តាមសេចក្តីណែនាំមួយរបស់គណបក្សជាតិនិយម ទៅកាន់សកម្មជនរបស់ខ្លួនកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ស្លាកគណបក្សនរោត្តមរណប្ញទ្ធិដែលបានលើកនៅគ្រប់បណ្តាទីស្នាក់ការ និងតាមដងផ្លូវសាធារណៈទាំងអស់ទូទាំងប្រទេស ត្រូវបានបង្គាប់ឲ្យប្តូរមកលើកជាស្លាកគណបក្សហ៊្វុនស៊ិនប៉ិចវិញ ដោយគ្រាន់តែទុកការិយាល័យមួយនៅថ្នាក់រាជធានី ខេត្ត សម្រាប់អង្គការ ឬស្ថាប័ននានាធ្វើការទំនាក់ទំនងប៉ុណ្ណោះ។
ការផ្លាស់ប្តូរស្លាកគណបក្សនរោត្តមរណប្ញទ្ធិ ទៅជាគណបក្សហ៊្វុនស៊ិនប៉ិចវិញនេះ ត្រូវគណបក្សជាតិនិយមអះអាងនៅក្នុងសេចក្តីណែនាំថា គឺធ្វើទៅតាមពិធីសារស្តីពីការរួបរួមគណបក្សរាជានិយមទាំងពីរមកជាគណបក្សហ៊្វុនស៊ិនប៉ិចតែមួយឡើងវិញជាដំណាក់កាលៗ និងដើម្បីជៀសវាងការភ័ន្តច្រឡំរូបសញ្ញាគណបក្ស នៅពេលបោះឆ្នោតខាងមុខ៕
No comments:
Post a Comment
yes