកា​នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​កញ្ញា ស្អែក​នេះ តែ​នាង​បាន​បញ្ជាក់​ថា នោះ​មិន​មែន​ជា​រឿង​ធំ​ដុំ​សម្រាប់​រូប​នាង​នោះ​ឡើយ​ ខណៈ​ដែល​នាង​គិត​ថា ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ នាង​មាន​កំហុស​មែន នោះ​នាង​នឹង​ស្រប​តាម​ការ​សម្រេច​ ហើយ​បង់​សំណង​ទៅ​ភាគី​ដើម​បណ្តឹង ហើយ​នាង​នឹង​មិន​បន្ត​ក្តី​នេះ​ឡើង​បន្ត​ទៀត​នោះ​ឡើយ​ តែ​មិន​មាន​ន័យ​ថា នាង​ទទួល​កំហុស​ទេ ពោល​គឺ​នាង​កំពុង​គិត​ដល់​ទស្សនៈ​កម្មផល​។
ខណៈ​ពេល​ (ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា​)ដែល​ហៀប​នឹង​ឡើង​យន្ត​ហោះ​ដឹក​នាំ​ក្រុម​សម្តែង និង​ដើរ​ម៉ូដ​ក្នុង​ពិធី​ពិព័រណ៍​អាស៊ាន​នៅ​វៀតណាម ឌួង ហ្សូរីដា ​និយាយ​ថា៖«​នោះ​ជា​រឿង​កំប៉ិក​កំប៉ុក​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ត្រឡប់​មក​ពី​វៀតណាម​ចូល​រួម​នៅ​ក្នុង​អង្គ​សវនាការ​រសៀល​ ថ្ងៃ​ទី​១៤ ខែ​កញ្ញា នេះ​វិញ​»។
តារា​រូប​នេះ​​បញ្ជាក់​ថា នាង​មិន​មាន​ភាព​តក់​ស្លុត​ ឡើយ ព្រោះ​នាង​ជា​មាស​សុទ្ធ​៕

No comments:

Post a Comment

yes