លោក សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងជាប្រធាន គណបក្ស សង្គ្រោះជាតិ
លោក យឹម សុវណ្ណ អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ប្រជាពលរដ្ឋអ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និង គណបក្ស សង្គ្រោះជាតិ
ពីមួយថ្ងៃទៅមួយថ្ងៃ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម
រង្ស៊ី ជាប្រធានកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើន
ហើយនៅពេលនេះរូប លោកក៏បាននឹងកំពុងតែបំពេញបេសកកម្មការងារសំខាន់ៗរបស់
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅក្រៅប្រទេសជាមួយនិងអង្គការអន្តរជាតិ
ក៏ដូចជាប្រមុខរដ្ឋាភិបាលរបស់ប្រទេសមហាអំណាច និងសេរីមួយចំនួនផងដែរ
ដើម្បីឲ្យអ្នកទាំងអស់នោះធ្វើអន្តរាគមន៏ មានការឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និង
យុត្តិធម៌នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៣ ខាងមុខ និងការរកអន្តរា គមន៏ដើម្បីរូបលោកបានវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញនៅពេលឆាប់ៗខាងមុខនេះ
ផងដែរ ។
នៅបន្ទាប់ពីប្រធាន ក៏ដូចជាអនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
កំពុងតែជាប់បំពេញ បេសកកម្មការងារនៅក្រៅប្រទេសហើយនោះ ជាមួយគ្នានេះថ្នាក់ដឹកនាំ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
នៅក្នុងស្រុកក៏បាននឹងកំពុងតែជាប់បំពេញបេសកកម្មការងាររបស់ខ្លួនយ៉ាងមមាញឹ កផងដែរ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលជំហររបស់
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងការ រួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
នៅក្នុងពិធីចុះជួបសំ ណេះសំណាលជាមួយប្រជាពលរដ្ឋនិងអ្នកគាំទ្រ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជា គណបក្ស សង្គ្រោះជាតិ ដែលជាសមិទ្ធិផលថ្មី
របស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានមានប្រសាសន៏ឲ្យដឹងថា « បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នានិងមើលឃើញក្តីសង្ឃឹម
ថ្មី នៃជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ ដែលបានបង្កើតឡើងតាមឆន្ទះរបស់ប្រជាពលរដ្ឋ
របស់យើងទូទាំងប្រទេសនៅឆ្នាំ២០១៣ខាងមុខនេះជាក់ជាមិនខាន ។ លោក យឹម សុវណ្ណ បាន បន្តថា
គណបក្ស សង្គ្រោះជាតិ គឺគោរពតាមឧត្តមគតិដើមរបស់ខ្លួន គឺប្រយុទ្ធប្រឆាំងនិងអំពើ
ពុករលួយ គោរពសិទ្ធិមនុស្ស
ហើយនិងការពាករសិទ្ធិកាន់កាប់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋ ប្រឆាំងនិងភាពក្រីក្រ
លុបបំបាត់អំពើពុករលួយ ហើយយើងនិងក៏សាងសង្គមមួយដែលមានភាព
ស្អាតស្អំ » ។
អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានថ្លែងទៀតថា «
នៅពេលខាងមុខនេះការ បោះឆ្នោតនៅឆ្នាំ២០១៣មានតែពីរគណបក្សតែប៉ុណ្ណោះ
គឺគណបក្សដែលបង្កើតឡើងដោយអ្នក ប្រជាធិបតេយ្យ ស្រលាញ់ជាតិពិតប្រាកដដែលមានគណបក្ស
សង្គ្រោះជាតិ និងគណបក្សដែល ធ្វើបាបរាស្រ្តឲ្យរងទុក្ខគ្មានទីបញ្ចប់គឺគណបក្សប្រជាជនសព្វថ្ងៃ
។ លោកថា លោកមានជំនឿជឿ ជាក់លើបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប
ថានៅពេលបោះឆ្នោតឆ្នាំ២០១៣ខាងមុខបងប្អូនពិតណាស់និងជ្រើសរើសយកគណបក្ស សង្គ្រោះជាតិ
ទាំងអស់គ្នា ព្រោះគណបក្ស សង្គ្រោះជាតិ គឺជាក្តីសង្ឃឹមតែមួយគត់
និងចុងក្រោយរបស់ប្រជាពលរដ្ឋកម្ពុជារបស់យើងទាំងអស់គ្នា » ។
លោក យឹម សុវណ្ណ បន្ថែមថា « ក្នុងចំណោមអ្នកបោះឆ្នោត ប្រាំបួនលានពីរសែននាក់ ក្នុងនោះគេបោះឲ្យគណបក្សប្រជាជនជាងបីលាននាក់
ពីរលាននាក់បោះឲ្យគណបក្ស សម រង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស
និងមួយលានកន្លះគឺបាត់ឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត ហើយពីរលាននាក់
ទៀតគឺមិនមានឯកសារបោះឆ្នោត នេះគឺជាការលំបាកមួយដែលគណបក្សកាន់អំណាចគេប្រើ
ប្រាស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដើម្បីធ្វើការទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យទៅបោះឆ្នោត
ក៏ប៉ុន្តែនៅឆ្នាំ២០១៣ស្ថានភាពទាំងអស់នេះនិង កែលំអរជាមិនខាន
ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានទំនុកចិត្តជាមួយនិងគណបក្ស សង្គ្រោះជាតិ ចុះថា យើងនិងទទួលបានជ័យជំនះនៅឆ្នាំ២០១៣
ខាងមុខនេះ ។ ជាមួយគ្នានោះ លោក យឹម សុវណ្ណ បានថ្លែងទៀតថា ឥឡូវមានការតស៊ូពីរដែលយើងកំពុងតែប្រយុទ្ធ
ដែលទី១ គឺធ្វើយ៉ាងណាត្រូវតែឲ្យលោក សម រង្ស៊ី
មានវត្តមាននៅក្នុងប្រទេសកម្ពុជានៅមុនការបោះឆ្នោត នៅឆ្នាំ២០១៣ ។ជាមួយគ្នានោះលោកមានជំនឿយ៉ាងមុតមាំថា
ដំណោះស្រាយនេះនិងត្រូវបាន ដោះស្រាយក្នុងពេលឆាប់ៗ ហើយលោក សម រង្ស៊ី និងវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជា
របស់យើងវិញយ៉ាងយូរបំផុតនៅមុនខែវិច្ឆិការ
ឆ្នាំ២០១២នេះដើម្បីមកចូលរួមជាមួយនិងបងប្អូន ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ គណបក្ស
សង្គ្រោះជាតិ ដែលមានរូបលោកជាប្រធានស្រាប់នោះ ហើយចំណុចទី២គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
យើងមិនអាចយកបាននោះទេ លោកថា គណបក្សប្រឆាំងរបស់យើងក៏និយាយយ៉ាងដូចនេះ ហើយសហគមន៏អន្តរជាតិក៏គេនិយាយយ៉ាងដូច្នេះ
ចំណែកឯសង្គ្រមស៊ីវិលក៏បាននិយាយយ៉ាងដូចនេះ ហើយជាពិសេសនោះគឺកាលពីពេលថ្មីៗនេះ
អង្គការសហប្រជាជាតិ បានចេញនូវរបាយការណ៏មួយ ថាត្រូវតែកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ហើយសមាសភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ តែមានការផ្លាស់ប្តូរ
និងត្រូវតែឯករាជ្យ ហើយអព្យាក្រឹត្ត កុំឲ្យលំអៀងទៅខាងគណបក្សណាមួយ ។ លោក យឹម
សុវណ្ណបន្តថា ក៏ប៉ុណ្តែបញ្ហានេះយើងសង្ឃឹមថា និងតស៊ូបានជោគជ័យនៅពេលឆាប់ៗខាងមុខ » ។
អ្នកនាំពាក្យ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានមានប្រសាសន៏បន្តទៀតថា « លោកសូមកោតសរសើរប្រជាពលរដ្ឋទាំអស់ដែលបានអញ្ជើញមកចូលរួម
និងរួមរស់ជាមួយនិងគណបក្សសង្គ្រោះជាតិ
ហើយលោកជឿថាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមជាមួយនិង គណបក្ស សង្គ្រោះជាតិ
គឺជាអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ ហើយប្រសិនបើគេស្នេហាតំណែង និងស្នេហាលុយ
គឺគេនៅគណបក្សប្រជាជនហើយ ។ លោក យឹម សុវណ្ណ ក៏បានអំពាវនាវឲ្យ សកម្មជន-សកម្មនារី
របស់គណបក្សផ្សេងៗនៅទូទាំងប្រទេស សូមអញ្ជើញមកចូលរួមជាមួយ និងគណបក្ស សង្គ្រោះជាតិ
ពីព្រោះយើងគ្មានជំរើសអ្វីក្រៅតែអំពីគណបក្ស សង្គ្រោះជាតិ ទេ ហើយមានតែគណបក្ស
សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាគូរប្រជែងជាមួយនិងគណបក្ស ប្រជាជនកាន់អំណាចសព្វថ្ងៃ
ក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ខាងមុខនេះ »
។
គណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម
សុខា ជាអនុប្រធាន រួមជាមួយនិងឥស្សរជននយោបាយសំខាន់ៗមួយចំនួនទៀតដែលជាស្នូល និងធ្វើ
ឲ្យប្រទេសជាតិមានការរីកចំរើកលូតលាស់លើគ្រប់វិស័យបានយ៉ាងឆាប់រហ័សបំផុត
ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូបនិងរស់នៅក្នុងជីវភាពមួយដ៏សមរម្យ
យុវជននិងមានការងារធ្វើគ្រប់ៗគ្នា
ហើយប្រទេសជាតិនិងមានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិ ដែលមានការទទួលស្គាល់
ពីគ្រប់មជ្ឈដ្ឋាន ។ ដូចនេះជំរើសតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរគឺគណបក្ស សង្គ្រោះជាតិ
៕
No comments:
Post a Comment
yes