សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, August 23, 2012

សាលា​រាជធានី​ប្រកាស​​ដេញ​ថ្លៃ​​លក់​រថយន្ត​ចាស់​​ៗ​ជា​ដែក​អេត​ចាយ​​នៅថ្ងៃទី​​3 កញ្ញា​


រាជធានីភ្នំពេញ ​៖ យោង​តាម​សេចក្តី​ប្រកាស​​​ព័ត៌មាន​​មួយ​របស់​សាលា​​រាជធានី​ភ្នំពេញ​​ចុះ​ថ្ងៃទី​​២១ សីហា​ ​ឆ្នាំ​​២០១២ ឱ្យដឹងថា​ សាលា​រាជធានី​ភ្នំពេញ​​មាន​រថយន្ត​​ចាស់​ៗ​​ចំនួន​៩គ្រឿង​​ដែល​ត្រូវ​លក់​​ចេញជា​ដែក​អេត​ចាយ​ ដោយដាក់​ដេញ​ថ្លៃ​ជា​សាធារណៈ​តែមិន​បាន​ឱ្យ​ដឹងថានឹង​ដាក់​តម្លៃ​ប៉ុន្មាន​​​នោះ​ទេ ។
សាលា​រាជធានី​ភ្នំពេញ​​ឱ្យដឹងទៀត​ថា យោង​តាម​​លិខិត​​លេខ​៤៧១៨ សហវ.ទរ ចុះ​ថ្ងៃទី​១៣ កក្កដា​ ​ឆ្នាំ​២០១២ របស់ក្រសួង​​សេដ្ឋកិច្ច​​ និង​ហិរញ្ញវត្ថុ​ សាលា​រាជធានី​ភ្នំពេញ​​មាន​កិត្តិយស​​ជូន​ដំណឹង​​​ដល់​ក្រុម​ហ៊ុន​ អ្នកម៉ៅ​ការ​​ និង​អាជីវ​ករ​ទាំង​អស់​​ឱ្យ​បាន​ជ្រាប​ថា សាលា​រាជ​ធានី​ភ្នំ​ពេញ​​មាន​បំណង​​​ដាក់​ឱ្យដេញ​ថ្លៃ​សាធារណៈ​​​លក់​ដែក​អេត​ចាយ​នៃ​រថយន្ត​​ខូច​គុណ​ភាព​​ចំនួន​៩គ្រឿង​​ ដែល​នឹង​ប្រព្រឹត្ត​​ទៅនា​ថ្ងៃទី​៣ កញ្ញា ឆ្នាំ​២០១២ ចាប់​ពីម៉ោង​​២និង​៣០​នាទី​​រសៀល​នៅ​សាលា​រាជ​ធានីភ្នំពេញ ។

ទោះ​ជា​យ៉ាងណា​សាលា​រាជធានីភ្នំពេញ​​មិន​បាន​​បញ្ជាក់​​ពី​ប្រភេទ​​ ឬ​ទំហំ​នៃរថយន្ត​​ ឬ​ក៏​​ម្ចាស់​កម្ម​សិទ្ធ​​​ិជា​នរណា​ ឬក៏​ជា​របស់​សាលា​រាជ​ធានី​​ផ្ទាល់​​​នោះ​ទេ​ ។ គេ​មាន​​ការកត់​សម្គាល់​​​ថា មាន​រថ​យន្ត​​​ខ្លះ​ដែល​បាន​បង្ក​គ្រោះ​ថ្នាក់​​បុក​បំផ្លាញ​​សម្បត្តិ​​សាធារណៈ​​ត្រូវ​បាន​​​នាំយក​ទៅរក្សា​ទុក​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សាលា​រាជ​ធានី​ភ្នំពេញ ដើម្បី​​ឱ្យ​ម្ចាស់​​ចូល​ខ្លួន​​ដោះស្រាយ​​សង​សំណង​​ខូចខាត​ តែម្ចាស់​ខ្លះមិនបាន​ចូលខ្លួន​ទេ ព្រោះ​​​តែរថយន្ត​​ខូច​ខាត​​ធ្ងន់​ ហើយការ​សង​​នោះ​ក៏មិន​អាច​ទៅរួច​​​ក៏ទុក​ចោល​​តែម្តង​ទៅ​ ៕   

No comments:

Post a Comment

yes