ពោធិ៍សាត់៖ ការដឹកឈើជញ្ជូនតាមឡូរីពាសវាលពាសកាល មិនថាយប់មិនថាថ្ងៃសមត្ថកិច្ចជំនាញមិនយកភ្នែកមើល ចង់អ្នកណាធ្វើអីក៏ធ្វើទៅឲ្យតែមានប្រាក់ច្រើនៗ មកដល់ដៃចង់អ្នកណាដឹកអីក៏ដឹកទៅ។ ការដឹកជញ្ជូនឈើបែបនេះ ស្ថិតនៅចំណុចរ៉ាជំហៀង ក្នុងភូមិពោធិ៍អណ្តើត សង្កាត់រលាប ក្រុងពោធិ៍សាត់។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិពោធិ៍អណ្តេត ជាច្រើននាក់បាននិយាយតៗគ្នាថា អ្នកដែលដឹកឈើ តាមឡូរីទាំងយប់ទាំងថ្ងៃនេះ ច្បាស់ជាត្រូវដងត្រូវផ្លែគ្នាហើយ ទើបបានជាដឹកជញ្ជូនទៅបានយ៉ាងរលូនបែបហ្នឹង។
បុរសម្នាក់បាននិយាយប្រាប់អ្នកយកព័ត៌មានយើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង៩និង២០នាទីពេលព្រឹកថា ពួកអ្នកដឹកឈើប្រភេទឈើមូលពេញៗឡូរីនេះ ថ្ងៃមិនសូវមានទេ បើយប់នោះវិញដឹកខ្លាំងជាងថ្ងៃទៅទៀត។
លោក ជា ប៊ុនលិ នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រុងពោធិ៍សាត់បានឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង២និង៥៤នាទីថ្ងៃរសៀលថា ខ្ញុំនិងកម្លាំងរបស់ខ្ញុំជាប់រវល់វាស់វែងដីជាមួយក្រុមនិសិត្សអស់រយៈពីខែកន្លងមកហើយ មិនដែលបានដើរពិនិត្យសកម្មភាពអ្នកដឹកឈើតាមឡូរីនេះទេ ប៉ុន្តែនៅចំណុចនោះកូនចៅខ្ញុំបាននិយាយប្រាប់ថា មានកម្លាំងប៉េអឹម រួមជាមួយ សមត្ថកិច្ចមួយចំនួនទៅធ្វើការនៅចំណុចនោះដែរ ទី២ទៀតខ្ញុំក៏មិនដឹងពួកគេដឹកទ្រុងទ្រាយបែបណា ក៏មិនទាន់បានទៅមើលផង សព្វថ្ងៃនេះខ្ញុំកំពុងជាប់រវល់ពេក៕
No comments:
Post a Comment
yes