សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 13, 2012

កងរាជអាវុធហត្ថ៣រូបហែក​របងចូល​ផ្ទះ​អ្នក​ស្រុក​ទាំង​យប់គំ​រាម​យក​បាន​លុយ​មួយ​ម៉ឺន​ដុល្លារ


កងកម្លាំងរាជអាវុធហត្ថ ប្រចាំនៅ​សង្កាត់​អូរ​ស្មាច់ ក្រុងសំរោង ចំនួន ៣ រូប បានទៅ ហែក​របង​ផ្ទះ​អ្នក​ស្រុក នៅវេលាម៉ោង ៤ ទៀប​ភ្លឺ និង​ចូល​ទៅ​ក្នុង​ផ្ទះ​ផ្តាច់​ខ្សែ​មុង ដែល​ម្ចាស់​កំពុង​តែ​ដេក​លង់​លក់​យ៉ាង​ស្រួល ហើយ​ធ្វើ​សកម្មភាព​ដោយ​យក​អាវុធ​ភ្ជង់​អ្នកផ្ទះ​ទាំងអស់ រួច​ហើយ​រុក​រើ​ពេញ​លំនៅ ដ្ឋាន​មិនថា​កន្លោះ​កន្លៀត​ណាទេ​គឺរុក​រើ​ទាំង​អស់។ ពេល​ដែល​ឃើញ​កាបូប លុយ​ម្ចាស់​ផ្ទះ​ដែល​មាន​លុយ​មួយ​ម៉ឺន​ដុល្លារ ពួក​គេយក​ហើយ​ក៏​ប្រញាប់ប្រញាល់​រត់​ចេញ​មក​ក្រៅ​ផ្ទះ ។ ពេល​ម្ចាស់​ផ្ទះ​រត់តាម​ ពួកគេ​បាន​វាយ​ម្ចាស់ ផ្ទះ​ដួល​ទៅ​នឹង​ភក់ជ្រាំ​នៅ​ខាង​ក្រោយ​ផ្ទះ​រួច​ហើយ​ភ្ជង់គំរាម​បាញ់​ចោល​ទៀត ​​ផង ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ វេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ៣  ខែកញ្ញា ឆ្នាំ២០១២ ស្ថិតនៅ ចំណុចភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។


ក្រុមប្រដាប់អាវុធដៃឆៅខាងលើដឹកនាំដោយលោកស័ក្តិ  ២ ម៉ម សារ៉េត ដែលប្រដាប់ដោយអាវុធ AK ចំនួន ២ ដើម  និងកាំភ្លើងខ្លី មួយដើម រួមជាមួយនិងមន្ត្រីក្រោមឱវាទពីររូបទៀត ។

ឥឡូវនេះអ្នកស្រី សុខ សាម៉ុល ដែលជាម្ចាស់ផ្ទះបានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ម៉ម  សារ៉េត ហៅឥណ្ឌា ដែលពាក់ស័ក្តិ២នៅក្នុង អង្គភាពកងរាជអាវុធហត្ថប្រចាំនៅសង្កាត់អូរស្មាច់ ទៅអយ្យការអមសាលា ដំបូងខេត្តឧត្តរមានជ័យដែលមានចុះលេខចូល លេខ ៣១២ ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១២ វេលាម៉ោង ១៥ៈ០៩ នាទី ។ ពាក្យបណ្តឹងនេះបានប្តឹងចោទប្រកាន់  ពីបទលួចរំលោភ លំនៅដ្ឋានដោយធ្វើការទាមទារប្រាក់សំណងចំនួនមួយម៉ឺនដុល្លារ ។

បន្ទាប់ពីហេតុការណ៍បានកើតឡើងបានធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងធ្វើការរិះគន់ខ្លាំងៗថា បើសកម្មភាពកងរាជអាវុធ ហត្ថខាងលើធ្វើបែបនេះ ប្រជាពលរដ្ឋនៅសង្កាត់អូរស្មាច់ទាំងមូលគ្មានសេចក្តីសុខទេ ព្រោះក្រុមប្រដាប់អាវុធខាងលើធ្វើអ្វីតាមអំពើ ចិត្ត ។

ចំពោះករណីខាងលើ តើលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមានវិធានការយ៉ាងណាខណៈដែលមន្ត្រី​ក្រោមឱវាទរបស់លោកដើរធ្វើសកម្មភាពអនាធិបតេយ្យបែបនេះ ? ​  ប្រសិនបើពាក់ព័ន្ធនិងរឿងអ្វីផ្សេងៗគួរ តែមានម៉ោងមានពេល​ធ្វើការមិនមែនឆែកឆេរស្រេចតែចិត្តខ្លួននឹកឃើញនោះ ៕

No comments:

Post a Comment

yes