សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 8, 2012

គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សរបស់ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ស្រលាញ់លិទ្ធិប្រជាធិបតេយ្យ និងសង្គ្រោះប្រទេសកម្ពុជាមកវិញ ពីមាត់ជ្រោះមរណៈ


គណបក្ស សង្គ្រោះជាតិ ដែលប្រសូតចេញពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្រោមការរួម បញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គ្រោងនិងសម្ភោធជាផ្លូវការនៅថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០១២បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃរួចមក ។  ដែលកម្មវិធីនិងប្រ​ព្រឹត្ត​​ទៅចាប់ពីវេលាម៉ោង១១ថ្ងៃត្រង់ រហូតដល់ម៉ោង៤រសៀល នៅទីស្នាក់ការកណ្តាល​គណ​បក្ស សង្គ្រោះជាតិ ផ្ទះលេខ​៣៨ ផ្លូវ១៩៧២ ភូមិ​ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ​ធានីភ្នំពេញ និងមានការអញ្ជើញចូលរួម​​ពី​សំ​ណា​ក់​លោក សម រង្ស៊ី ជាប្រធានគណបក្ស តាម​រយៈ វីដេអូ ខនហ្វ្ររិន ផងដែរ ។

គណបក្ស​ សង្គ្រោះជាតិ គឺជាគណបក្សរបស់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ ស្រលាញ់ លិទ្ធិប្រជាធិបតេយ្យ ចង់រំដោះខ្លួនចេញពីសំណាចគ្រប់គ្រងរបស់គណបក្សប្រជាជន ដែល​ដឹក​នាំ​ប្រទេសតាមរបៀបផ្តាច់ដូចសព្វថ្ងៃ ហើយបាននិងកំពុងតែធ្វើឲ្យប្រទេសជាតិរបស់យើង ដើរទៅ​ដល់មាត់ជ្រោះមរណៈផងដែរ ។ ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន ​អស់​រយៈពេលជិត៣០ឆ្នាំមកនេះ គឺមិនបានធ្វើអ្វីឲ្យប្រទេសជាតិមានការីកចំរើនជឿនលឿននោះ​ឡើយ ក្រៅតែពីបំផ្លាញធនធានធម្មជាតិ រឹបអូសយកដីធ្លី និងវាយធ្វើបាបប្រជាពល​រដ្ឋខ្លួ​នឯង
ហើយ​បើកដៃ​ឲ្យអន្តោប្រវេសន៏យួនខុសច្បាប់ហូរចូលដោយសេរី រួមជាមួយការសប្បទាន​ដីធ្លី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ជាពិសេសក្រុមហ៊ុនយួនដែលមានរយៈពេលយូររហូតដល់៩៩ឆ្នាំ និងការ​បោះបង្គោលព្រំដែនជាមួយប្រទេសយួន ដែលធ្វើឲ្យបាត់បងទឹកដីរបស់យើងចូលទៅក្នុងដីយួន អស់ជាច្រើន រួមជាមួយនិងបញ្ហាជាច្រើនទៀត ។

ដូចអ្វីដែលបានរៀបរាប់មកខាងលើនេះហើយ បានជាប្រជាពលរដ្ឋខ្មែរអ្នកសេ្នហាជាតិ និងអ្នក​ប្រជាធិបតេយ្យ បានសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ ដើម្បីឲ្យមានកម្លាំងកាន់តែខ្លាំងក្នុង ការដណ្តើមយកជ័យជំនះលើគណបក្សកាន់អំណាចតាមរយៈការបោះឆ្នោតនៅឆ្នាំ២០១៣ ។ ហើយការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស​ សម រង្ស៊ី និងគណបក្ស​ សិទ្ធិមនុស្ស នេះ
ក៏ជាឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរជាយូរណាស់មកហើយ ដែលពួកគាត់ចង់បាន ។

ជុំវិញទៅនិងការប្រែប្រូលរបត់នយោបាយនៅក្នុងប្រទេសកម្ពុជាបែបនេះ លោក គង់ គាំ ប្រធាន ស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងថា អ្វីដែលបានកើតមាននៅពេលនេះ គឺលោកសូមកោតសរសើរដល់ឆន្ទះរបស់ប្រជាពលរដ្ឋខ្មែររបស់យើង ដែលចង់ឲ្យបានរួបរួមគ្នា ហើយឆន្ទះរបស់ប្រជាពលរដ្ឋនេះគឺបានកើតមានមុនឆន្ទះមេដឹករបស់គណបក្ស​ទាំងពីរនេះថែម ទៀត ។ លោកថា ក៏ប៉ុន្តែប្រសិនបើមានតែឆន្ទះរបស់ប្រជាពលរដ្ឋ ហើយមេដឹកនាំមិនគោរពតាម នោះក៏មិនអាចទៅរួចផងដែរ តែនេះក៏ដោយសារតែឧត្តមគតិ និងមនសិការរបស់មេដឹកនាំរបស់ យើងទាំងពីរដែលស្រលាញ់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់ខ្លួន បានខំប្រឹងជំនះគ្រប់ឧប​សគ្គ​ដើម្បីរួមច្របាច់បញ្ចូលគ្នាជាសម្លេងតែមួយនេះដោយទទួលបានជោគជ័យ ។

ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី លោក គង់ គាំ បានមានប្រសាសន៏បន្តថា ការរួបរួមរវាង គណបក្ស​ សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានធ្វើឲ្យប៉ូលនយោបាយនៅក្នុងប្រទេសកម្ពុជា មានតែពីទេ គឺប៉ូលរបស់គណបក្ស សង្គ្រោះជាតិ ដែលនិងត្រូវប្រគួតប្រជែងជាមួយនិង ប៉ូល​របស់គណបក្សប្រជាជន ដែលកាន់អំណាចសព្វថ្ងៃ ។ ជាមួយគ្នានោះលោក គង់ គាំ ក៏បានធ្វើការ ជំរាបអំពីប្រវត្តិត្រួសៗរបស់គណបក្សប្រជា ដែលមានយួនជាឆ្មបបង្កើតយ៉ាងដូចនេះថា គណ​បក្សកាន់អំណាចមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ហៅថាវៀតណាមត្រួតត្រា៧មករា ឬ គណបក្សប្រជាជនកម្ពុជាអាយ៉ងយួន ។ លោកថានេះមិនមែនតែយើងជាប្រជាពលរដ្ឋខ្មែរជាអ្នក និយាយទេ គឺនៅអង្គការសហប្រជាជាតិក៏គេនិយាយអញ្ចឹងផងដែរ ហើយក្នុងនោះប្រទេសចំនួន ២០០ប្រទេស មានប្រហែលតែ៣០ប្រទេសទេដែលគាំទ្រយួន ហើយកាលនោះសូម្បីតែចិនក៏មិន គាំទ្រយួនផង ។ លោក គង់ គាំ បានមានប្រសាសន៏ទៀតថា បន្ទាប់ពីនោះមកនៅក្រោយកិច្ចព្រម ព្រៀងទីក្រុងប៉ារីស គណបក្សប្រជាជនគឺមិនបានធ្វើខ្លួនជាអ្នកប្រជាធិបតេយ្យនោះឡើយ ហើយ​ក៏​មិនបានគោ​រពនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ នៅតែវាយដុំធ្វើបាបប្រជាពលរដ្ឋ ចាប់​ដាក់គុកច្រវ៉ាក់ និងបាញ់សម្លាប់ដដែលអ្នកណាដែលហ៊ានជំទាស់ទៅនិងបញ្ជាររបស់ខ្លួននោះ រួមជាមួយការរឹបអូសយកដីធ្លីផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ ធ្ងរទៅៗ លោកថាទង្វើដែលគណបក្ស​ប្រជាជនបានធ្វើនេះ គឺជាអំណាចផ្តាច់ការ និងកុម្មុយ នីស​ដដែល ។

លោក គង់ គាំ មានប្រសាសន៏ទៀតថា បើនិយាយពីការបោះឆ្នោតវិញ កាលពីឆ្នាំ១៩៩៣ជាលើក ដំបូងហើយដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោត ហើយកាលនោះគឺអ៊ុនតាក់ជាអ្នករៀបចំ ឆន្ទះរបស់ប្រជាពលរដ្ឋខ្មែរពេលនោះ គឺបានរួមកម្លាំងគ្នាបោះឆ្នោតជូនគណបក្ស ហ៊្វុនស៊ិនប៊ុច ដើម្បីបញ្ចប់អំណាចរបស់លោក ហ៊ុន សែន តែបែជាលោក ហ៊ុន សែន ឡាំប៉ាថា អ៊ុនតាក់ ជាអ្នក ជួយរៀបចំឲ្យឈ្នះទៅវិញ ។ លោកថាលោក ហ៊ុន សែន គឺយល់ខុសហើយនេះជាឆន្ទះរបស់ពល​រដ្ឋ​ខ្មែរពិតៗ ឥឡូវមកដល់ឆ្នាំ២០១៣ក៏ស្មារតី និងឧត្តមគតិរបស់ប្រជាពលរដ្ឋខ្មែរ​ដូចកាល​ពីឆ្នាំ​១៩៩៣ ផងដែរ តែខុសត្រង់ថាកាលពីឆ្នាំ១៩៩៣គណបក្ស ហ៊្វុនស៊ិនប៉ិចឈ្នះឆ្នោតហើយ​បណ្តោយឲ្យបរាជ័យទៅវិញ តែនៅឆ្នាំ២០១៣គណបក្ស សង្គ្រោះជាតិ គឺមានបទពិសោធន៏​គ្រប់​គ្រាន់មិនឲ្យដូចជាគណបក្ស ហ៊្វុនស៊ិនប៉ិចនោះឡើយ ។ ប្រធានស្តីទី គង់ គាំ បន្តថា បើនិយាយពី​រឿងព្រំដែន វិញលោក ហ៊ុន សែន គឺនៅក្មេងខ្ចីណាស់មិនទាន់ដឹងក្បាលដឹងកន្ទុយអីផង គ្រាន់តែ​គណបក្ស សម រង្ស៊ី សួរពីរឿងព្រំដែន នៅក្នុងសភាលោក ហ៊ុន សែន ថាគណបក្ស សម រង្ស៊ី ចង់​សួរផ្តួលរំលំរបបរបស់លោកទៅវិញ លោកថាអ្វីដែលគណបក្ស សម រង្ស៊ី ធ្វើគឺមិនមែនជាការ​ផ្តួល​រំលំទេ របបប្រជាធិប​តេយ្យ សម្លេងភាគតិចនៅក្នុងសភាគឺគេត្រូវតែគិតគូរពីផលប្រយោជន៏​របស់​ប្រទេសជាតិ ហើយមានសិទ្ធិសួរគណបក្សកាន់អំណាចដែលដឹកនាំប្រទេស ។ លោកបន្តថា ឥឡូវយើងទទួលបានចំឡើយពីលោក ហ៊ុន សែន ហើយកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ គឺជា៣០ឆ្នាំនៅក្នុង​កម្ពុជាក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន និងជាង៥ម៉ោងនៃ​ការ​បក​ស្រាយរបស់លោក ហ៊ុន សែន នៅក្នុងរដ្ឋសភាគឺកម្ពុជាជិតរលាយហើយ ។

លោក គង់ គាំ ថាដោយសារបញ្ហាទាំងអស់នេះហើយបានជាប្រជាពលរដ្ឋខ្មែរលោកចូលរួមជា មួយគណបក្ស សង្គ្រោះជាតិ កាន់តែច្រើនឡើងៗនោះ ព្រោះពួកគាត់មានជំនឿនិងក្តីសង្ឃឹមមក លើតែគណបក្ស សង្គ្រោះជាតិតែមួយប៉ុណ្ណោះ ដោយសារតែគណបក្ស សង្គ្រោះជាតិ គឺប្រមូលផ្តុំ ទៅដោយអ្នកនយោបាយស្នេហាជាតិ និងឥស្សរជននយោបាយជាន់ខ្ពស់ ជាស្នូលនៅក្នុងគណ​បក្សនេះ ។ លោកថា មេដឹកនាំគណបក្សប្រជាជនកាលពីពេលកន្លកមកគេបានហៅការរួម​បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ថាជាព្យុះនៅក្នុងក្អមមិនយូរទេនិង ធ្លាយក្អមហើយ លោកថាការរួមគ្នានេះមិនមែនជាព្យុះនៅក្នុងក្អមដូចអ្វីដែលលោក ហ៊ុន សែន ថា នោះឡើយ ហើយវាក៏មិនធ្លាយក្អមដែរ តែវាគឺជាព្យុះនៅក្រៅក្អមទៅវិញទេ ព្រោះប្រជាពលរដ្ឋ​នៅគ្រប់ខេត្ត-ក្រុង-ស្រុក-ភូមិ-ឃុំ- និងរាជធានីបាននិងកំពុងតែចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ យ៉ាងច្រើនកុះក ដែលសន្ទុះនេះធ្វើឲ្យថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ មិននឹក​ស្មានដល់នោះឡើយ ។ លោកថា សូមលោក ហ៊ុន សេន ត្រៀមខ្លួនទៅ ព្យុះដែលលោកថានោះ និងរត់ទៅរកលោកនៅឆ្នាំ២០១៣ខាមុខនេះហើយ ជាការល្អដើម្បីកុំឲ្យមានភាពរន្ធត់ និងភ័យ​ស្លន់ស្លោនៅពេលដែលព្យុះរបស់គណបក្ស សង្គ្រោះជាតិ បក់ចំនោះលោក ហ៊ុន សែន មើល​ត្រៀម​ខ្លួនចាកចេញពីកន្លែងហ្នឹងឲ្យហើយទៅ ព្រោះការពារវាប្រសើរជាងព្យាបាល ។
ជាមួយគ្នានោះលោក គង់ គាំ ក៏បានធ្វើការផ្តាំផ្ញើរជូនប្រជាពលរដ្ឋទូទៅ សូមអញ្ជើញទៅមើល ឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ព្រោះការចុះឈ្មោះ និងពិនិត្យមើលបញ្ជី​ឈ្មោះ​ឆ្នាំ២០១២គឺជាលើកចុងក្រោយហើយ ដើម្បីយើងមានសិទ្ធិទៅចូលរួមបោះឆ្នោតសម្រេច ជោគវាសនារបស់ប្រទេសជាតិយើង ដូចអ្វីដែលយើងទាំងអស់គ្នាចង់បាន ។ ហើយក្រុមប្រឹក្សា​ឃុំ-សង្កាត់ របស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ត្រូវតែជួយសំរួល និងអន្តរាគម​ន៏ ជូនប្រជាពលរដ្ឋនៅពេលដែលពួកគាត់មានបញ្ហា ពីរឿងចុះឈ្មោះបោះឆ្នោតនោះ ។ ដូចនេះ ដើម្បីសម្រេចតាមគោលបំណងដែលយើងចង់បាន សូមប្រជាពលរដ្ឋកុំភ្លេចទៅចុះឈ្មោះបោះ ឆ្នោត និងពិនិត្យមើលបញ្ជីឈ្មោះចាប់ពីថ្ងៃនេះទៅរហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ហើយ នៅថ្ងៃបោះឆ្នោតថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ដែលមានរូបសញ្ញា ព្រះអាទិត្យរះ ជាសំគាល់ ៕  


No comments:

Post a Comment

yes