ញូវយ៉ក៖ មេដឹកនាំអាមេរិក អំពាវនាវ ឲ្យប្រជាពលរដ្ឋអាមេរិកទាំងអស់ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធវីរជន ដ៏ក្លាហាន ហ៊ានពលីជីវិតដើម្បីការពារអាយុជីវិត ប្រជាជនអាមេរិក នៅក្នុងហេតុការណ៍ដ៏អាក្រក់ នៅខែ កញ្ញា ឆ្នាំ ២០០១។
យោងតាមសារព័ត៌មាន CNN នៅថ្ងៃ ចន្ទ ទី ១០ ខែ កញ្ញា នេះបានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក ប៉ារ៉ាក់ អូប៉ាម៉ា បានថ្លែងអំពាវនាវ ឲ្យពលរដ្ឋអាមរិកទាំងអស់ ចូលរួមក្នុង ពិធីគោរពវិញ្ញាក្ខន្ធ ចំពោះពលីជនដ៏ក្លាហាន លះបង់ជីវិតការពារប្រជាជនអាមេរិក ក្នុងហេតុការណ៍ភេរវកម្ម យន្តហោះឧក្រិដ្ឋជនហោះបុកអគារ វើលស្តេត សេនធ័រ នៅទីក្រុង ញូវយ៉ក នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០១។
មេដឹកមេរិក បានថ្លែងទៀតថា ហេតុការណ៍ដ៏អាក្រក់ខាងលើ បានធ្វើឲ្យពលរដ្ឋមេរិក លើកឡើងជាសំណួរជុំវិញនឹង អំពើភេរវកម្ម និង ស្វែងរកវិធីសាស្រ្តការពារ ដើម្បីឲ្យពិភពលោកឃើញថា ប្រជាជនអាមេរិកមានភាពរឹងមាំ និងក្លាហានប៉ុណ្ណា បូកផ្សំជាមួយ ក្រុមចារកម្មអន្តរជាតិ របស់យោធាអាមេរិក ដែលប្រចាំការនៅ បណ្តាប្រទេសនានា លើពិភពលោក ដើម្បីកម្ចាត់មេភេរវកម្មសំខាន់ៗ កុំឲ្យធ្វើការវាយបកលើអាមេរិកជាបន្តទៀត។
លោក អូប៉ាម៉ា បានបោះសម្តីចុងក្រោយថា ការចាត់ការជាមួយក្រុមភេរវកម្ម នៅថ្ងៃអនាគត អាមេរិក នឹងបន្តយន្តការពង្រឹងសម្ព័ន្ធភាព ជាមួយបណ្តាប្រទេសជា សម្ព័ន្ធមិត្ត ដើម្បីបង្កើតសន្តិសុខ និងសន្តិភាពអន្តរជាតិ៕
No comments:
Post a Comment
yes