ក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ជួបជុំគាំទ្រតុលាការ កាត់ទោសស្ត្រីបឹងកក់
ភ្នំពេញ: សមាគម ដែលមានឈ្មោះថា រួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានចេញនូវញត្តិគាំទ្រ ចំពោះចំណាត់ការរបស់តុលាការ ដែលបានចាប់ខ្លួនអ្នកប្រព្រឹត្តអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប្រមាថមើលងាយមកលើសមាជិកអ្នករត់ម៉ូតូឌុបរបស់សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា។ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ ក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ក៏បានប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ នៅជិតសាលារាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយនូវញត្តិនោះផងដែរ។
ក្នុងញត្តិគាំទ្រ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១២ បានលើកឡើងថា ឈ្មោះ វ៉ាត ថៃសេង ភេទប្រុស អាយុ ២៤ឆ្នាំ និងឈ្មោះ ង៉ែត ចិត្ត ភេទប្រុស អាយុ ២៨ឆ្នាំ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ១៩ និង ១០នាទី នៅមុខផ្ទះសំណាក់ បុប្ផា សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅពេលនោះកំពុងរង់ចាំដឹកភ្ញៀវ ស្រាប់តែឈ្មោះ យ៉ោម បុប្ផា និងប្ដី រួមទាំងប្អូនប្រុសពីរនាក់ទៀត គឺឈ្មោះ យ៉ោម កន្លង់ និងយ៉ោម សិដ្ឋ បានមកចោទប្រកាន់ជនរងគ្រោះទាំងពីរនាក់ថា លួចកញ្ចក់ឡានរបស់ខ្លួន ហើយបានមកចាប់ជនរងគ្រោះទាំងពីរនាក់ដោយយកទួរណឺវិសចាក់ និងយកពូថៅកាប់លើក្បាលជនរងគ្រោះទាំងពីរនាក់ មានរបួសយ៉ាងធ្ងន់ធ្ងរ។

នៅក្នុងញត្តិដែលចុះហត្ថលេខាដោយលោក ឯ សំភាស់ ប្រធានសមាគ បានលើកឡើងថា ក្រោយមកឈ្មោះ វ៉ាត សារ៉ាត ជាឪពុក និងឪពុកមារបស់ជនរងគ្រោះទាំងពីរ បានមកប្ដឹងសមត្ថកិច្ច។ មកដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកានាំខ្លួនជនល្មើសនិងបញ្ជូនទៅគុកព្រៃស។ ពាក់ព័ន្ធករណីខាងលើ ស្រាប់តែមានជនមួយក្រុមតូច ដែលតែងតែបង្កភាពចលាចល ធ្វើឲ្យខូចសណ្ដាប់ធ្នាប់សង្គម បានមកផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ និងមុខទីស្ដីការគណៈរដ្ឋមន្ត្រី ទាមទារឲ្យដោះលែងជនល្មើសចេញពីគុកទាំងបំពានលើផ្លូវច្បាប់ និងបាននាំគ្នាបំផ្លើសការពិត បង្វែរសំណុំរឿងពីករណីអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ទៅជាករណីទំនាស់ដីធ្លីនៅតំបន់បឹងកក់ទៅវិញ។
ញត្តិគាំទ្របានបញ្ជាក់ថា “ទង្វើបែបនេះ គឺវាអយុត្តិធម៌ខ្លាំងណាស់ចំពោះជនរងគ្រោះ ដែលជាសមាជិកអ្នករត់ម៉ូតូឌុបរបស់សមាគមយើងខ្ញុំដែលរកស៊ីតូចតាច”។
ញត្តិគាំទ្របានបន្ថែមថា សមាជិកអ្នករកស៊ីក្រៅប្រព័ន្ធទាំងអស់គ្នា សូមថ្កោលទោស ដោយមិនអាចលើកលែងឲ្យបានដល់ជនល្មើសបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ បែរជាបង្វែរទៅជាករណីរឿងទំនាស់ដីធ្លីទៅវិញ។
នៅក្នុងញត្តិដដែលនោះ សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា សូមសំណូមពរដល់តុលាការ ដូចខាងក្រោម៖
១. សំណើសុំទាមទារសំណងជំងឺចិត្ត និងថ្លៃព្យាបាលដល់ជនរងគ្រោះ ទៅតាមការទាមទារក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ។
២. បន្តការឃុំខ្លួន និងផ្ដន្ទាទោសជនប្រព្រឹត្តបទល្មើសទៅតាមផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះដែលជាសមាជិករបស់សមាគមយើងខ្ញុំ។
យ៉ាងណាក៏ដោយ ក្រុមអ្នកភូមិបឹងកក់ បានច្រានចោលនូវការលើកឡើងខាងលើ ហើយនៅតែចាត់ទុកថា អាជ្ញាធរនិងតុលាការ ចាត់ការលើពាក្យបណ្តឹងប្រឆាំងស្ត្រីនៅបឹងកក់ ដើម្បីគាបសង្កត់បំបាក់ស្មារតីក្រុមអ្នកភូមិបឹងកក់ ដែលហ៊ានតវ៉ាក្នុងបញ្ហាជម្លោះដីធ្លីប៉ុណ្ណោះ ព្រោះថា អ្នកស្រី យ៉ោម បុប្ផា និងក្រុមគ្រួសារ មិនបានប្រព្រឹត្តដូចការចោទប្រកាន់ក្នុងរឿងវាយលើអ្នករត់ម៉ូតូឌុបឡើយ៕
No comments:
Post a Comment
yes