ឌួង ហ្សូរីដា ពិធីការិនីដែលធ្លាប់បញ្ចេញសំនួរវោហានៅលើឆាកតន្ត្រីស្ទើរគ្រប់ប៉ុស្តិ៍កម្មវិធីនោះ នៅពេលនេះ នាងបានយកវេទិកាតុលាការធ្វើជាកន្លែងដើម្បីជម្រះពាក្យបណ្តឹងមកលើខ្លួនវិញម្តង។ ពិធីការិនីរូបនេះ បានបង្ហាញវត្តមានតាមការកោះហៅរបស់តុលាការដើម្បីប្រឈមជាមួយនឹងភាគីដើមបណ្តឹងម្ចាស់ហាងកាត់ដេរ និងច្នៃម៉ូដខ្មែរឌីហ្សាញកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ ហើយសាលក្រមជាស្ថាពរនឹងត្រូវប្រកាសនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១២នេះ ខណៈដើមបណ្តឹងបានទារសំណងចំនួន៥០០០ដុល្លារ។
គួរបញ្ជាក់ថា ការប្តឹងប្តល់របស់ម្ចាស់ហាងកាត់ដេរអ្នកស្រី តាន់ ធារ៉ា មកលើម្ចាស់ហាងកាត់ដេរហ្សូហ្វាស្សិននាង ឌួង ហ្សូរីដា បានកើតឡើងក្រោយពេលដែលពិធីការិនីនាង ឌួង ហ្សូរីដា បានសរសេរពាក្យមិនគប្បីមួយចំនួននៅលើហ្វេសប៊ុក ក្រោយពេលដែលមេជាងរបស់នាង ឌួង ហ្សូរីដា ឈ្មោះស្នា បានចាកចេញពីហាងរបស់នាង ហើយបែរលេចមុខធ្វើការងារនៅហាងរបស់ម្ចាស់ហាងខ្មែរឌីស្សាញអ្នកស្រី តាន់ ធារ៉ា ខណៈដែលមេជាងរូបនោះបានទទួលការជ្រោមជ្រែង និងបណ្តុះបណ្តាលរបស់ ឌួង ហ្សូរីដា អស់លុយមិនតិចនោះ។
No comments:
Post a Comment
yes