ខេត្តរតនៈគិរី៖ សកម្មភាពបទល្មើសមួយគួរឲ្យស្អប់ខ្ពើម ហើយយូរឆ្នាំមកហើយ ពុំមានសមត្ថកិច្ច ឬស្ថាប័នណាមួយហ៊ានចុះទៅបង្ក្រាបសោះឡើយ នៅប៉ុស្តិ៍អូសាថ៌ ចំណុចថ៧០៧នៃGPS ត្រង់បង្គោល២៥(១) ក្នុងឃុំញាំង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដែលគេតែងហៅថា ប៉ុស្តិ៍(បាសាវ) ដែលមានលោកនីន ណា ហៅ ប៊ិច ជាប្រធាន នឹងមេឈ្មួញដែលមានអំណាចពេញទំហឹងរកស៊ីខុសច្បាប់នៅទីនោះ។
តាមប្រភពព័ត៌មានពីប្រជាជន នៅតំបន់នោះបានឲ្យដឹងថា លោក ប៊ិច បានប្រើគំនាបមកលើប្រជាពលរដ្ឋជនជាតិភាគតិចច្រាយនៅតំបន់នោះ ដោយប្រមូលទិញឈើធ្នង់ពីបងប្អូនជនជាតិឌុបម៉ូតូ ឈ្មួញតូចៗ ដែលលួច ដែលលួចដឹកឈើប្រណីតខុសច្បាប់យកទៅលក់នៅទីនោះ ត្រូវលោកប៊ិច ទិញស្តុកទុកដោយឲ្យតម្លៃទាបបើមិនលក់ក៏ត្រូវរឹបអូសយកដែរ ហើយលោក ប៊ិច យកទៅលក់បន្តឲ្យឈ្មួញវៀតណាមនូវតម្លៃខ្ពស់ ដើម្បីចំណេញប្រាក់ដាក់ហោប៉ៅរបស់ខ្លួន ដោយមិនបាច់បង់ប្រាក់ជូនអ្នកណាឡើយ។
មិនត្រឹមតែប៉ុណ្ណោះប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា លោកប៊ិចបានឲ្យឈ្មួញវៀតណាមឈ្មោះ តឹង ដែលគេហៅថា (តឹងច) យកកម្លាំងវៀតណាមមកដីខ្មែរ អាឈើកគោះ ជក្រំ តាមអំពើចិត្ត ហើយយកឡានកាម៉ង់កាកែច្នៃរបស់លោក ប៊ិច ដឹកចេញ រួចតម្រូវឲ្យមេឈ្មួញវៀតណាម(តឹងច) បង់ឲ្យលោកប៊ិច ក្នុងមួយម៉ែតគូប មួយរយដុល្លារទៅមួយរយហាសិបដុល្លារ លោក ប៊ិច បានចាត់ចែងឲ្យវៀតណាមសង់រោងនៅខាងក្រោយប៉ុស្តិ៍ ដើម្បីងាយស្រួលលោក ប៊ិច ការពារ។
តាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា នៅក្នុងបន្ទប់ ប៉ុស្តិ៍របស់លោក ប៊ិច ផ្ទាល់ជាកន្លែងស្តុកឈើធ្នង់ ដែលលោកប៊ិច ទិញបានហើយទើបនាំទៅលក់ឲ្យឈ្មួញវៀតណាមបន្ត រីឯឈ្មួញដែលដឹកឈើធ្នង់មកលក់នៅតំបន់នេះ ត្រូវឆ្លងកាត់ការបង់ជូនលោក ប៊ិច ឬលោក ប៊ិច តម្រូវឲ្យឈ្មួញវៀតណាម កាត់លុយពីឈ្មួញខ្មែរយកមកបង់ឲ្យប៉ុស្តិ៍វិញ ក្នុងមួយម៉ែត្រគូប២០ដុល្លារ។
លោក ប៊ិច ជាមេកន្ទ្រាញប៉ុស្តិ៍ដុះស្លែដែលមានអាចមានអ្នកណាធ្វើអ្វីគេបាន មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ អ្នកណាក៏ខ្លាចលោក ប៊ិច ដែរជូនកាលទៀតលោក ប៊ិច បានផឹកស្រាស្រវឹង ហើយស្រែកឡូឡាក្អេងក្អាងទៀតថា អញមានលុយ មានខ្នង គ្មានអ្នកណាហ៊ានធ្វើអីអញទេ នៅក្នុងខេត្តរតនៈគិរី និងគ្មានអ្នកណាហ៊ានដកអញចេញពីប៉ុស្តិ៍នេះទេ នៅក្នុងខេត្តនេះលើកលែងតែចេញបញ្ជាពីក្រសួងមហាផ្ទៃ ទើបអាចដកអញចេញពីប៉ុស្តិ៍នេះបាន។
ដូច្នេះ តួនាទីដែលលោក ប៊ិច មកនៅព្រំដែននេះ មិនមែនជាបុព្វហេតុការពារព្រំដែន ការពារទឹកដី ការពារប្រជាជន និងកម្ចាត់សកម្មភាពបទល្មើសផ្សេងៗ មកលើព្រំដែនកម្ពុជាទេ គឺលោក នីន ណា ហៅ ប៊ិច ធ្វើប្រធានប៉ុស្តិ៍នេះ ដើម្បីធ្វើមេកន្ទ្រាញ រកស៊ីបទល្មើសខុសច្បាប់ និងកាងការពារជនជាតិវៀតណាមដែលចូលមករកស៊ីបទល្មើសផ្សេងៗ លើទឹកដីកម្ពុជាដូចជាទិញឈើ អាឈើលើដីខ្មែរ និងទិញសត្វព្រៃ។ បើតាមសម្ដីក្អេងក្អាងរបស់លោកថាលោកមានខ្នងក្នុងខេត្តនោះប្រហែលជាគ្មានមេៗណានៅក្នុងខេត្តហ៊ានដកលោកចេញទេ រីចៅក្រមសាលាដំបូងខេត្តរតនគិរី មិនហានដាក់ទោសលោក នីន ណា ហៅប៊ិច នេះទេមើលទៅ
No comments:
Post a Comment
yes