សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 10, 2012

សត្វ​រុយ​ពី​កសិដ្ឋាន​ចិញ្ចឹម​មាន់ អុកឡុក​អ្នក​ភូមិ​ចំនួន៤

120907_07a
សត្វ​រុយ​រាប់​រយ​ក្បាល​ រោម​បាយ​​របស់​អ្នក​ភូម​ិ​នៅ​ក្នុង​សង្កាត់ជើង​ឯក​កាលពី​ពេល​កន្លង​មក​

កណ្តាលៈ សត្វ​រុយ​រាប់​ពាន់​រាប់ម៉ឺន​សែន​ក្បាល​កំពុង​អុកឡុក​អ្នក​ភូមិ​ចំនួន​៤ ក្នុង​ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​រាប់​ពាន់​នាក់​ពិបាក​ទ្រាំ​រស់នៅ ហើយ​ត្រូវ​បង្ខំ​ចិត្ត​ចង​មុង​ហូប​បាយ ដើម្បី​ចៀស​ពី​ការ​ចោម​រោម​នៃស​ត្វ​ចម្លង​មេរោគ​មួយ​នេះ។
លោក ប៉ូ លីន ពលរដ្ឋ​រស់នៅ​ភូមិថ្មី ស្រុក​សំរោង ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​ថា អ្នក​ភូមិ​រាប់ពាន់​នាក់​នៅ​ក្នុង​ភូមិ​ចំនួន​៤ មិន​អាច​ទ្រាំ​ជាមួយ​នឹង​សត្វ​រុយ​រោម​ខ្មៅ​ដូច​ឃ្មុំ ដែល​ហើរ​មក​ពី​កសិដ្ឋាន​ចិញ្ចឹម​មាន់ នៅ​កណ្ដាល​ភូមិ​បាន​ទេ។
គាត់ ថា៖ «ពួក​យើង​ពិបាក​រស់នៅ​ដោយ​សារ​តែ​សត្វ​រុយរាប់​ម៉ឺន​សែន​ក្បាល​មក​រំខាន រហូត​ក្រុម​អ្នក​ភូមិ​បង្ខំ​ចិត្ត​ចង​មុង​ហូប​បាយ​ទើប​បាន។ យើង​មើល​មិន​ឃើញ​ម្ហូប​អាហារ​ទេ បើ​សិន​មិន​ចង​មុង​ការពារ​សត្វ​ចង្រៃ​ដ៏​ច្រើន​នោះ​ទេ វា​មក​រោម​ដូច​ឃ្មុំ​អ៊ីចឹង»។

ក្រុម​អ្នក​ភូមិ​ថា នឹង​ប្រមូល​គ្នា​ផ្ដិត​មេ​ដៃ​ដាក់​ពាក្យ​សុំ​ឲ្យ​អភិបាល​ខេត្ត ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ ជាមួយ​នឹង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ ដោយ​សុំ​ឲ្យ​គេ​រើ​ទៅ​ឲ្យ​ឆ្ងាយ​ពី​ភូមិ​។ ប៉ុន្តែ​ពី​ព្រឹក​ម្សិលមិញ ប្រធាន​ភូមិ​និង មន្ត្រី​បរិស្ថាន បាន​ចុះ​ទៅ​ពិនិត្យ​មើល​កសិដ្ឋាន​នោះ​ហើយ​ដែរ​។
លោក ប៉ូ លីន បន្ត​ថា ក្រុម​អ្នក​ភូមិ​មិន​អាច​ទ្រាំ​រស់​នៅ​ជាមួយ​នឹង​សត្វ​រុយ​ដ៏​ច្រើន​សម្បើម ​និង​ធុំ​ក្លិន​អាក្រក់​ជះ​មក​ពី​កសិដ្ឋាន​ចិញ្ចឹម​មាន់​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព ជា​ពិសេស ក្មេងៗ​ បាន​ទេ។ គាត់​ថា រុយ​កើត​កាន់​តែ​ច្រើន​ឡើងៗ​ពេល​ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​។
នៅ​ពេល កំពុង​ហូប​អាហារ​ថ្ងៃ​ត្រង់ មាន​សត្វ​រុយ​ជាច្រើន​រោម​ជុំជិត គាត់​ថា៖ «មួយ​សប្ដាហ៍​ហើយ ក្មេងៗ​នៅ​ក្នុង​ភូមិ​ព្រម​ទាំង​កូន​ខ្ញុំ​ផង វា​កើត​ជំងឺ​រាក​រូស​ដោយ​ពួក​គេ​បាន​ហូប​អាហារ​ដែល​មាន​រុយរោម ។ យើង​មាន​ការ​បារម្ភ​ពី​សុខភាព​កូន​ចៅ ដែល​បង្ក​ពី​កសិដ្ឋាន​នេះ បើ​សិន​អាជ្ញាធរ​មិន​ចាត់​វិធានការ​ភ្លាមៗ​ទេ»។
ក្រុម​អ្នក​ភូមិ ត្អូញត្អែរ​ប្រាប់​អាជ្ញាធរ​ដែន​ដី​អំពី​សត្វ​រុយ​នេះ​ច្រើន​ដង​ហើយ តែ​នៅ​មិន​ឃើញ​មាន​ការ​ឆ្លើយ​តប​ទេ ទើប​បាន​ជា​ពួក​គាត់​គិត​ថា​នឹង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អភិបាល​ខេត្ត​ឲ្យ​ដោះ ស្រាយ​ម្តង។
លោក ប៉ូ លីន បន្ថែម​ថា៖«យើង​គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ដោយ​ភ្ជាប់​ជាមួយ​នឹង​ស្នាម មេដៃ​ផង ប្ដឹង​ទៅ​អភិបាល​ខេត្ត​ តែ​ក្រុម​អ្នក​ភូមិ​និង​មន្ត្រី​បរិស្ថាន​បាន​ប្រាប់​ថា កុំ​ទាន់​ប្រមូល​ស្នាម​មេដៃ​អី ពួក​គេ​នឹង​ធ្វើ​របាយការណ៍​ទៅ​អភិបាល​ខេត្ត​ជំនួស​អ្នក​ភូមិ»។
លោក ស្វាយ សុង ប្រធាន​ភូមិ​ឧកញ៉ា​ទេព ក្នុង​ស្រុក​សំរោង​ ខេត្ត​កំពង់ស្ពឺ ពី​ម្សិលមិញ​ប្រាប់​ដែរ​ថា លោក​និង​ក្រុម​មន្ត្រី​បរិស្ថាន​បាន​ចុះ​ទៅ​មើល​កសិដ្ឋាន​ចិញ្ចឹម​មាន់ នោះ បន្ទាប់​ពី​អ្នក​ភូមិ​គិត​ប្តឹង​ទៅ​លោក​អភិបាល​ខេត្ត។
លោក​ថ្លែង ថា៖«ខ្ញុំ​បាន​ជួប​នឹង​តំណាង​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​នោះ​ហើយ ហើយ​គេ​បាន​សន្យា​នឹង​ខ្ញុំ​ថា នឹង​រៀបចំ​កសិដ្ឋាន​ឲ្យ​បាន​ប្រសើរ​ជាង​មុន និង​ឈប់​ឲ្យ​មាន​សត្វ​រុយ​ទៀត»។
លោក​ស្វាយ សុង​ អះអាង​ទៀត​ថា ខាង​កសិដ្ឋាន​សន្យា​ថា នឹង​ធ្វើ​ការ​បោស​សម្អាត​បរិស្ថាន ចាក់​ដី​លុប​កាក​សំណល់​សត្វ​មាន់ ដែល​ធ្វើ​ឲ្យ​កើត​សត្វ​រុយ​ជា​ច្រើន​ ហើយ​នឹង​ជួសជុល​រោង​ ប្រក់​ដំបូល​កសិដ្ឋាន​ឲ្យ​បាន​ល្អ​ប្រសើរ។
លោក​បន្ត​ថា កសិដ្ឋាន​ចិញ្ចឹម​មាន់​នេះ​បង្កើត​ឡើង​បី​ឆ្នាំ​ហើយ​ ហើយ​នេះ​គឺជា​ឆ្នាំ​ដំបូង​ដែល​មាន​សត្វ​រុយ​ច្រើន​បែប​នេះ។​ លោក​ថា​៖​«យើង​នឹង​ចាត់​វិធានការ​លើ​កសិដ្ឋាន​នេះ ​បើ​សិន​ពួក​គេ​មិន​ធ្វើ​តាម​ការ​សន្យា​ជាមួយ​យើង​ទេ​នោះ»។
ម្ចាស់​កសិដ្ឋាន​ដែល​អ្នក​ភូមិ​អះអាង​ថា ជា​មន្រ្តី​នៅ​ក្រសួង​មហាផ្ទៃ មិន​អាច​ទាក់ទង​បាន​ទេ៕ 

No comments:

Post a Comment

yes