អ្វីដែលធ្វើឲ្យមហាជនមាន ការភ្ញាក់ផ្អើលជាពន់ពេកនោះ គឺដោយសារតែថ្មីៗនេះ សម្រាប់តារាសម្ដែង ស្វែង សុជាតា បានទទួលរងនូវព័ត៌មាន ដ៏គួរឲ្យអាម៉ាស់មួយ កំពុងចាប់ផ្ដើមសាយ ភាយជាបណ្ដើរៗ ក្នុងចង្កោមសិល្បៈ និងធ្លាយដល់សាធារណៈជន ខណៈដែល ប្រុសស្នេហ៍ថ្មីទើប បង្ហាញមុខរបស់នាង បានចោទប្រកាន់នាង តាមផ្លូវច្បាប់ថា ក្បត់ទំនុកចិត្ត ដោយសារនាងបានយក ទ្រព្យសម្បត្តិមួយចំនួន និងឯកសារសំខាន់ៗ ពីផ្ទះប្រុសស្នេហ៍ថ្មី ម្នាក់នេះទៀតផង ។
ការផ្អើលបែបនេះ គឺបន្ទាប់ពីគេបានពិនិត្យ ឃើញសារអេឡិចត្រូនិចក្នុង Facebook របស់លោក គង់ សុផារ៉ា ដែលជា ប្រុសស្នេហ៍ថ្មីរបស់ ស្វែង សុជាតា ដោយលោកបាន សរសេរថា អ្នកនាង ស្វែង សុជាតា សម្រេចចិត្តមករួម រស់ជាមួយលោក គឺគ្រាន់តែសម្លឹងឃើញ លោកជាអ្នកមាន ទ្រព្យស្ដុកស្ដម្ភមាន លុយកាក់ច្រើនតែប៉ុណ្ណោះ មនោសញ្ចេតនាស្នេហា ពិតប្រាកដគ្មានទេ។
ជាក់ស្ដែងក្នុងអំឡុងពេលលោក និងអ្នកនាង ស្វែង សុជាតា សេពគប់គ្នា គឺការចំណាយផ្សេងៗ គឺលោកជាអ្នកចេញទាំងអស់ ហើយការបែកបាក់នេះ មិនមែនមកពីស្វែង សុជាតា មានអ្នកថ្មីបញ្ឈឺ ចិត្តរូបលោកនោះទេ ពោលគឺដោយសារតែ នាងមិនមានភាព ស្មោះត្រង់ជាមួយរូបលោក ។
គេនៅចាំបានថា កាលពីវេលាម៉ោង១រំលង អាធ្រាត្រ ថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ ខណៈ ដែលនាង កំពុងតែដេកលង់ លក់ប្រៀបបីដូចត្រូវថ្នាំសណ្តំ និងស្របពេល ដែលប្តីរបស់នាង ជាប់រវល់ទៅធ្វើ ការនៅខាងក្រៅ នាងត្រូវបាន ចោរចូលលួចគាស់ផ្ទះ និងយកអស់ទ្រព្យសម្បត្តិ មានតម្លៃជាច្រើន ។
ប្រភពព័ត៌មានបានបង្ហើប ឲ្យដឹងទៀតថា ចោរដែលចូលលួចនោះ គឺបានឡើងលើរបង ចូលតាមរយៈផ្ទះអ្នក ជិតខាង និងបានគាស់ទ្វារ ចូលក្នុងបន្ទប់គេងរបស់ ស្វែង សុជាតា ដោយស្ងាត់ៗ ហើយបានរើកកាយប្រមូល ទ្រព្យសម្បត្តិ ដូចជាលុយ ទូរស័ព្ទដៃ សម្លៀកបំពាក់ និងរបស់របរមានតម្លៃ ជាច្រើនទៀត ខណៈ អ្នកនាង ស្វែង សុជាតា កំពុងតែដេកលង់លក់ ក្នុងបន្ទប់នោះ ប្រៀបបីដូចជាត្រូវថ្នាំសណ្តំអ្វីម្យ៉ាង ។
ផ្អែកតាមហេតុការណ៍ខាងលើកន្លងមក គឺស្របពេលដែលលោក គង់ សុផារ៉ា អះអាងថ្មីៗនេះថា ថ្ងៃមួយនាងបានយក ទ្រព្យសម្បត្តិមួយចំនួន ក្នុងផ្ទះរបស់លោក ហើយនិយាយថា មានចោរចូលលួចគាស់ យកអស់រលីង តែនាងបែរជាមិនបានប្ដឹង សមត្ថកិច្ចឲ្យជួយអន្តរាគម តាមចាប់ចោរនោះឡើយ ធ្វើឲ្យលោកមានមន្ទិល សង្ស័យតាំងពីថ្ងៃនេះមក។
ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ ចំណងស្នេហ៍រវាង ស្វែង សុជាតា និង លោក គង់ សុផារ៉ា បានដើរដល់ផ្លូវបំបែកហើយ មិនតែប៉ុណ្ណោះ លោក គង់ សុផារ៉ា ថែមទាំងបានដាក់ ពាក្យបណ្ដឹង ទៅកាន់តុលាការ ប្ដឹងចោទ ស្វែង សុជាតា ពីបទក្បត់ទំនុកចិត្ត និងរង់ចាំតែតុលាការកោះ ហៅទៅសួរនាំតែប៉ុណ្ណោះ ៕
No comments:
Post a Comment
yes