គណបក្សសង្គ្រោះជាតិដែលជាបណ្ដុំរបស់គណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា កាលពីម្សិលមិញបានដាក់ពាក្យស្នើសុំចុះបញ្ជីឈ្មោះផ្លូវការទៅក្រសួងមហាផ្ទៃហើយ ដែលមានស្នាមមេដៃជាង៥ពាន់នាក់លើសពីអ្វី ដែលមានកំណត់នៅក្នុងច្បាប់ ដែលតម្រូវឲ្យមានយ៉ាងហោចត្រឹម៤ពាន់នាក់នោះ។
លោក ហូរ វ៉ាន់ សមាជិកព្រឹទ្ធសភា ពីគណបក្សសមរង្ស៊ី បានថ្លែងប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថា គណបក្សសង្រ្គោះជាតិ បានបញ្ជូនសំណើសុំចុះឈ្មោះផ្លូវការជាមួយស្នាមមេដៃ៥៥២៥នាក់អំឡុងមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះ ចូលជួបលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃសុក្រ ។
ទោះបីច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា បានបដិសេធអ្នកដែលមានទោស មិនឲ្យឈរឈ្មោះបោះឆ្នោតក្ដី ប៉ុន្តែបើតាមលោក ហូរ វ៉ាន់ ថា សំណើរបស់គណបក្សសង្គ្រោះជាតិនោះមានឈ្មោះលោក សម រង្ស៊ី ជាប្រធាន និង លោក កឹម សុខា ជាអនុប្រធាន៕
No comments:
Post a Comment
yes