លោក សម រង្ស៊ី
ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងជាប្រធានគណកម្មាធិការបណ្តោះអាសន្ន
នៃគណបក្ស សង្គ្រោះជាតិ គ្រោងនឹងចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចប្រជុំ គណកម្មាធិការសភាអន្តរជាតិ ស្តីពី « ស្ថានភាពនយោបាយ និងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា » នៅ ប្រប្រទេសហ្វីលីពីន ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ ខាងមុខនេះ ។
គណកម្មាធិការសភាអន្តរជាតិ
ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា IPCDEC គឺជាបណ្តាញនៃការរួបរួមគ្នារវាងសមាជិកសភានៅទូទាំងពិភពលោក
ក្នុងគោលបំណងជំរុញឲ្យមានការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមរបៀបប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ឲ្យស្របទៅតាមស្តង់ដាអន្តរជាតិ ។ សូមជំរាបជូនផងដែរថា គណកម្មាធិការសភាអន្តរជាតិនេះ ដឹកនាំដោយ សមាជិកព្រឹទ្ធសភា របស់ហ្វីលីពីន ឈ្មោះFranklin Drilon ។
នៅក្នុងកិច្ចប្រជុំនៃគណកម្មាធិការសភាអន្តរជាតិនេះ នឹងធ្វើការជជែកពិភាក្សាគ្នាដោយត្រូវរិះរកវិធីយ៉ាងណា ដើម្បីធ្វើការដាក់សំពាធ ឬ ជំរុញឲ្យប្រទេសកម្ពុជាទទួលយកនូវការរៀបចំការបោះឆ្នោតនៅពេលខាងមុខនេះ
ប្រព្រឹត្តទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលគ្រប់គណបក្សនយោបាយអាចទទួលយកបាន និងត្រូវតែមានការចូលរួមដោយស្មើភាពគ្នាពីគ្រប់គណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោត ។ នៅក្នុងកិច្ចប្រជុំនោះផងដែរ
លោក សម រង្ស៊ី នឹងធ្វើបទបង្ហាញដោយសម្តែងពីកង្វល់របស់ប្រជាពលរដ្ឋខ្មែរ បញ្ហាប្រឈម
និងការចង់បានដើម្បីកែលំអរប្រព័ន្ធបោះឆ្នោតក្នុងប្រទេសមួយនេះ
ដែលកំពុងតែគ្រប់គ្រងផ្តាច់មុខដោយគណបក្សកាន់អំណាចបច្ចុប្បន្ន ។
សូមបញ្ជាក់ថាអ្វីទាំងអស់នេះ
គឺដោយសារតែសហគមន៏អន្តរជាតិបានឃើញយ៉ាងច្បាស់ពីភាពមិនឯករាជ្យ
និងការរៀបចំការបោះឆ្នោតពុំមានភាពត្រឹមត្រូវ
របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ ដែលមានលោក អ៊ឹម សួស្តី ជាប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានគេដឹងថាជាមន្រ្តីជាន់ខ្ពស់ក្នុងតំណែងម្នាក់របស់គណបក្សប្រជាជន
ដែលមានបងប្រុសបង្កើតរបស់លោក ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន
និងកីឡា ។ ជាមួយគ្នា
នោះទាំងពេលវេលា
និងនិតិវិធី នៃការរៀបចំការបោះឆ្នោត ត្រូវបានគេមើលឃើញថា មានចរិតនយោបាយ ដោយធ្វើការពុំមានឯករាជ
គឺធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីហុចតែផលប្រយោជន៏ដោយផ្ទាល់ និងប្រយោលឲ្យទៅគណបក្សកាន់អំណាចសព្វថ្ងៃក្នុងការប្រមូលសម្លេងឆ្នោត ។
គួរជំរាបជូនផងដែរថា ថ្មីៗនេះតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជាលោក ស៊ូរីយា ប្រាសាទស៊ូប៊ែឌី បានរិះគន់ដោយខ្លាំងៗចំពោះប្រព័ន្ធបោះឆ្នោតនេះ ដោយលោកបានផ្តល់ជាអនុសាសន៏ចំនួន១៧ចំនុច ក្នុងគោលបំណងកែទំរង់ស្ថាប័នរៀបចំការបោះឆ្នោតតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ការកែលំអរច្បាប់បោះឆ្នោត
និងនិតិវិធីដែលមានលក្ខណៈទូលំទូលាយ និងស្តង់ដាជាងនិតិវិធីបច្ចុប្បន្ន ។ ការមើលឃើញពីស្ថានភាពពិតនៃការរៀបចំបោះឆ្នោតនៅកម្ពុជានេះផងដែរ លោកស៊ូរីយា ប្រាសាទស៊ូប៊ែឌី គ្រោងនឹងលើកឡើងក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក ។
សូមរំលឹកផងដែរថា អនុសាសន៏ទាំង១៧ចំនុចរបស់លោក ស៊ូរីយា ប្រាសាទស៊ូប៊ែឌី គឺ៖
១ គ.ជ.ប
ត្រូវតែធ្វើការកែទំរង់ដើម្បីឲ្យមានភាពឯករាជ្យ និងមានកញ្ចប់ថវិកាដាច់ដោយឡែក
ដែលត្រូវបានអនុម័តដោយរដ្ឋសភា ។ ២ គួរតែមានការព្រមព្រៀងគ្នាជាទូទៅខាងផ្នែកនយោ
បាយពីក្នុងចំណោមគណបក្សនយោបាយធំៗ
ដែលមានតំណាងនៅរដ្ឋសភា ពីការតែងតាំងប្រធាន
និងសមាជិក គ.ជ.ប និងគណកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ។៣ គណកម្មាធិការ
ជាតិរៀបចំការបោះឆ្នោត ត្រូវតែធានាថាមានសមាសភាពគ្រប់ជាន់ថ្នាក់
មានតុល្យភាពជាមួយ
អាសនៈរបស់គណបក្សនយោបាយដែលមានក្នុងរដ្ឋសភា ។ ៤ ប្រធាន-សមាជិក គ.ជ.ប
និងគណកម្មាធិការរៀបចំការបោះឆ្នោតខេត្ត
គួរតែត្រូវបានតែងតាំង សំរាប់អាណត្តិកំណត់មួយ
និងគួរមានការធានាការពារនូវតំណែងរបស់ពួកគេផងដែរ ។ ៥ ត្រូវបង្កើតតុលាការឯករាជ្យមួយ
ដោយឡែកសំរាប់ដោះស្រាយរាល់វិវាទ រវាងគណបក្សនយោបាយ និងដោះស្រាយរាល់បណ្តឹង
របស់បក្សនយោបាយ ។ ៦ គ្រប់គណបក្សនយោបាយធំៗ គួរតែទទួលបានដោយយុត្តិធម៌ និង
ស្មើភាពគ្នានូវការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ
ដើម្បីបញ្ជូនសាររបស់ខ្លួនទៅកាន់អ្នក
បោះឆ្នោត
និងគួរតែមានឱកាសផ្សព្វផ្សាយសារនោះនៅក្នុងម៉ោងសំខាន់ៗ ។ ជំហានបន្ទាប់ គួរត្រូវបង្កើតគណៈកម្មាធិការឯករាជ្យមួយសំរាប់ការគ្រប់គ្រង
និងការប្រើប្រាស់ស្ថានីយ៏វិទ្យុ
និងទូរទស្សន៏ដែលគ្រប់គ្រងដោយរដ្ឋ ដោយអនុញ្ញាតឲ្យគណបក្សនយោបាយធំៗទាំងអស់ ដែល
មានតំណាងនៅក្នុងរដ្ឋសភា បានប្រើប្រាស់ដោយពេញលេញនូវប្រព័ន្ធផ្សព្វផ្សាយទាំងនេះ
រហូតដល់ថ្ងៃយុទ្ធនាការបោះឆ្នោតបានបញ្ចប់ ដោយឈរលើជំហរស្មើភាពគ្នា ។ ៧ រដ្ឋាភិបាលត្រូវតែធានាថា មន្ត្រីរាជការទាំងអស់ រួមទាំងប៉ូលីស ទាហាន
មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងសកម្ម
ភាពរបស់បក្សនយោបាយ ហើយជៀសវាងដាច់ខាតការប្រើប្រាស់ធនធានរបស់រដ្ឋសំរាប់បំរើសកម្មភាពរបស់បក្សនយោបាយ ។ ៨ រដ្ឋាភិបាល
ត្រូវតែធានាថាគណៈបក្សប្រឆាំងមានសេរីភាពធ្វើសកម្មភាពនយោបាយរបស់ខ្លួន ដោយគ្មានការយាយី និងការបំភិតបំភ័យណាមួយឡើយ
មិនត្រឹមតែជុំវិញថ្ងៃបោះឆ្នោតប៉ុណ្ណោះទេ
ប៉ុន្តែត្រូវគិតពីពេលវេលាដែលខិតមកជិតដល់ថ្ងៃបោះ
ឆ្នោត
និងពេញមួយអណត្តិសភាផងដែរ ។ ៩ អាជ្ញាធររបស់រដ្ឋាភិបាលគួរតែផ្តល់ឯកសារចាំបាច់ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន
និងឯកសារអាត្រានុកូលដ្ឋាន រួមជាមួយឯកសារចាំបាច់ដទៃទៀត ដល់ប្រជាពលរដ្ឋទាំងអស់ក្នុងតំលៃថោក
និងឲ្យបានលឿន ហើយគួរចុះឈ្មោះអ្នកបោះឆ្នោតសារជាថ្មី ដោយប្រើប្រាស់ទិន្នន័យ
ពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរធ្វើជាមូលដ្ឋាន ដើម្បីការចុះបញ្ចីថ្មីនៃអ្នកបោះឆ្នោត ។ ១០ គ្រប់ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត
គួរតែត្រូវបានផ្តល់សិទ្ធិក្នុងការស្នើសុំចុះឈ្មោះបោះឆ្នោត នៅពេលណាមួយក៏បានពេញមួយ
ឆ្នាំ ។ អជ្ញាធរក៏ត្រូវតែផ្តល់នូវអត្តសញ្ញាណបណ្ណ ដល់ពលរដ្ឋដែលមានសុពលភាពអស់មួយជីវិត ។ ១១ ត្រូវបញ្ឈប់សកម្មភាពចេញទំរង់លិខិតបញ្ជាក់អត្តសញ្ញាណក្លែងក្លាយ
ដែលស្គាល់ថាជា
ទំរង់១០១៨
សំរាប់ឲ្យពលរដ្ឋទៅបោះឆ្នោត ។ គ.ជ.ប ត្រូវតែពិនិត្យមើលលើការចេញឯកសារ
បែបនេះ ដើម្បីធានាថាប្រព័ន្ធនេះមិនត្រូវបានបំពាន
ក្នុងគោលដៅបំរើផលប្រយោជន៏គណបក្សនយោបាយណាមួយ។ ១២ គ.ជ.ប គួរបង្កើតវិធានការពិសេសនានាដើម្បីធានាថា អ្នកគ្មានទីជំរក
ឬអ្នកដែលត្រូវបានបណ្តេញចេញពីដីធ្លីរបស់ពួកគេថ្មីៗនេះ
មិនត្រូវបានដកហូតសិទ្ធិបោះឆ្នោត
នៅក្នុងការបោះឆ្នោតដែលនឹងចូលមកដល់នាពេលខាងមុខ ។ ១៤ ដើម្បីអោយការបោះឆ្នោតប្រ
ព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បរិយាកាសនយោបាយទាំង មូលគួរតែប្រព្រឹត្តទៅ
ដោយមានការអនុវត្តសិទ្ធិ និងសេរីភាពទាំងឡាយ ដែលធានាការពារ
ដោយរដ្ឋធម្មនុញ្ញនៃព្រះ
រាជាណាចក្រកម្ពុជា
និងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាបានផ្តល់សច្ចាប័ន ។ ១៤ គ.ជ.ប គួរតែងតាំងអភិបាលបោះឆ្នោតដែលមានវិជ្ជាជីវៈ
ដែលអាចជំនួសមេភូមិ ទាំងក្នុងពេលការចុះឈ្មោះអ្នកបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត
ហើយដាក់មន្ត្រីបោះឆ្នោតឃុំ-សង្កាត់
ទាំងអស់ និងដំណើរការនានា
ឲ្យស្ថិតនៅក្រោមយន្តការត្រួតពិនិត្យដ៏តឹងរឹងរបស់ខ្លួន ។១៥ គ.ជ.ប គួរបិទ
ផ្សាយជាសាធារណៈ
នូវឈ្មោះមន្ត្រីនៃការិយាល័យបោះឆ្នោត និងបញ្ជីឈ្មោះ អ្នកបោះឆ្នោត ត្រូវផ្តល់ជូនបេក្ខជនទាំងឡាយដែលមកពីគ្រប់គណៈបក្សនយោបាយទៅតាមការស្នើសុំ
ដោយផ្តល់ឲ្យពួកគាត់នូវឱកាសដើម្បី
តតាំងការក្លែងបន្លំឈ្មោះ ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ។ ១៦
ត្រូវតែ
ធានាថា ប្រជាពលរដ្ឋដែលកំពុងរស់នៅក្រៅប្រទេស
មានសិទ្ធិដោយស្របច្បាប់ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសតំណាងក្នុងប្រទេសកម្ពុជា
ឬយ៉ាងហោចណាស់ចំពោះប្រជាពលរដ្ឋ
ដែលរស់នៅលើប្រទេស ដែលមានតំណាងទូតខ្មែរកំពុងតាំងនៅ ។ និងចំណុចទី១៧ ត្រូវបើក
ឱកាសដល់ប្រធានគណបក្សប្រឆាំង
ដើម្បីបានចូលរួមដឹកនាំក្នុងយុទ្ធនាការនយោបាយ ក្នុងឋានៈជាគូប្រជែងរបស់គណបក្សគ្រប់គ្រងអំណាច ដោយត្រូវលុបចោលរាល់ការចោទប្រកាន់
ដែលមានចរិតនយោបាយមិនត្រឹមត្រូវទាំងអស់លើលោកសមរង្ស៊ី ។
ទាំងអស់នេះបង្ហាញឲ្យឃើញថា
ទាំងគណបក្សប្រឆាំង អង្គការសង្គមស៊ីវិលក្នុងប្រទេស ទាំងសហគមន៏អន្តរជាតិ
គ្រប់គ្នាសុទ្ធតែនិយាយ និងចង់ឃើញនូវការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជា ។
ហេតុនេះហើយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន សព្វថ្ងៃដាច់ខាតត្រូវតែធ្វើការកែទំរង់ជាបន្ទាន់ ព្រោះរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវ
និងគ្មានការចូលរួមពីគណបក្សប្រឆាំង គឺជាការបោះឆ្នោតដែលមិនបានការ
និងគ្មានការទទួលស្គាល់ជាអន្តរជាតិនោះឡើយ ហើយរដ្ឋាភិបាលនោះ គឺជារដ្ឋាភិបាលមួយដែលខុសច្បាប់ ។
ជាមួយគ្នានោះក៏មានចំងល់លើកឡើងផងដែរថា តើវាមានផលលំបាកអ្វីបើមានការរៀបចំនិងកែទំរង់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ទើបបានជារដ្ឋាភិបាលសព្វថ្ងៃរឹងទទឹង មិនព្រមធ្វើទៅតាមការណែនាំ
និងការចង់បានពីប្រជាពលរដ្ឋខ្មែរ ក៏ដូចជានិងអន្តរជាតិនោះ ។ គណបក្សកាន់អំណាចសព្វថ្ងៃនេះធ្លាប់បានអះអាងហើយថា
ខ្លួនមានសមាជិកប្រាំលាននាក់ ក្នុងចំណោមប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត៩លាននាក់ ដូចនេះបើមានការរៀបចំការបោះឆ្នោតដោយត្រឹមត្រូវ មានការកែទំរង់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត និងនីតិវិធីរៀបចំការបោះឆ្នោត ក៏គណបក្សកាន់អំណាចគួរតែមានទំនុកចិត្តចុះថា សមាជិកដែលខ្លួនមានស្មើនឹងជាង៥០ភាគរយនៃអ្នកបោះឆ្នោតទៅហើយ ដែលខ្លួននឹងឈ្នះទៀត ។ ជាមួយគ្នានោះក៏មានការលើកឡើងផងដែរថា
ការប្រកាសសមាជិកដ៏ច្រើនរបស់គណបក្សប្រជាជនបែបនេះ គ្រាន់តែជាការភូតភរកុហុក
គេតែប៉ុណ្ណោះ ព្រោះការឈ្នះឆ្នោតរបស់គណបក្សកាន់អំណាច គឺដោយសារតែគណកម្មាធិការ
ជាតិរៀបចំការបោះឆ្នោតជាអ្នកជួយយិតយោង ។ដូចនេះការកែទំរង់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងនាំឲ្យគណបក្សកាន់អំណាចចាញ់យ៉ាងអាម៉ាស់
ហេតុដូចនេះហើយបានជា
គណបក្សកាន់អំណាចសព្វថ្ងៃមិនចង់ឲ្យមានការកែទម្រង់គណកម្មធិការជាតិរៀបចំការបោះឆ្នោត ។ ដូចនេះដើម្បីឈ្នះឆ្នោតដោយថ្លៃថ្នូរ គួរតែមានការរៀបចំឲ្យបានត្រឹមត្រូវ ហើយយើងជាប្រជាពលរដ្ឋខ្មែរ ត្រូវការការកែទំរង់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត និងចង់បានការរៀបចំការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរធ្វើការជ្រើសរើស
ថ្នាក់ដឹកនាំរបស់ខ្លួនទៅតាមឆន្ទះពិតប្រាកដ ៕
No comments:
Post a Comment
yes