សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 2, 2012

ប៉ងប្លន់ឧកញ៉ាម្នាក់ តែបាញ់ចំអង្គរក្ស នៅបឹងជើងឯក


ភ្នំពេញ ៖ ឧកញ៉ាម្នាក់ និងជាមន្ត្រីនគរបាល ពាក់ផ្កាយ៣ នៅក្រសួងមហាផ្ទៃ ត្រូវបានក្រុមចោរប្លន់ ប៉ងបាញ់ប្លន់ យកទ្រព្យសម្បត្តិនៅនឹងខ្លួន កាលពីវេលាម៉ោង ៤ ប្រហែល២០នាទី រសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១២ នេះ  ប៉ុន្តែក្រុមចោរបែរជាបាញ់ចំអង្គរក្ស របស់លោកទៅវិញ។
ប្រភពព័ត៌មានពីសមត្ថកិច្ច ដែលកំពុងតាមដេញចាប់ ក្រុមចោរប្លន់ទាំងនេះ បានឲ្យដឹងថា ការបាញ់ប្រហារ ប៉ងប្លន់ យកទ្រព្យសម្បត្តិ ដូចជាគ្រឿងអលង្ការជាដើមនោះ បានកើតឡើងខណៈដែលជនរងគ្រោះរូបនេះ រួមទាំងអង្គរក្ស របស់ខ្លួន ចុះទៅមើលដីនៅតំបន់បឹងជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុជនរងគ្រោះដែលមានងារជាឧកញ៉ា និងមានឋានៈជា ឯកឧត្តម ពាក់ផ្កាយ៣ នៅក្រសួងមហាផ្ទៃ រួមទាំងអង្គរក្សរបស់លោក បានធ្វើដំណើរឆ្ពោះ ទៅតំបន់បឹងជើងឯក  ដើម្បីទៅមើលដីរបស់ខ្លួននៅទីនោះ។
ប៉ុន្តែពេលធ្វើដំណើរទៅដល់ដីនោះហើយ ស្រាប់តែលេចមុខជនសង្ស័យ ពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរី២០១២ បានបើកការបាញ់ប្រហារទៅលើលោក ប៉ងយកទ្រព្យ សម្បត្តិនៅនឹងខ្លួន ប៉ុន្តែមិនចំលោក បែរជាចំអង្គរក្សរបស់លោកទៅវិញ ត្រង់ភ្លៅ ហើយដឹកបញ្ជូនភ្លាមៗទៅកាន់ មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់។
បើតាមសមត្ថកច្ច ក្រុមចោរប្លន់ទាំងពីរនោះ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ហើយអ្នកបើកម៉ូតូ ស្លៀកពាក់ខោអាវខ្មៅ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បាននឹងកំពុងតាមប្រមាញ់ក្រុមចោរប្លន់ទាំងនេះ ប៉ុន្តែមិនទាន់ដឹង លទ្ធផលនោះឡើយ។ យ៉ាងណាក៏ដោយ ទ្រព្យសម្បត្តិនៅជាប់នឹងខ្លួនរបស់លោកឧកញ៉ារូបនេះ មិនត្រូវបានបាត់ បង់នោះទេ៕

No comments:

Post a Comment

yes