ប្រាក់បញ្ញើរមកផ្ទះរបស់ប្រជាពលរដ្ឋហ្វីលីពីននៅបរទេស បានកើនឡើងខ្លាំងបំផុតក្នុងរយៈពេល៥ខែ គិតត្រឹមខែកក្កដា ដោយជួយរក្សាកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ធនាគារកណ្តាលហ្វីលីពីន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅទីក្រុងម៉ានីល កាលពីម្សិលមិញថា មូលនិធិនេះ បានកើនឡើង ៥,៤ភាគរយកាលពីខែកក្កដា ធៀបនឹងកំណើនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដល់ ១,៨១ពាន់ពាន់លានដុល្លារ ពោលគឺមានកម្រិតស្ទើរតែស្មើនឹងកំណើនប្រាក់បញ្ញើរកាលពីខែមិថុនា។ ធនាគារនេះ បានរាយការណ៍នាពេលកន្លងមក ប្រាក់បញ្ញើរមកផ្ទះរបស់ប្រជាពលរដ្ឋហ្វីលីពីននេះ បានកើនឡើង ៤,២ភាគរយកាលពីខែមិថុនា។ ការផ្ទេរប្រាក់ បានកើនឡើង ៥,២ភាគរយ ដល់ ១១,៩ពាន់លានដុល្លារក្នុងរយៈពេល៧ខែដំបូង។
ប្រាក់បញ្ញើរមកផ្ទះរបស់ប្រជាពលរដ្ឋហ្វីលីពីនជាង៩,៤លាននាក់នៅបរទេស គឺជាប្រភពរូបិយប័ណ្ណបរទេសធំជាងគេ បន្ទាប់ពីការនាំចេញ និងមានចំនួនស្មើនឹងប្រមាណ១០ភាគរយនៃ ផ.ស.ស របស់ហ្វីលីពីន។ លោក Tetangco ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន បានឲ្យដឹងថា ដោយសារប្រាក់បញ្ញើរមកផ្ទះ និងការនាំចេញ កើតឡើង ធនាគារកណ្តាល នឹងបង្កើនការព្យាកររបស់ខ្លួនស្តីពីប្រាក់បម្រុងជារូបិយប័ណ្ណបរទេសសម្រាប់ឆ្នាំ២០១២នេះ។
លោក Tetangco បានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖«បច្ចុប្បន្ន តួនាទីចំណាយខាងក្រៅរបស់ហ្វីលីពីន បានក្លាយជាសរសរគ្រឹះដ៏រឹងមាំ។ វាធ្លាប់ជាបន្ទុកដ៏ធ្ងន់ធ្ងររបស់ជាតិ។ ក្នុងរយៈពេល១២ខែនេះ កំណើនប្រាក់បញ្ញើរមកផ្ទះនេះ អាចមានចំនួនស្មើនឹងការព្យាករ៥ភាគរយ របស់ធនាគារកណ្តាល»។
ផ.ស.ស ទំហំ ២២៥ពាន់លានដុល្លាររបស់ប្រទេសហ្វីលីពីន បានកើនឡើង៦,១ភាគរយនៅឆមាសទីមួយក្នុងឆ្នាំនេះ ពោលគឺជាកំណើនខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ២០១០មក។ ប្រាក់បម្រុងជារូបិយប័ណ្ណបរទេសដុល បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៨០,៧៨ពាន់លានដុល្លារកាលពីខែសីហា ធៀបនឹងកំណើនពី ៧៧,៥ពាន់លានដុល្លារ ដល់ ៧៨ពាន់លានដុល្លារ ដែលធនាគារកណ្តាលបានព្យាករនៅចុងឆ្នាំនេះ៕
No comments:
Post a Comment
yes