កម្មកររោងចក្រ បង្កកផលនេសាទ (បង្គា ត្រី) នៅតំបន់ទំនប់រលក ក្រុងព្រះសីហនុ
ប្រមាណជាង២០០នាក់ នាំគ្នាធ្វើការតវ៉ាសុំ បើកប្រាក់ខែ
ព្រះសីហនុ: កម្មកររោងចក្រ បង្កកផលនេសាទ (បង្គា ត្រី) នៅតំបន់ទំនប់រលក ក្រុងព្រះសីហនុ ប្រមាណជាង២០០នាក់ នាំគ្នាធ្វើការតវ៉ាសុំបើកប្រាក់ខែ ពេលដែលរោងចក្រមួយនេះគ្មានការងារធ្វើ ហើយត្រូវបញ្ឈប់កម្មករទាំងអស់។
រោងចក្របង្កកផលនេសាទនេះ មានទីតាំងនៅភូមិរំដួលជើងភ្នំ ក្នុងតំបន់ទំនប់រលក ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ការតវ៉ាសុំបើកប្រាក់ខែរបស់កម្មករនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២នេះ ប៉ុន្តែមិនមានអំពើហិង្សាណាមួយធ្វើឲ្យមានការប៉ះពាល់ដល់ក្រុមហ៊ុននោះនៅឡើយទេ។
កម្មការិនីម្នាក់ បាននិយាយប្រាប់គេហទំព័រ CEN ថា មូលហេតុដែលពួកគេធ្វើការតវ៉ានេះ គឺបណ្តាលមកពីក្រុមហ៊ុនបានបញ្ឈប់ពួកគេទាំងអស់គ្នាទៅហើយ ដូចនេះគ្រាន់តែស្នើសុំបើកប្រាក់ខែតែប៉ុណ្ណោះ។ ប៉ុន្តែថៅកែចាស់នោះគាត់និយាយថា រឿងប្រាក់ខែនោះ ចាំមានថៅកែថ្មីគេមក ចាំបើកជាមួយគេទៅ ដោយមានការមិនទុកចិត្ត ទើបពួកគេធ្វើការតវ៉ាបែបនេះ។
ប្រភពដដែលបានបន្តថា ពួកគេមិនអាចរង់ចាំបើកប្រាក់ខែចាស់ជាមួយថៅកែថ្មីបានទេ ព្រោះថៅកែថ្មីគេមិនដឹងរឿងចាស់ទេ៕ S

No comments:
Post a Comment
yes